ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីអាជ្ញាធស្រុកកំពង់លែង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បាននាំយកអង្ករចំនួន ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគ រួមនឹងបច្ច័យមួយចំនួន ដែលជា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ បានចុះសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋទាំងឮ២នាក់ប្តីប្រពន្ធ ដែលត្រូវបានក្រឡាប់លិចកាណូតបាឡាស្មាច់ខណះដែលមានភ្លៀងខ្យល់ខ្លាំងបណ្តាលអោយ លង់ទឹកស្លាប់ទាំង២នាក់ប្ដីប្រពន្ធ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ ។
ក្នុងនោះ លោកអភិបាល ស្រុកកំពង់លែង ក៏បានចូលរួមឧបត្ថម្ភ ក្តា មឈូសចំនួន២ តម្លៃស្មើថវិកា៥០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ដល់ការលំបាក់របស់គ្រួសារសព។
មេបញ្ជាកាតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខនិងចូលរួមសោកស្តាយបំផុតចំពោះការបាត់បង់អាយុជីវិត្តប្រជាពលរដ្ឋដោយឧបទ្វហេតុគ្រោះធម្មជាតិដោយបន្សល់កូន៤នាក់នៅក្នុងបន្ទុក ។
មេបញ្ជាការតំបន់ប្រតបត្តិសឹករងខេត្តកំពង់ឆ្នៃាំង ក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានភូមិ.ឃើញុំ.ស្រុក.ត្រូវតែយកចិត្តទុកដាក់ចំពោះគ្រួសារនៃសពទាំងពីរនាក់ប្តីប្រពន្ធដោយធ្វើយ៉ាងណាឲ្យកូនៗទាំងអស់បានបានរៀនសូត្រ និងរស់នៅមានជីវភាពសមរម្យផងដែរ ។ដោយងិន វាសនា
បញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា២០២៣ នេះ ក្រុមការងារស្វែងរកសាកសព បានរកឃើញសពបុរសជាប្តី ម្នាក់ទៀតហើយ និងបាននាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសព នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែងផងដែរ ៕