កំពង់ឆ្នាំង៖ បន្ទាប់ពីស្រុកបរិបូរណ៍ ប្រើធម៌ក្ដៅ ដាក់សានុវាទចុងក្រោយ កំណត់ត្រឹមថ្ងៃទី ១២ តុលា ២០២២ ជំរុញឲ្យម្ចាស់ផ្ទះបណ្ដែតទឹកអូសចូលតាមក្បាលដី ដែលអាជ្ញាធរចែកឲ្យរៀងៗខ្លួន សម្រេចលទ្ធិផលបានជោគជ័យគួរឱ្យកត់សម្គាល់។
ក្រុមអាជីវករលក់ចាប់ហួយ បានសំដែងមតិផ្ទាល់ខ្លួនថា កន្លងមក រស់នៅគ្មានតម្លាភាព រស់នៅទាំងការឈឺចាប់ រងនូវភាពអយុត្តិធម៌ មានអ្នកខ្លះ ៥ ឆ្នាំនិងអ្នកខ្លះទៀត៤ឆ្នាំ ដោយពួកគាត់បានអូសផ្ទះទឹកមករស់នៅលើគោកតាមតាមក្បាលដី ដែលអាជ្ញាធរ ចែកឲ្យរៀងៗខ្លួន ប្រកបមុខរបរ លក់ចាប់ហួយមិនដាច់សោះ ចាយអស់ដើម រស់បានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ដោយពួកគេចចេសមិនព្រមអូសផ្ទះបណ្ដែតទឹកចូលតាមក្បាលដី ពួកគេលក់លើផ្ទះបណ្ដែតទឹកបានដោយសេរី បង្កភាពងាយស្រួលឲ្យអ្នកនេសាទចូលទិញទំនិញ ។
ដោយមើលឃើញលោកចេង ចាន់ណា អភិបាល គណៈអភិបាលស្រុកបរិបូណ៌ដែលទើបមកកាន់តំណែងថ្មី ដឹកនាំកម្លាំងអាជ្ញាធរឃុំឆ្នុកទ្រូនិងអាជ្ញាធរស្រុកបរិបូរណ៍បានប្រើធម៍ក្ដៅ ជំរុញឲ្យម្ចាស់ផ្ទះបណ្ដែតទឹកអូសចូលតាមក្បាលដី ទទួលបានជោគជ័យ ធ្វើឱ្យ ប្រជាពលរដ្ឋនៅក្នុងឃុំឆ្នុកទ្រូ សម្ដែងការគាំទ្រ យ៉ាងពេញទំហឹង និងមានទឹកចិត្តសប្បាយរីករាយក្រៃលែង។
ប្រជាពលរដ្ឋ និងក្រុមអាជីវករ បានធ្វើការសំណូមពរ ដល់ លោកចេង ចាន់ដូណា អភិបាល គណៈអភិបាលស្រុកបរិបូរណ៍ ពិសេស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល គណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយជំរុញផ្ទះបណ្ដែតទឹកដែលនៅសេសសល់ ឱ្យអូសផ្ទះបណ្ដែតទឹកចូលមករស់នៅតាមគោលដៅក្បាលដីរៀងៗខ្លួនដើម្បីឱ្យពួកគាត់រស់នៅមានតម្លាភាព ។
ជុំវិញករណីខាងលើនេះ លោកចេងចាន់ណា អភិបាល គណៈអភិបាលស្រុកបរិបូណ៌បានប្រាប់អង្គភាពគេហទំព័រ ក្រាំងមាស យើងតាមប្រព័ន្ធតេឡេក្រាមថា នៅសេះសល់ប្រមាណ២ឬ៣ខ្នងផ្ទះ រឹងទទឹងមិនព្រមសហការជាមួយអាជ្ញាធរនោះ លោកបានសុំគោលការណ៍ពីឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលគណៈអភិបាលខេត្តកំពង់ឆ្នាំងរួចហើយ ដើម្បីចាត់ការបន្តតាមនីតិវិធីតាមផ្លូវច្បាប់។ លោកអភិបាលស្រុកបានអះអាងថា មិនអាចអនុគ្រោះឲ្យនណាម្នាក់រស់នៅអាណាធិបតេយ្យបែបនេះបន្តទៀតបានឡើយ។ដោយងិន វាសនា