បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយបើកបររថយន្តទៅបុកពីក្រោយរថយន្តដឹកដើមឫស្សី

ពោធិ៍សាត់ ៖ បុរសម្នាក់ជាពេទ្យធ្មេញ បានជង់ដើមឫស្សីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើករថយន្តមិនប្រុងប្រយ៉ាត់ជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េដឹកដើមឫស្សី ហៀរលយចេញមកក្រោយបុកធ្លាយជាប់ពីក្រោយ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។


ជនរងគ្រោះមានឈ្មោះ ដួង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លាប់នៅកន្លែងកើតហេតុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើករថយន្តម៉ាក RAIZE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-2468 ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ មើលមិនឃើញរថយន្តនៅខាងមុខ ជ្រុលបុកចូលពីក្រោយរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-1280 ដឹកដើមឫស្សី ដឹកហៀរលយចេញពីទ្រុង កំពុងបើកស្របទិសគ្នា បុកធ្លាយកញ្ចក់ជុងបុកជនរងគ្រោះស្លាប់ភ្លាមៗក្នុងរថយន្ត ចំណែកអ្នកបើកបររថយន្តកូរ៉េ ចុះរត់គេចខ្លួនបាត់ ។


ក្រោយកើតហេតុសមត្ថកិច្ចចុះពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត ពោធ៌សាត់ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *