ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី៨ខែវិច្ឆិការ ឆ្នាំ២០២៣ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលគិរី បានសហការគ្នានៅតែបន្តចុះធ្វើការបង្ក្រាបដោយមិនលើកលែងកាប់កំទេចចោលឧបករណ៍នេសាទស្បៃមុង។
កិច្ចប្រតិបត្តការធ្វើនេះដឹកនាំដោយ លោក. ប្រាក់លៀងហួ.អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង កម្លាំងសរុបចំនួន១៩នាក់មធ្យោបាយធ្វើដំណើរការណូតតូចធំចំនួន៥គ្រឿង។ ក្នុងចុះប្រតិបតិ្តការបង្ក្រាបបទល្មើសនេសាទស្បៃមុង ខាងលើនេះនៅក្នុងភូមិសាស្រ្តឃុំព្រៃគ្រី ស្រុកជលគិរី បានប្រទះឃើញការធ្វើនេសាទ ដោយប្រើឧបករណ៍របាំងលូស្បៃមុង ខុសច្បាប់ស្តីពីជលផលនៅចំណុចទួលគោកទន្សាយនិងចំណុចភ្នំដង ភមិព្រៃគ្រីខាងជើងនិងចំណុចបឹងខ្លែងក្រូច ភូមិកោះធំស្រុកជលគីរីខេត្តកំពង់ឆ្នាំង។
ប្រតិបត្តកាខាងលើនេះសមត្ថកិច្ចបានពិនិត្យឃើញនូវបទល្មើសជាក់ស្តែងនឹងធ្វើការចុះរុះរើ កាប់បំផ្លាញចោលនឹងកន្លែង រួមមាន របាំងលូស្បៃមុងចំនួន១២កន្លែង ប្រវែង៦០០ម៉ែត្រ លូស្បៃមុងចំនួន១២មាត់ បង្គោលចំនួន២៥០០ដើម កូនត្រីល្អិតចម្រុះចំនួន៥០គ.ក ត្រូវបានចាក់លែងចូលទៅក្នុងបឹងធម្មជាតិវិញ។
ពាក់ពន្ធ័នឹងករណីនេះលោក ងិន ហ៊ុន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនិងលោកលី ឡានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ធ្លាប់បានធ្វើការដាស់តឿនម្តងហើយម្តងទៀតដល់មន្ត្រីជលផលទាំងអស់ត្រូវយកចិត្តទុកដាក់ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវជាប្រចាំដូចភ្លៀងរលឹម មិនត្រូវបណ្ដោយឱ្យកើតមានបទល្មើសនេសាទច្រើននោះឡើយ។
ហើយករណីមានបទល្មើសនេសាទច្រើនមិនចុះបង្ក្រាបនៅក្នុងដែនសមត្ថកិច្ចផ្នែកសង្កាត់ណាមួយនោះគឺលោកនាយផ្នែកលោកនាយសង្កាត់នាយខណ្ឌត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕