បទល្មើសឆ្នុកអំពូលរួមផ្សុំច្រើនរយកន្លែង ពង្រាយលើផ្ទៃបឹងទន្លេសាប ភ្លើងភ្លឺដូចទីក្រុង មន្ត្រីជំនាញរក្សាភាពស្ងៀមស្ងាត់ស​ង្ស័យមានការឃុបឃិតប្រព្រឹតអំពើពុករលួយជាប្រពន្ធ័

ពោធ៌សាត់៖ សេចក្ដីរាយការណ៍ពីរប្រជានេសាទលក្ខណៈគ្រួសារក្នុងបឹងទន្លេសាបបានឲ្យអង្គភាពសារព័ត៌មានគេហទំព័រ ក្រាំងមាស យើងដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រភេទឆ្នុក កំពុងរីករាលដាលយ៉ាងខ្លាំងតាំងពីដើមខែតុលាមកម្លេះ មិនឃើញមន្ត្រីជំនាញខាងណាចុះទៅទប់ស្កាត់និងបង្ក្រាបឱ្យមានប្រសិទ្ធភាពម្ដងណាឡើយ ទោះកម្លាំងចម្រុះថ្នាក់ជាតិ បានដាក់កម្លាំងពង្រាយពាសពេញ ផ្ទៃបឹងទន្លេសាប ប៉ុន្តែមិនបញ្ចេញសកម្មភាព សម្ងំនៅស្ងៀមរក្សាភាពស្ងៀមស្ងាត់ បណ្ដាលឲ្យមហាជនដាក់ការស​ង្ស័យមានការឃុបឃិតប្រព្រឹតអំពើពុករលួយជាប្រពន្ធ័។

ប្រភពសេចក្ដីរាយការណ៍បានប្រាប់អង្គភាពសារព័ត៌មានគេហទំព័រ ក្រាំងមាសយើងបន្ថែមទៀតថា សព្វថ្ងៃក្រុមជនល្មើសបានដាក់(ឆ្នុក)​ពង្រាយទាំងយប់ទាំងថ្ងៃនៅក្នុងភូមិសាស្ត្រ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ និង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធ៌សាត់ ។

នៅពេលយប់ក្រុមជនល្មើសដាក់ (ឆ្នុករួមផ្សុំអំពូល)ច្រើនរយកន្លែង បើយើងមើលនៅពេលភ្លើងភ្លឺដូចទីក្រុង ពួកគេបំផ្លាញកូនត្រីចំរុះល្អិតៗ រាប់រយតោនក្នុង១យប់ៗ នៅពេលថ្ងៃ ពួកគេបោះនុយ ពេលត្រីមកកុំច្រើន លើក(ឆ្នុក)ក្រសោប ចាប់យកត្រីបាន​រាប់សឹប តោនក្នុងមួយថ្ងៃៗ មិនចាញ់នៅពេលយប់ប៉ុន្មានឡើយ។

ប្រភពពីមន្ត្រីជលផលចូលនិវត្តន៍ម្នាក់លក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អង្គភាពសារព័ត៌មានគេហទំព័រ ក្រាំងមាសយើងឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នបទល្មើសនេសាទនៅបឹងទន្លេសាបបានក្លាយទៅជាតំបៅមហារីកគ្មានថ្នាំណាព្យាបាល ខណៈមន្ត្រីមានតួនាទី នៅបឹងទន្លេសាបភាគច្រើន កន្ទេលធំបន្លំដេក ជាមួយបទល្មើស ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយពួកគេមានសិទ្ធិសេរីភាពរស់នៅក្រៅច្បាប់។

ប្រភពបន្តទៀតថា បើមានបទបញ្ជាក្ដៅពីថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលគឺមានប្រសិទ្ធភាព តែមួយចម្អិនកំពឹសតែប៉ុណ្ណោះ ។ បើចង់លុបបំបាត់បទល្មើសនេសាទ ឱ្យត្រីបឹងទន្លេសាបសម្បូរឡើងវិញបាន លុះត្រាតែយកច្បាប់ប្រឆាំងអំពើពុករលួយ មកអនុវត្តទៅលើមន្ត្រីខិលខូចមួយចំនួនឱ្យរាងចាល បើមិនដូច្នោះទេគឺគ្មានថ្នាំព្យាបាលឲ្យជាសះស្បើយបានឡើយ។

ជុំវិញករណីខាងលើនេះ លោកឡាយពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ទទួលបន្ទុកជលផលក្រាំងមាសមិនអាចសុំធ្វើការបំភ្លឺណាមួយបាននៅឡើយទេ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ ២០២២ នេះដោយទូរសព្ទខលចូលឆ្លើយប្រាប់ថា លោកជាប់រវល់ប្រជុំ។

លោកពុំ និមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឆ្លើយប្រាប់គេហទំព័រ ក្រាំងមាសតាមទូរសព្ទនៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២២ នេះថា កម្លាំងថ្នាក់ខេត្តបានសហការជាមួយកម្លាំងថ្នាក់ជាតិ ចុះល្បាតជាប្រចាំនិងបានបង្ក្រាប{ឆ្នុកអំពូលរួមផ្សុំ}ចំនួន ៤០ ផងដែរ ក្នុងនោះលោកក៏បានទទួលស្គាល់ បទល្មើស(ឆ្នុក)និង បទល្មើស(របាំង)នៅតែបន្តកើតមានខ្លះៗហើយ ដោយក្រុមជនល្មើសលបលួចដាក់នៅពេលកម្លាំងរបស់លោកជាប់រវល់។

ការបកស្រាយ របស់លោកពុំ និមលខាងលើនេះ ផ្ទុយទៅហ្នឹងសេចក្ដីរាយការណ៍របស់ប្រជាពករដ្ឋដោយពួកគាត់ លើកឡើងថា បច្ចុប្បន្នបទល្មើសនេសាទប្រភេទឆ្នុកអំពូលរួមផ្សុំ និងរបាំងប្រវែងខ្ទង់ពាន់ម៉ែត្រកំពុងរីករាលដាលយ៉ាងពេញបន្ទុក ចាប់ពីដើមតាំងពីចុងខែកញ្ញា រហូតមកដល់ខែតុលានេះ មិនឃើញមន្ត្រីខាងណាចុះមកទប់ស្កាត់និងបង្ក្រាបឡើយ។​

មជ្ឈដ្ឋានប្រជាពលរដ្ឋមានការសោកស្តាយនឹងការបំផ្លិចបំផ្លាញជនធានមច្ឆាជាតិ បានធ្វើការសំណូមពរចំពោះ លោកជាវ តាយ អភិបាលខេត្តពោធិ៍សាត់និង លោក ឌិត ឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលទើបឡើងកាន់តំណែងថ្មី ពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី ឱក យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយពិនិត្យនិងស្រាវជ្រាវ សកម្មភាពរបស់ក្រុមឈ្មួញនេសាទខុសច្បាប់ និងចាត់វិធានការចំពោះមន្ត្រីខលខូចពាក់ព័ន្ធនឹងអំពើពុករលួយយកទៅអនុវត្តតាមផ្លូវច្បាប់ មិនអាចអនុគ្រោះបានឡើយ ដើម្បីចូលរួមគ្នាថែរក្សាធនធាន មច្ឆាជាតិ ជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *