សាលាដំបូងខេត្តឲ្យអភិបាលស្រុកអន្លង់វែងចូលផ្តល់ចម្លើយក្នុងសំណុំរឿងបទប៉ះពាល់កម្មសិទ្ធិឯកជន

(ខេត្តឧត្តរមានជ័យ)សាលាដំបូងខេត្តឧត្តរមានជ័យបានចេញដីការបង្គាប់ឲ្យលោកអភិបាលស្រុកអន្លង់វែង ឲ្យចូលខ្លួនផ្តល់ចម្លើយដល់តុលាការនៅរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០នេះពីបទប៉ះពាល់កម្មសិទ្ធឯកជន។  យោងតាមដីការបង្គាប់ឲ្យខ្លួនលេខ៣៧២ចុះថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០ ដោយលោក ទ្រី សុភ័ត ចៅក្រមស៊ើបសួរ បានតម្រូវឲ្យឈ្មោះ ហោ ជិនវីរយុទ្ធ អភិបាលស្រុកអន្លង់វែងបច្ចុប្បន្នចូលខ្លួនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យនៅរសៀលម៉ោង២ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ ជាកំហិត គឺដើម្បីឲ្យផ្តល់ចម្លើយនៃដំណើររឿង បទប៉ះពាល់កម្មសិទ្ធឯកជន ប្រព្រិត្តនៅភូមិអូរចិញ្ជឹម ឃុំ ស្រុកអន្លង់វែង កាលពីថ្ងៃទី១ខែវិច្ឆិការឆ្នាំ២០១៨ ជាបទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៤៧.២៥៣នៃច្បាប់ភូមិបាល៕