ពោធ៌សាត់ ៖ សេចក្ដីរាយការណ៍ជាបន្តបន្ទាប់ចេញពីប្រជាពលរដ្ឋនិងប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកភ្នុំក្រវ៉ាញនិងស្រុកវាលវែងបានឱ្យ…គេហទំព័រក្រាំងមាស…យើងដឹងថា បច្ចុប្បន្នឈ្មួញហ៊ន ផាន្នីកំពង់តែមានឥទ្ធិពលខណះមេឈ្មួញរូបនេះបានដាក់បណ្ដាញប្រមូលទិញឈើស្ទើគ្រប់កន្លែងនៅក្នុង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុក និងបន្តដឹកចេញឆ្លងកាត់ ស្រុកភ្នំក្រវាញ ចូលក្រុងពោធិ៍សាត់ ឆ្លងខេត្តកំពង់ឆ្នាំង និងឆ្លងកាត់ខេត្តកំពង់ស្ពឺនិងដឹកចូលលក់ឱ្យក្រុមឈ្មួញនៅរាជធានីភ្នំពេញ ការដឹកជញ្ជូនឈើនេះគេសង្កេតឃើញទៅមុខដោយរលូនគ្មានការរំខានពីសមត្ថកិច្ចតាមដងផ្លូវឡើយ ។ ប្រភពបានបន្តឲ្យដឹងថាថ្មីៗនេះមេឈ្មួញហ៊ន ផាន្នី នៅតែបន្តទំលាក់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យបណ្ដាញរបស់ខ្លួនគ្រប់ទីកន្លែងប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ចេញពីស្រុកវាលវែង…
ព្រៃក្នុងសហគមន៍ចំនួន២កន្លែងស្ថិតនៅស្រុកអណ្ដូងមាសប្រឈមវិនាសកម្ម ខណះមេឈ្មួញឈើ ឈ្មោះគឹម នី(ហៅនីកាចាញ)កំពុងតែប្រមូលឈើដឹកឆ្លងដែនល្បីកក្រើកពេញខេត្តរតនគីរី បែរជាមន្ត្រីជំនាញនិងអាជ្ញាធរ សម្ងុំនៅស្ងៀមមិនចាត់ការ(វិដេអូ)
ខេត្តរតន:គីរី : យោងតាមសេចក្ដីរាយការណ៍ចេញពីប្រជាពលរដ្ឋដែលស្រលាញ់ធនធានធម្មជាតិព្រៃឈើនិងអង្គការអភិរក្សការពារព្រៃឈើនៅក្នុងស្រុកអណ្ដូងមាសបាន ឱ្យអង្គភាពសារព័ត៌មាន… ក្រាំងមាស…រស្មីព័ត៌មាន….យើងដឹងថា បច្ចុប្បន្ននេះមានក្រុមឈ្មួញបានចូលកាប់បំផ្លាញព្រៃឈើយ៉ាងធំសម្បើម ដែលគេមើលឃើញថា ព្រៃឈើក្នុងសហគមន៍ចំនួន២កន្លែងដែលទី១.ស្ថិតក្បែរភូមិបាដល ឃុំញ៉ាងនិងទី២.ស្ថិតក្នុងភូមិតាំងសេ(ហៅភូមិម្លូរ)ត្រង់ចំណុចអូកែតក្នុងស្រុកអណ្ដូងមាស ខេត្តរតន:គីរីប្រឈមទៅហ្នឹងវិនាសកម្ម ជាក់ជាមិនខាន។ខណះគេសង្កេតឃើញមានក្រុមមេឈ្មួញរកសុីបទល្មើសព្រៃឈើធំៗនៅក្នុងខេត្តរតន:គីរីដែលដឹកនាំដោយឈ្មោះគឹម នី(ហៅនីកាចាញ)កំពុងល្បីឈ្មោះបោះសម្លេងយ៉ាងខ្លាំងមួយរយះចុងក្រោយនេះ បណ្ដាលឱ្យមានការសង្ស័យថា មេឈ្មួញរូបនេះជាអ្នកកាន់កញ្ចប់ថវិការយកទៅសែនព្រេន ចែកប្រយោជន៍ឱ្យសមត្ថកិច្ចជំនាញនិងអាជ្ញាធរគ្រប់ស្ថាប័នជាប្រពន្ធ័ទើបការកាប់បំផ្លាញព្រៃឈើនិងរកសុីឈើដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រកបាតាងនិងច្រកអន្តរជាតិទ្វេភាគីអូរយ៉ាដាវបានដោយរលូនមិនមានការរំខានបែបនេះ។ បច្ចុប្បន្ននេះមេឈ្មួញឈ្មោះគឹម នីហៅនីកាចាញម្នាក់នេះបានសម្រុកដឹកឈើបន្ថែមទៀត ដោយមេឈ្មួញរូបនេះនិងពក្ខពួកបានដើរបំផុសដឹកនាំប្រជាពលរដ្ឋរាប់សិបនាក់ដៃកាន់រណាយន្ត ចូលទៅក្នងព្រៃសហគមន៍ក្នុងស្រុកអណ្ដូងមាសកាត់ឈើហុបធំៗហើយយកគ្រឿងចក្រនិងរថយន្ដតូចធំជាច្រើនគ្រឿងចូលក្នុងព្រៃធ្វើការដឹកជញ្ពូនឈើចេញមកក្រៅហើយធ្វើការដឹកជញ្ជូនបន្តយកទៅលក់នៅប្រទេសវៀតណាមតាមច្រកបាតាងនិងច្រកអន្តរជាតិអូរយ៉ាដាវបានដោយសេរីគ្មានការរំខានម្ដងណាឡើយ។ ប្រភពដដែលបន្តឱ្យដឹងបន្ថែមទៀតថា…
ការគ្រប់គ្រងដីព្រៃលិចទឹកនិងតំបន់ដែននេសាទរបស់មន្រ្តីជំនាញនិងអាជ្ញាធរខេត្តកំពង់ឆ្នាំងនៅមានភាពធូរលុងនៅឡើយ
កំពង់ឆ្នាំង៖ដីព្រៃតំបន់ដែននេសាទដែលជាដែនជម្រកត្រីពងកូនរាប់រយហិកតាកំពុងប្រឈមមុខនិងរលាយហិនហោចក្រោមល្បិចដេកដួលរមួលផ្សំគ្រេចរបស់ក្រុមឈ្មួញ និងមន្ត្រីខិលខូច ជ្រកក្រោមលេសតំបន់អភិវឌ្ឍន៍ចុងកោះដែលត្រូវបានរដ្ឋាភិបាលចេញអនុ បយោគលើដីជាង១៧ហិកតាប៉ុណ្ណោះ ដើម្បីសាងសង់ផ្សារនិងបម្លាស់ទីប្រជាពលរដ្ឋតាមមាត់ទន្លេឡើងគោកដើម្បីកែសោភ័ណ្ឌភាពមាត់ទន្លេខេត្តកំពង់ឆ្នាំង។ បើយើងធ្វើដំណើរទៅកាន់តំបន់ចុងកោះ យើងនឹងសង្កេតឃើញរថយន្តដឹកដីជាច្រើនគ្រឿងធ្វើសកម្មភាពដឹកដីខ្វាត់ខ្វែង ដោយគ្មានច្បាប់ និងមិនបង់សួយសារជូនរដ្ឋឡើយ ដែលក្រុមឈ្មួយចាក់លុបដីបឹង និងដីព្រៃលិចទឹកក្នុងដែននេសាទដើម្បីបម្រើអោយក្រុមឈ្មួញរៀបគម្រោងពុះដីឡូតិ៍លក់យ៉ាងរលូន ចំណេញកប់ក្ដោងចែកគ្នាធ្វើមានធ្វើបានដោយសេរី ខណៈតំបន់នោះមិនទាន់មានអនុបយោគណាមួយស្របច្បាប់នៅឡើយ។ យោងតាមសេចក្តីរាយការណ៍បានអោយដឹងថាដីបឹងសម្រែក និងដិតំបន់ព្រៃលិចទឹកមួយចំនួនទៀតដេលស្ថិតនៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងរងនូវការទន្រ្ទានជីកយកអាចម៍យ៉ាងអាណាធិបតេយ្យផ្ទុយពីច្បាប់ស្តីពីរដ្ឋបាលជលផល ស្របពេលគេសង្កេតឃើញមន្ត្រីជំនាញនិងអាជ្ញាធរខេត្ត្តកំពង់ឆ្នាំងរក្សាភាពស្ងៀមស្ងាត់ដែលគេដាក់ការសង្ស័យថាកំពុងតែត្រូវរ៉ូវគ្នាជាប្រព័ន្ធតាមរបៀបអាជ័យធ្លាក់ទឹកហៃអើៗ ។…