(ក្រចេះ) : នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន ប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ អញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត
ក្នុងឱកាសនោះ ឯកឧត្តម ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានមានប្រសាសន៍ កោតសរសេីរ និងថ្លៃងអំណរគុណចំពោះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងទាំង៣ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះទាំងមូល ដែលបានអញ្ជើញទៅបោះឆ្នោត ដើម្បីបំេញករណីកិច្ចជាពលរដ្ឋល្អ ជាពិសេសអជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សាការពារ សន្តិសុខសណ្ដាប់ធ្លាប់ ទាំងក្នុងអំឡុងរយៈពេលនៃឃោសនាបក្ស រកសំឡេងឆ្នោត និងជាពិសេសក្នុងថ្ងៃបោះឆ្នោត
ជ្រេីសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ដែលប្រព្រឹត្តទៅបានយ៉ាងរលូន គួរអោយគត់សម្គាល់ និងជាទីមោទនៈ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សា
ហឿ សុីយ៉ែម បញ្ជាក់ថា÷សម្រាប់ខេត្តក្រចេះ មានគណៈបក្សនយោបាយឈរឈ្មោះ ចំនួន១១បក្ស លើ១៨ នៃគណបក្សនយោបាយទូទាំងប្រទេស គឺទទួលសម្លេងគាំទ្រទាំងអស់ នេះសបញ្ជាក់អោយឃេីញអំពីលទ្ធិប្រជាធបតេយ្យនៅកម្ពុជា កាន់តែចាស់ទុំ និងមានភាពរឹងមាំ ព្រោះប្រជាពលរដ្ឋលោកមានសិទ្ធបោះឆ្នោត ជូនគណៈនយោបាយដែលខ្លួនស្រលាញ់ពេញចិត្ត ដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែងពីជនណាម្នាក់នោះឡើយ និងគ្មានអំពើហិង្សាផងដែរ។
ឯកឧត្តម ហឿ សុីយ៉ែម បានបន្ដថា មកទល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ខេត្តក្រចេះ ពុំមានពាក្យបណ្ដឹងពាក់ព័ន្ធនិងការបោះឆ្នោតនោះទេ មានន័យថាគ្រប់គណបក្សនបាយ ក៏ដូចជាអ្នកអង្កេតការជាតិ និងអន្តរជាតិ ទទួលយកការរៀបចំបោះឆ្នោតនៅកម្ពុជា ហេីយនៅរយ:ពេលតែ34 ថ្ងៃទៀតលទ្ធិផលនៃបោះឆ្នោត
ជ្រេីសតាំងតំណាងរាស្រ្ដនីតិកាលទី៧និងប្រកាសជាផ្លូវការនិងសាធារណៈ ខណៈនេះលទ្ធផលបឋម បានចេញប្រកាស់ថាមានគណៈបក្សនយោបាយចំនួន 2 ទទួលបានសម្លេងច្រេីន ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន3/3 អាសន: ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រពីសមាជិកចំនួន142,951សំលេង ស្មើនឹង75% ឈរលើចំណាត់ថ្នាក់លេខ1ឈ្នះដាច់ រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច ឈរលើចំណាត់ថ្នាក់លេខ 2 ។
នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញលើកទី 50នោះដែរក៏មានពិធីប្រកាសផ្លាសប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះថ្មី គឺឯកឧត្តម ឡឹង សុខជា ជំនួសឯកឧត្តម ឈា ផល្លី ដែលបានដាក់ពាក្យលាឈប់ពីតំណែងការងារជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះផងដែ៕ តា ប៉ៃ លិន