លោជំទាវ ប៊ន សុភី លោក យិន សាវ៉េន លោក គុយ ចន្ថា និង លោក សៀគគឹមលៀង ព្រមទាំងក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងអញ្ជើញសាកសួរសុខ ទុក្ខ ឯកឧត្តម ម៉ម ឈឿម កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ប៊ន សុភី ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សៀត គឹមលៀង អនុប្រធានក្រុមការងារយុវជនខេត្ត ដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងមាន លោក វង្ស ឌីណា លោក ហ៊ី រតនា និង លោក ហយ ឡាំ បានអញ្ជើញចុះសាកសួរសុខទុក្ខ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័តមាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតក្នុងភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរយកចិត្តទុកដាក់ គ្រប់ពេលវេលា ចំពោះសុខទុក្ខរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការ មានទុក្ខលំបាក មានជំងឺនានាមិនដែលបោះបង់ចោលម្តងណាឡើយ ។

លោកស្រី ប៊ន សុភី ក៏បានផ្តាំផ្ញើដល់ឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តបន្តថែរក្សាសុខភាពឱ្យបានល្អបន្ថែមទៀត ដោយគោរពតាមណែនាំនិងវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីសុខភាពបានកាន់តែប្រសើរឆាប់ជាសះស្បើយ ។

នៅក្នុងឱកាសនោះលោកជំទាវ ប៊ន សុភី បាននាំយកនូវថវិការបស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុម
ប្រឹក្សាខេត្ត ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងនិងលោកប្រធានរតនាគារខេត្តសរុបចំនួន៤,១០០,០០០រៀល ឧបត្ថម្ភជូនលោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មាន សម្រាប់ជួយសម្រាលនូវការទិញថ្នាំក្នុងពេលកំពុងសម្រាកព្យាបាលជំងឺផងដែរ ។

លោក ម៉ម ឈឿម បានថ្លែងនូវអំណគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត រួមនិងក្រុមការងារដែលបានអញ្ជើញចុះមកសាកសួរសុខទុក្ខនាពេលនេះ ដែលនេះបង្ហាញអោយឃើញពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាក់ថ្នាក់ ដែលនៅតែបារម្ភ និង គិតគូថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់ពេល ដែលជួបការលំបាក ដែលនេះជាវប្បធម៌នៃការ ជួយគ្នារបស់ប្រជាជនខ្មែរយើង និង របស់ថ្នាក់ដឹកនាំដែលតែងតែមានជានិច្ចក្នុងសង្គមកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *