ខេត្តកំពង់ឆ្នាំង :នៅថ្ងៃទី២៨មេសា២០២៣ស្ត្រីមេម៉ាយម្នាក់មានកូនបីនាក់មានជីវភាពក្រីក្រខ្វះខាតសុំផ្ទះគេស្នាក់ នៅក្នុងភូមិអូកណ្ដាល.ឃុំជ្រៃបាក់.ស្រុករលាប្អៀរ ពេលនេះមានជំងឺ រលាកស្បូនធ្ងន់ធ្ងរ តម្រូវវះកាត់ព្រឹកនេះបានលើកដៃគោរពស្នើសុំសម្ដេច ឯកឧត្តម លោកជំទាវ លោកលោកស្រីជាសប្បុរសជនមេត្តាជួយផ្ដល់ថវិកាដើម្បីវះកាត់សង្គ្រោះជីវិតគាត់ផង។
ក្មួយស្រីឈ្មោះរ ស់សួស្ដី អាយុ១៦ ឆ្នាំជាកូនស្រីច្បង បានលើកដៃសំ ពះនិយាយឱ្យដឹងថាម្ដាយរបស់នាង ឈ្មោះម៉ោលម៉ៅ អាយុ ៤៥ ឆ្នាំជាស្ត្រីមេម៉ាយមានកូនស្រី៣នាក់ រស់ នៅក្នុងភូមិអូរកណ្ដាល សព្វថ្ងៃបានមានជីវភាពក្រីក្រយ៉ាងខ្លាំងគ្មានផ្ទះ សម្បែងទេ បានសុំផ្ទះគេស្នាក់នៅ ពេលនេះកាន់តែមានការលំបាកខ្លាំ ងទ្វេរឡើងថែមទៀត ដោយម្ដាយនាងមានជំងឺរលាកស្បូនធ្ងន់ធ្ងរ(ម ហារីក) ក្រោយពីបានទៅពិនិត្យមើ លជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំព ង់ឆ្នាំងកាលពីថ្ងៃទី២៧ ខែ មេសាឆ្នាំ២០២៣នេះក្រុមគ្រូពេទ្យខេត្តបានណែនាំឲ្យអ្នក ជំងឺត្រូវតែទៅមន្ទីរពេទ្យក្រុងភ្នំពេញដើម្បីធ្វើការពិនិត្យព្យាបាលនិងវះ កាត់ជាបន្ទាន់ទើបអាចសង្គ្រោះជីវិតបាន។
ប៉ុន្តែម្ដាយរបស់នាងពុំមានលុយកាក់សម្រាប់ឲ្យក្រុមគ្រូពេទ្យវះកាត់ជំងឺកាចសាហាវនេះបានឡើយ គឺមានតែម្រាមដៃ១០គោរពស្នើសុំ សម្ដេច ឯកឧត្តមលោកជំទាវ លោក លោកស្រី ជាសប្បុរសជនមេត្តាជួយផ្ដល់ថវិកា ដើម្បីវះកាត់ស ង្គ្រោះជីវិតម្ដាយរបស់នាងដោយសេ ចក្តីគោរពនិងសេចក្តីអនុគ្រោះផង។
ដោយឡែកជីវភាពរស់នៅសព្វថ្ងៃគឺបានកូនទី១អាយុ ១៧ ឆ្នាំនិងកូនទី ២ អាយុ ១៥ ឆ្នាំបានទៅសុំស៊ីឈ្នួលជួយដេរខោអាវរយអោយគេនៅក្នុងភូមិដើម្បីបានប្រាក់ខែពីរនាក់សរុបបានប្រមាណ ៤០ ម៉ឺនរៀល សម្រា ប់ទិញអង្ករចិញ្ចឹមម្ដាយឈឹ និងប្អូន ស្រីម្នាក់ទៀតអាយុ ១៣ ឆ្នាំកំពុងរៀនសូត្រ ថ្នាក់ទី៦ សាលាបឋមសិ ក្សាជ្រៃបាក់។
ទាក់ទងនឹងគ្រួសារស្ត្រីខាងលើនេះលោក ស្រង់ ហ៊ឺន មេភូមិអូរក ណ្ដោ ល នៅរសៀលថ្ងៃទី២៨ ខែ មេសានេះបានប្រាប់តាមទូរសព្ទឱ្យដឹងថា ស្ត្រីមេម៉ាយឈ្មោះម៉ោលម៉ៅខាងលើនេះពិតជាគ្រួសារ ក្រីក្រលំ បាកពិតប្រាកដមែន សព្វថ្ងៃគាត់គ្មា នផ្ទះសំ បែងស្រែចម្ការទេគឺ សុំផ្ទះគេស្នាក់ នៅក្នុងភូមិ បណ្ដោះអាសន្នតែប៉ុ ណ្ណោះ។
កន្លងមកអាជ្ញាធរភូមិបម្រុ ងធ្វើប័ណ្ណសមធម៌ជូនគាត់ដែរ ប៉ុន្តែគាត់បានចំណាកស្រុកទៅធ្វើជាកម្ម ករនៅខេត្តឆ្ងាយ ដែលអាជ្ញាធរមិនអាចកោះ ហៅគាត់មកធ្វើប័ណ្ណសម ធម៌ជូនបានតែពេលនេះគាត់មានជំងឺធ្ងន់ធ្ងរមកស្នាក់នៅក្នុងភូមិឃុំវិញហលយ ដូច្នេះក្នុងពេលខាង មុខនេះអាជ្ញាធរភូមិឃុំពិតជាជួយធ្វើប័ណ្ណសមធម៌ជូនគាត់ឲ្យបាន ដើម្បីប្រើប្រាស់សម្រាប់ព្យាបាលជំងឺ។
ជាមួយគ្នានេះដែរលោកមេភូមិអូរកណ្ដោល សុំសំណូមពរដល់ឯកឧត្ត មលោកជំទាវជាសប្បុរសជនមេត្តាជួយឧបត្ថម្ភថវិកា ទៅតាមសទ្ធាជូនស្ត្រីឈ្មោះ ម៉ោលម៉ៅ នេះដោយអនុ គ្រោះផងចុះដើម្បីជួយសង្គ្រោះជីវិតរបស់គាត់៕