ដោយ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តព្រះវិហារ តំណាង លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន ស.អ.ក ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះទៅប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០រៀល ជូនគ្រួសារសពអតីតយុទ្ធជន និងជាសមាជិក ស.អ.ក ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោក លោកវរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាអនុប្រធាន ស.អ.ក ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលលោកតែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់អតីតយុទ្ធជន។ ហើយការអភិវឌ្ឍន៍ និងសុខសន្តិភាពដែលទទួលបានដូចសព្វថ្ងៃ គឺជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាន ពីការលះបង់របស់បងប្អូនវីរអតីតយុទ្ធជនយើងបានឡើយ។
សពអតីតយុទ្ធជន និងជាសមាជិក ស.អ.ក ខេត្តព្រះវិហារខាងលើ ឈ្មោះ ជូ យ៉ុន ភេទប្រុស អាយុ៥៨ឆ្នាំ ជាជំទប់ទី១ ឃុំមរកត មុខសញ្ញានិវត្តជន បានទទួលមរណៈភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ នៅភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងនោះដែរ សាលាស្រុកជាំក្សាន្ត បានចូលរួម៖ មី២កេស, ទឹកស៊ីវ១យួរ និងថវិកាចំនួន ៤,៤៤០,០០០រៀល។
- ការិយាល័យគាំទ្រឃុំ ថវិកាចំនួន ៥០,០០០រៀល។
- សាលាឃុំមរកត ថវិកាចំនួន ៤០០,០០០រៀល។
- ស.ស.យ.ក ឃុំមរកត ថវិកាចំនួន ១៥០,០០០រៀល។
- និងប៉ុស្តិ៍នគរបាលរដ្ឋបាលមរកត ថវិកាចំនួន ១០០,០០០រៀលផងដែរ៕