ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី៣១កក្កដា២០២៣កម្លាំងនគបាលនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយនគរបាលក្រុងកំពង់ឆ្នាំងបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ខុសច្បាប់នៅសារធាតុញៀនឃាត់ខ្លួនស្ត្រីម្នាក់រួមនិងវត្ថុតាងថ្នាំញៀនបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកនេះហើយ ។
លោក.ហ៊ុលវាស្នា.ស្នងការរងនគបាលខេត្តទទួលផែនប្រឆាំងគ្រឿងញៀននៃស្នងការនគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងនៅវេលាម៉ោង១២និង៤៧នាទីថ្ងៃទី១សីហា២០២៣នេះថាក្រោយធ្វើការស្រាវជ្រាវនិងបានឃ្លាំមើលនៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី៣១កក្កដា២០២៣សមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងនគបាលក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់មានឈ្មោះ.ងួនសារូ.ភេទស្រីអាយុ៤៩ឆ្នាំងមានទីលំនៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិម៉ុងបារាំង.សង្កាត់ប្អេរ.ក្រុងនិងខេត្តកំពង់ឆ្នាំង ។
នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមានថ្នាំញៀន៥កញ្ចប់ក្នុងនោះថ្នាំប្រភេទគ្រា់ប់ពណ៍ខ្មៅចំនួន២កញ្ចប់ .ជញ្ជីងថ្លឹង១.ម៉ូតូ១គ្រឿង.ទូរសព្ធដៃ១គ្រឿងរួមនិងប្រដាប់វេចខ្ចប់មូយចំនួន ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យស្ត្រីខាងលើត្រូវបានសមត្ថកិច្ចក៍សាងសុំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវិធីនៅថ្ងៃនេះហើយ ៕