ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០២២០ម្សិលមិញ ពោះថ្លាន់ចំនួន ២ក្បាលទម្ងន់៣៤.៥ គីឡូក្រាមនិងសត្វចំពូច ១ក្បាល ដែលបានមកពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រគល់ឲ្យលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ ដោះលែងឲ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់ព្រៃលិចទឹកជាប់ ទីទួលវត្តកំពង់ព្រះ ស្ថិតក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ -ការដោះលែងសត្វកម្រខាងលើនេះមានការផ្តួចផ្ដើមចេញពីលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ…
កម្លាំងចម្រុះជលផល ៣ខេត្តដឹកនាំដោយ លោក ហុង ហ៊ី និងលោកកើត គា ចុះត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប
ខេត្តកំពង់ធំ៖ កម្លាំងចម្រុះសមត្ថកិច្ចរដ្ឋបាលជលផលដឹកនាំដោយលោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម រួមសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបនិងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេរសាប ខណ្ឌរដ្ឋបាលជលផលកំពងឆ្នាំង ខណ្ឌរដ្ឋបាលជលផលកំពងធំ និងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ សរុបកម្លាំងទាំងអស់ចំនួន ៤២ នាក់មធ្យោបាយកាណូតតូចធំចំនួន ០៧ គ្រឿង។ ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលខាងលើនេះចាប់ផ្ដើមនៅព្រឹក ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត…
របាំង ណរ៉ាវ ខ្នាតយក្ស ជិត២០ខ្សែ ប្រវែងខ្ទង់ពាន់ម៉ែត្រនៅជុំវិញភូមិបាឡត កើតឡើងយូឆ្នាំ គ្មានការទប់ស្កាត់និងបង្ក្រាបសង្ស័យក្រុមជនល្មើស យកលុយទៅសែន តាមរបៀប(ប្រើឱ្យខ្មោចជួយកិនម្សៅឬយ៉ាងណា?)
កំពុងធំ៖ ប្រជានេសាទរស់នៅតាមដងទន្លេសាបក្នុងខេត្តកំពង់ធំមានការព្រួយបារម្ភណ៍យ៉ាងខ្លាំងដោយត្រីឆ្នាំនេះមានភាពក្រខ្សត់ជាងឆ្នាំកន្លងទៅ អ្នកជំនាញបាន ព្យាករថា មានកក្តា២យ៉ាងសំខាន់ៗទី១.កក្តាធម្មជាតិ ខណះឆ្នាំនេះទឹកទន្លេឡើងយឺតជាងឆ្នាំមុននិងមានជំនន់ទឹកភ្លៀងខុសរដូវ។ទី២. កក្តាមនុស្ស ក្នុងឆ្នាំ២០២០នេះបទល្មើសនេសាទ កើតឡើងស្អេកស្កះពេញព្រៃរនាមទាំងរដូវបិតនេសាទនិងបើក មិនមានការថមថយនោះឡើយ។ -យោងតាមប្រភពពីអ្នកនេសាទលក្ខណៈគ្រួសារលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារពត៌មានយើងអោយដឹងថា បទល្មើសរបាំងសាច់អួនក្រឡាញឹកនិងបទល្មើសស្បៃមុងបានកើតឡើងស្ទើរគ្រប់កន្លែង រាប់ពាន់ខ្សែ មានពណ៍ខៀវនិងក្រហម ពាសពេញព្រៃរនាម ក្នុងទឹកដីឃុំផាត់ សណ្តាយ ស្រុកកំពុងស្វាយក្រោម និងឃុំពាមបាងនិងឃុំសំព្រោជ ស្រុកស្ទោង…
មន្ត្រីជំនាញ ផ្នែក សង្កាត់រដ្ឋបាលជលផលស្រុកកំពុងស្វាយក្រោម ស្នាក់ការឃុំផាត់សណ្ដាយ បានចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនដែលមានប្រវែងលើសការកំណត់
ខេត្តកំពង់ធំ៖ មន្ត្រីរដ្ឋបាលជលផលស្រុកកំពុងស្វាយក្រោម មានកម្លាំង ផ្នែក និងសង្កាត់ ដឹកនាំកម្លាំងដោយលោកប៉ែន សាវេងនាយរងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយកម្លាំងសហការសរុបចំនួន៧នាក់មធ្យោបាយកាណូតចំនួន២គ្រឿង។ -យុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះនៅថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២០ បង្ក្រាបបានរបាំងសាច់អួនចំនួន២កន្លែង ក្នុងចំណុចបឹងស្មៅ និងចំណុចឈើជាប់ លទ្ធិផលក្នុងការបង្ក្រាបរួមមាន៖ ១.ឡុងចំនួន០៨គ្រឿង ២.របាំងសាច់អួនចំនួន៨០០ម៉ែត្រ ៣.លបលូចំនួន៨គ្រឿង ៤.កាប់កំទេចបង្គោលនៅនឹងកន្លែងចំនួន៥០០ដើម និងចាក់ត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន២០គីឡូក្រាម។ -នៅក្នុងយុទ្ធនាការខាងលើនេះលោកប៉ែន…