អគ្គីភ័យលេបត្របាក់ផ្ទះអ្នកលក់គ្រឿងនៅផ្សាពង្រខាតបង់ទឹកប្រាក់ប្រម៉ាណជាង២ម៉ឺនដុល្លារ

ខេត្តកំពង់ឆ្នាំង៖នៅវេលាម៉ោង ៨ និង៣០ នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២២មានហេតុការណ៍អគ្គីភ័យបានឆាបឆេះផ្ទះអ្នកលក់គ្រឿងទេសធ្វើអំពីថ្មកំពស់២ជាន់មួយកន្លែង ទីតាំងក្នុង ផ្សារពង្រ សិ្ថតនៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាបៀរ សរុបជាទឹកប្រាក់ប្រមាណជាង ២ម៉ឺនដុល្លារ។

លោក លុយ ឌីណា ស្នងការរងទទួលបន្ទុកផ្នែកអគ្គីភ័យ ដែលបានយកឡានទឹកអន្តរាគមន៍បាញ់ពន្លត់ក្នុងហេតុការណ៍នោះបានឲ្យដឹងថា ផ្ទះរងគ្រោះដោយអគ្គីភ័យនេះមានទំហំ ៤ គុណនឹង ៨ ម៉ែត្រ សង់ពីថ្មកំពស់២ជាន់ និងនៅផ្នែកខាងក្រោម ខណ្ឌធ្វើតូបចំនួន ៣ ទៀត ជាកម្មសិទ្ធិរបស់ លោក សានលាង និងប្រពន្ធ ឈ្មោះ ចាន់ មុំ។

ស្នងការរងទទួលបន្លត់ទុក្ខអគ្គីភ័យបានបន្តថាក្នុងពេលមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាល បានចេញប្រតិបត្តិការយករថយន្តពន្លត់អគ្គីភ័យចំនួន ៦គ្រឿង មកអន្តរាគមន៍បាញ់ពន្លត់អស់ចំនួន ១២ រថយន្តទើប ទបទល់សភាពការណ៍បាន។ ប៉ុន្តែសម្ភារៈក្នុងផ្ទះមានគ្រឿងទេស គ្រឿងអេឡិចត្រូនិច និងសម្ភារៈជាច្រើនទៀត ដែលនៅផ្ទះជាន់ក្រោមនិងតូបចំនួន  នៅសងខាងផ្ទះ ត្រូវបានអគ្គីភ័យឆាបឆេះខូចខាតយ៉ាងច្រើន។  ជាសំណាងល្អមិនមាននរណារងគ្រោះថ្នាក់នោះទេ។

ចំពោះមូលហេតុគឺបណ្ដើរមកពីម្ចាស់ផ្ទះបានប្រើ ខ្សែភ្លើងសម្រាប់ដាក់ ទូរទឹកកកមានខ្សែតូចពេក លុះប្រើយូរទៅ ឡើងកម្ដៅ រលាគ ជ័រផ្នែកខាងក្រៅ ទុស្សេរាលដាលដល់ឆ្លងដល់អីវ៉ាន់បណ្ដាលឱ្យឆេះសន្ធោសន្ឋៅតែម្ដង។ 
យ៉ាងនេះក្តីក្រោយពីកិច្ចអន្តរាគមន៍ របស់កងកម្លាំងនគរបាលពន្លត់អគ្គីភ័យក៏ដូចជាប្រជាពលរដ្ឋនៅជិតខាងដែលមានបំពង់បន្លត់អគ្គីភ័យផ្ទាល់ខ្លួនជួយពន្លត់ផងទើបកិច្ចអន្តរាគមន៍ទាន់ពេលវេលាមិនអាចឆ្លងដល់ផ្ទះអ្នកជិតខាងឡើយ៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *