ខេត្តពោធ៌សាត់៖នៅសៀលថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំថ្វាយគ្រឿងសក្ការៈ ជូនលោកឧកញ៉ា ឃ្លាំង…
សាលាធម្មសភា ក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈ សារនាថពោធិ៍រាជបានបើកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋភា-ព្រឹទ្ធសភា និងអធិការកិច្ច
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកជំទាវនិង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត បានចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា…
ឯកឧត្តម បណ្ឌិត សុភាចារ្យ អ៊ុក រ៉ាប៊ុន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត ក្រសួងពាក់ព័ន្ធ មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធអាវុធ សិស្សានុសិស្សសរុបចំនួន ៥៥០នាក់បានអញ្ជើញដាំ ដើមត្នោត ១០ដើម គ្រាប់ត្នោតជាង ៣ ពាន់គ្រាប់ និងកូនឬស្សីជា១ពាន់ដើមលើដីព្រៃលិចទឹកដែលដកហូតមកវិញនៅចំណុចគោកព្រះ ឃុំច្រណូកស្រុកកំពង់លែង
ខេត្តកំពង់ឆ្នាំង ឯកឧត្តម បណ្ឌិត សុភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសថា ថ្ងៃនេះយើងដាំដើមត្នោត ដើមឬស្សី និងកូនឈើលើតំបន់៣ ជាដីព្រៃលិចទឹក គឺដើម្បីស្ដារឡើងវិញនូវព្រៃឈើលិចទឹក ដែលបានបាត់បង់ ដោយការកាប់ទន្ទ្រានយកពីជនខិលខូច ។ ថ្លែងបែបនេះនៅក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីដាំដើមត្នោត គ្រាប់ត្នោត និងកូនឬស្សីនៅតំបន់៣…
តើពិតកំរិតណា?ល្បីរន្ទឺថា លោកឈិន តួ នាយរងអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប ប្រចាំខេត្តកំពង់ឆ្នាំងមានដីព្រៃលិចទឹកតំបន់ ៣ ច្រើនហិចតា មិនព្រមចេញមុខសារភាពទទួលកំហុស បែរជាឲ្យសាច់ញាតិសារភាពជំនួស ដើម្បីបិតបាំងអំពើអាក្រក់របស់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ បន្ទប់ពីមានបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២១ មកគេសេង្កតឃើញ មានប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅក្នុងស្រុកជល់គិរី ស្រុកកំពង់លែងនិងស្រុកបរិបូណ៌ ជាច្រើនរយនាក់ មានដីព្រៃលិចទឹកក្នុងតំបន់ ៣ បានចេញមកសារភាពប្រគល់ដីជូនរដ្ឋវិញ ក្នុងនោះ នៅស្រុកកំពង់លែង មានក្រុមឈ្មួញ ចំនួន…