ភ្លៀងខ្យល់កន្ត្រាក់បានបណ្តាលអោយផ្ទះប្រជាពលរដ្ឋ ១៦៧ខ្នងដួលរលំប៉ើងដំបូលនៅក្នុងភូមិពីរក្នុងស្រុកតាលោសែនជ័យ

ខេត្តពោធិសាត់:នៅវេលាម៉ោង ៤ និង ៥ នាទីរសៀលថ្ងៃទី២៨មីនា២០២៣ម្សិលមិញនេះមានករណីគ្រោះថ្នាក់ធម្មជាតិភ្លៀង.ខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ដួលរលំ ប៉ើងដំបូល នឹងខូចខាត់ផលដំណាំប្រជាពលរដ្ឋរមានចំនួ២ភូមិនៅភូមិប្រហាលនិងភូមិសំសាន្ត បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបរួមចំនួន១៦៧ ខ្នងផ្ទះ។

អធិការនគបាលស្រុកតាលោកសែនជ័យលោកវរ:សេនីយ៍ឯក អ៊ុលហៃ បានអោយដឹងតាមរយះទូរសព្ទ័នៅរសៀលថ្ងៃនេះថា
ករណីគ្រោះធ្មជាតិភ្លៀងខកយល់កន្ត្រាក់បណ្តាលអោយរងផលប៉ះពាលនៅក្នុងភូមិប្រហាលបណ្ដាលអោយខូចខាតចំនួន ២៤ខ្នងផ្ទះធ្ងន់ចំនួន ១៣ ខ្នងផ្ទះ
.មធ្យមចំនួន ៩ ខ្នងផ្ទះ
.ស្រាលចំនួន២ ខ្នងផ្ទះ  នៅភូមិសំសាន្ដបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៤៣ ខ្នងផ្ទះធ្ងន់ចំនួន ៦២ ខ្នងផ្ទះ
.មធ្យមចំនួន ៥០ ខ្នងផ្ទះ
.ស្រាលចំនួន ៣១ខ្នងផ្ទះ។
អធិការនគរបាលស្រុកតាលោសែនជ័យបានឱ្យដឹងបន្ថែមទៀតថាផ្ទះអតីតយុទ្ធជនសង្គមកិច្ចមានចំនួន៣០ខ្នងផ្ទះ
ក៍បានរងគ្រោះដោយភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យរងគ្រោះធ្ងន់ចំនួន ១៥ ខ្នងផ្ទះ
.មធ្យម មានចំនួន២ខ្នងផ្ទះ
.ស្រាលមានចំនួន ១៣ ខ្នងផ្ទះផងដែរ។

ឯកឧត្តម.ខួយវីដា.អភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងនៅវេលាម៉ោង ៦និង ៤៦ នាទីថ្ងៃទី២៩មីនា២០២៣នេះថាម៉ោងនេះគេកំពង់ធ្វើទិន្នន័យរស់ករណីនេះយប់ហើយដោយសាខាកាកបាទក្រហមខេត្តគ្រោងនឹងយកអំណោយទៅចែកជូនពួកគាត់នៅថ្ងៃស្អែកនេះផងដែរតែក្នុងករណីនេះម៨នបណ្តាលអោយមនុស្សឬសត្វរងរបួសនោះឡើយដោយគ្រាន់តែរងការខូចខាតផ្ទះសម្បែងនិងទ្រពសម្បត្តិរងការខូចខាតខ្លះៗដោយសាខ្យល់និងទទឹកអស់៕

Leave a Reply

Your email address will not be published. Required fields are marked *