កំពង់ឆ្នាំង៖ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពក្នុងមូលដ្ឋានអោយបានល្អប្រសើរ ក្រោយពីមានការអនុវត្តផែនការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះទឹកមកតាំងលំនៅដ្ឋានលើគោក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ អាជ្ញាធរឃុំឆ្នុកទ្រូ ដឹកនាំដោយលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ និងមានការចូលរួមពីនគបាលប៉ុស្តិ៍រដ្ឋបាល ឃុំឆ្នុកទ្រូ និងប្រជាការពារមានកម្លាំងសរុប៨នាក់បានចុះត្រួតពិនិត្យរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយដងផ្លូវជាតិលេខ៥២ត្រង់ចំណុចទួលខ្សែលួស ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ខាងលើនេះ អាជ្ញាធរឃុំ…