ក្រចេះ៖ ខេត្តក្រចេះ៖ កម្លាំងចម្រុះខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានចុះឡោមព័ទ្ធទីតាំងស្ថានីយ៍ប្រេងតេលាមួយកន្លែង ស្ថិតក្នុងសង្កាត់រកាកណ្តាល២ ក្រុងក្រចេះ និងបង្ក្រាបបានរថយន្តលួចដឹកឈើប្រណីតខុសច្បាប់២គ្រឿង ដែលបានបង្ករគ្រោះថ្នាក់ចររាចរណ៍ជាមួយរថយន្តយោធាម្នាក់ក្នុងខេត្តក្រចេះ និងបានបើករត់គេច ចូលក្នុងជ្រក់ពួនក្នុងស្ថានីយប្រេងតេលាមួយនេះឋិតគល់ស្ពានព្រែកពាមទេ។
ដែលប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពី លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ព្រមទាំងកងកម្លាំងសមត្ថកិច្ច-មន្ត្រីជំនាញរដ្ឋបាលព្រៃឈើយ៉ាងសស្រាក់សស្រាំ។
បើតាមសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ÷ រថយន្ដសាំយ៉ុងដឹកឈើទាំង២គ្រឿងនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដមន្រ្តីយោធាម្នាក់ នៅចំនុចឃុំចង្រ្គង់ ស្រុកចិត្របុរី កាលពីវេលាម៉ោងជាង ១២យប់ ថ្ងៃទី២៦ ឈានចូលទី២៧កក្តដា ម្សិលមិញនេះហើយបានបើករត់ចូលក្នុងបរិវេណក្រោយការ៉ាស់សាំងតេលា {មហាសែនសុខ} របស់លោក លីវ ម៉ារែន បន្ទាប់មកសមត្ថកិច្ចបានសុំការហការជាមួយម្ចាស់ការាសសាំង តែម្ចាស់ទីតាំងនោះមិនព្រមសហការជាមួយដោយគាត់ឆ្លើយបធិសេធថាមិនមានរថយន្ដដឹកឈើចូលនោះទេ។
សមត្ថកិច្ចបានអោយដឹងទៀតថា ÷ ក្រោយពីម្ចាស់ស្ថានីយប្រេងតេលាមិនព្រមសហការ សមត្ថកិច្ចបានរាយការជូនលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត បន្ទាប់មក លោកព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចុះឆែកឆេ ក៏ឃើញរថយន្ដបង្ករហេតុទាំង២គ្រឿងពិតប្រាកដមែន និងឃើញគុំនរឈើយ៉ាងច្រើនសម្បើងផងដែរ នៅក្នុងបរិវេនក្រោយស្ថានីយ៍ប្រេងតេលានេះម្ដង។
បន្ទាប់ពីលោកព្រះរាជអាជ្ញារង និងមន្ត្រីរដ្ឋបាលព្រៃឈើត្រួតពិនិត្យរួចមក ឃើញថាគំនរឈើប្រណិតដែលម្ចាស់ក្រាស់សាំងលាក់ស្តុបទុកនេះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។ដោយមានការដឹកជញ្ជូនមកលាក់ស្តុបទុកតាមរយៈឡានសាំយ៉ុងដឹកគ្រឿងសង្ហារឹមបង្កប់ឈើប្រណិតចេញពីខេត្តស្ទឹងត្រែងមកកាន់ខេត្តក្រចេះ ជាយូរខែឆ្នាំមកហើយ។
លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឱ្យជំនាញរដ្ឋបាលព្រៃឈើរួមនិងសមត្ថកិច្ច រឹបអូសវត្ថុតាងរួមមាន÷រថយន្តសាំយ៉ុង2គ្រឿងព្រមទាំងឈើសុក្រុំជាច្រើនដុំកំណាត់ យកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់នៃរដ្ឋបាលព្រៃឈើ ដោយឡែកចំពោះម្ចាស់រថយន្តសាំយ៉ុងទាំងពីរគ្រឿងខាងលើនេះបានរត់គេចខ្លួនបាត់ស្រមោល ដោយឡែកចំនួនម៉ែត្រគូប នៃចំនួនឈើពុំទាន់ទទួលបានព័ត៌មានពីសមត្ថកិច្ចនោះទេ ដោយរង់ចាំការវាស់វែង៕តាប៉ៃ លិន