កម្មករកម្មការនីជាង ៣០០នាក់បាននាំគ្នាមកតវ៉ា(ក្រុមហ៊ុន)អង្គរបាណាណាទាមទាបើកប្រាក់ខែឱ្យបានទៀងទាត់

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ កម្មករកម្មការនីជាង៣០០នាក់បាននាំគ្នាជិះម៉ូតូ ខ្លះជិះគោយន្តកែឆ្នៃមកប្របូលផ្ដុំគ្នានៅមុខស្នាក់ការក្រុមហ៊ុនអង្គរបាណាណា ស្ថិតនៅភូមិ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីតវ៉ាស្នើសុំឱ្យខាងមន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈខេត្តស្ទឹងត្រែង ចុះទៅពិនិត្យស្រាវជ្រាវនិងជួយដោះស្រាយដល់ពួកគាត់ខណះខាងក្រុមហ៊ុនអង្គរបាណាណា ដែលជាក្រុមហ៊ុនដាំចេកអំបូងនេះ ប្រើមេការថ្មីគ្មានបទពិសោធន៍ប្រើប្រាស់កម្មករមិនអនុវត្តិធ្វើតាមកិច្ចសន្យារបស់ក្រុមហ៊ុននាពេលកន្លងនោះឡើយ។

លោក ឈានសំណាងជាតំណាងឲ្យកម្មករ បានស្មើសុំឱ្យលោកប្រធានមន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈខេត្ត អញ្ចើញចុះមកពិនិត្យមើលពីផលលំបាកនៃការបញ្ឈប់កម្មករអត់មានការងារធ្វើ និងបើកប្រាក់ខែឲ្យមិនទាងទាត់ ដោយពួកគាត់ទទួលរងនៅការគៀបសង្កត់ពីមេការវៀតណាមនោះខ្លាងណាស់ ដោយបានប្រើប្រាស់កម្មករ ដោយបញ្ចេញអកប្បកិរិយាមិនសមរម្យប្រើពាក្យសម្ដីមើលងាយមកលើកម្មករ ដោះដូរឬផ្អាក់ការងារកម្មករចាស់ៗនិងធ្វើការងារមួយថ្ងៃឈប់មួយថ្ងៃធ្វើឱ្យពួកគាត់បាត់បង់ប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃថែមទៀត។

លោក ប៊ួ ភិរុន ប្រធានមន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានសំណូមពរឱ្យបងប្អូនកម្មករយើង ធ្វើការអត់ធ្មត់និងសូមឱ្យបំបែកហ្វូងតវ៉ាចេញពីមុខទីស្នាក់ការរបស់ក្រុមហ៊ុនដើម្បីទុកឱកាសឱ្យមន្ត្រីស្ថាប័នមានសមត្ថកិច្ចធ្វើការដោះស្រាយជូន នៅថ្ងៃស្អែកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ព្រោះនៅថ្ងៃនេះលោកកំពុងជាប់រវល់ប្រជុំរកដំណោះស្រាយជូនបងប្អូនកម្មករយើងហើយ។

ជុំវិញករណីក្នុងរឿងនេះដែរ លោក ហ៊ វ៉ាងយុង ជាមេការចំការចេកក្រុមហ៊ុនអង្គរបាណាណា ថ្មីនោះ គាត់បានចេញមុខមកសម្របសម្រួលជាមួយកម្មករ តែមិនបានដោះស្រាយ នៅអ្វីដែលកម្មករចង់បាននោះបាននៅឡើយទេ។

សូមបញ្ជាក់ថា គោលបំណងនៃការតវ៉ារបស់កម្មករនេះគឺពួកគាត់ចង់បានការងារធ្វើនិងចង់ឱ្យមេការថ្មីប្រើពាក្យសម្ដីឱ្យសមរម្យបើកប្រាក់ខែឱ្យបានទៀងទាត់ មិនត្រូវបញ្ឈប់កម្មករតាមតែអំពើចិត្តនោះឡើយ ដោយពួកគាត់មកពីបណ្តាខេត្តនានាធ្វើការឱ្យក្រុមហ៊ុនសម្រាប់យកប្រាក់ខែដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ៕«ចាប សាមឿន»

Leave a Reply

Your email address will not be published. Required fields are marked *