លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយ ដងផ្លូវជាតិលេខ៥២(វីដេអូ)

កំពង់ឆ្នាំង៖ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពក្នុងមូលដ្ឋានអោយបានល្អប្រសើរ ក្រោយពីមានការអនុវត្តផែនការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះទឹកមកតាំងលំនៅដ្ឋានលើគោក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ អាជ្ញាធរឃុំឆ្នុកទ្រូ ដឹកនាំដោយលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ និងមានការចូលរួមពីនគបាលប៉ុស្តិ៍រដ្ឋបាល ឃុំឆ្នុកទ្រូ និងប្រជាការពារមានកម្លាំងសរុប៨នាក់បានចុះត្រួតពិនិត្យរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយដងផ្លូវជាតិលេខ៥២ត្រង់ចំណុចទួលខ្សែលួស ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ខាងលើនេះ អាជ្ញាធរឃុំ និងកម្លាំងសមត្ថកិច្ចចូលរួម បានដកបង្គោលចំនួន១០ដើមដែលក្រុមអាជីវករលក់ដូរលើផ្ទះបណ្ដែទទឹកផ្លាស់មករស់នៅលើគោកបានបោះរំលោភដីចំណីផ្លូវសាធារណះ ដែលបណ្តាលអោយមានការកកស្ទះនិងបង្កគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំអោយសាងសង់ផ្ទះ ឬរោង ដែលខុសពីការកំណត់របស់គណៈកម្មាការរៀបចំ ដើម្បីចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងបរិស្ថានល្អក្នុងសហគមន៍របស់ខ្លួន ។

Leave a Reply

Your email address will not be published. Required fields are marked *