(ខេត្តព្រះសីហនុ)៖សេចក្តីរាយការជាបន្តបន្ទាប់ចេញពីប្រជាពលរដ្ឋនិងអាជីវករមួយចំនួនបានឱ្យអង្គភាព សារព័ត៌មានយើងដឹងថា លោកឧកញ៉ា ទៀ វិចិត្រ បានរកសុីមុខជំនួញប្រេងគេចពន្ធជាច្រើនឆ្នាំ ការរកសុីបែបនេះបានធ្វើឱ្យលោកឧកញ៉ា ទៀ វិចិត្រ ប្រែក្លាយខ្លួនទៅជាអ្នកមានលុយរយលានដុល្លានិងមានទ្រព្យសម្បត្តិ មហាសាលយ៉ាងឆាប់រហ័ស ថែមទាំងក្លាយទៅជាម្ចាស់អាជីវកម្ម រមណីយដ្ឋាន លើកោះមួយ ចំនួននៅតាមឆ្នេរសមុទ្រទៀតផង។
សេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមថា លោកឧកញ៉ា ទៀ វិចិត្រ និងក្មួយប្រុសឈ្មោះឌី ដែលជាឈ្មួញ នាំប្រេងនិងទំនិញគេចពន្ធផ្សេងៗជាច្រើនទៀតចូលមកលក់ចែកចាយនៅក្នងខេត្តព្រះសីហនុ និងតាមបណ្ដាខេត្តមួយចំនួនផ្សេងទៀត ដែលធ្វើឲ្យរដ្ឋត្រូវខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗដែលប្រភពអះអាងថា ខ្ទងលានដុល្លា។
សេចក្ដីរាយការណ៍អះអាងថា លោកឧកញ៉ា ទៀ វិចិត្រម្នាក់នេះជាឈ្មួញធំបំផុតដែលពូកែខាងនាំទំនិញនិងប្រេងគេច់ពន្ធនិងបានសុខតែរហូត ដោយខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅទីនោះមិនហ៊ានប៉ះពាល់ ដោយលោកឧកញ៉ា ទៀ វិចិត្រមានខ្នងបង្អែកសុទ្ធតែមន្ត្រីក្រាក់ៗដែលគេដឹងថា ដូចជាលោក ទៀ វិញ ជាមេបញ្ជាការកងទ័ពជើងទឹក និងមានបងប្រុសឈ្មោះ ទៀ សុខា ជាមេបញ្ជាការរងកងទ័ពជើងទឹក ហើយមានអ៊ុំប្រុសឈ្មោះ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាបង្អែកដ៏រឹងមាំ ក្រុមឈ្មួញតូចតាចដ៏ទៃទៀតមិនហ៊ានរកសុីប្រកួតប្រជែងជាមួយឧកញ៉ា ទៀ វិចិត្រ ក្នុងការនាំចូលប្រេងគេចពន្ធ និងទំនិញគេចពន្ធច្រើនប្រភេទទៀត ចូលមកលក់ចែកចាយនៅតាមបណ្ដាខេត្តនានាមួយចំនួនដួចជាខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប ខេត្តកំពត និងដឹកចូលរាជធានីភ្នំពេញនោះឡើយ។
ដើម្បីឆ្លើយតបទៅនិងមតិរិះគន់របស់មហាជននេះ សារព័ត៌មានយើង ស្នើសុំមន្ត្រីជំនាញថ្នាក់ជាតិជាពិសេសប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចេញវិធានការស៊ើបអង្កេតនិងធ្វើការស្រាវជ្រាវ ទប់ស្កាត់ជាបន្ទាន់ ពីព្រោះមុខជំនួញប្រេងគេចពន្ធជាច្រើនឆ្នាំរបស់លោកឧកញ៉ា ទៀ វិចិត្រនេះបានធ្វើឱ្យថវិការរដ្ឋបាត់បង់ខ្ទង់រយលានដុល្លា បញ្ហានេះអង្គភាពប្រឆាំងអំពើពុករលួយ មិនគួមើលរំលងនោះឡើយ ខណះករណីនេះបានល្បីទៅដល់ស្រទាប់ប្រជាពលរដ្ឋ និងមហាជនចាប់ផ្ដើមធ្វើការិះគន់ជាបណ្ដើរៗហើយ បើមិនទប់ស្កាត់នោះទេ?ករណីនេះនិងអាចជះឥទ្ធិពលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកដល់រដ្ឋាភិបាលមិនខាន។
ទោះបីលោក ទៀ វិចិត្រ បច្ចុប្បន្នគាត់កំពុងសម្ដែងធ្វើជាឧកញ៉ាចិត្តធម៌ ដើម្បីបិតបាំងនូវអំពើល្មើសច្បាប់របស់ខ្លួន ក៏ដោយ នៅតែមហាជនដឹងការពិតធ្វើការរិះគន់ចំៗ នូវល្បិចប្រជាពិថុត ក្រោមរូបភាព លួចជាតិមួយលានដង រួចធ្វើល្អមួយដង! គឺមិនអាចលុបលាងទោសកំហុសរបស់ខ្លួនឱ្យជ្រះស្រឡះបានឡើយ។
នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ នេះ គេហទំព័រ ក្រាំងមាស បានទទួលលិខិតមួយសន្លឹកដែលផ្ញើមកតាមប្រពន្ធ័Telegramរបស់លោកយី ចាន់រ៉ា មកប្រពន្ធ័Telegramចាងហ្វាង (ក្រាំងមាស)ដើម្បីបំភ្លឺនិងកែរតម្រូវ ដែលមានអត្ថន័យពឹស្ដារនៅខាងក្រោម៖