ពិធីបើកការដ្ឋានសាងសង់បេតង់មួយខ្សែប្រវែង១០០០ម៉ែត្រនៅភូមិព្រៃរការក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ

ខេត្តកណ្ដាល ៖ នៅថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០១៩ រដ្ឋបាលស្រុកអង្គស្នួលបានផ្ដួចផ្ដើមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតង់មួយខ្សែប្រវែង១០០០ម៉ែត្រទទឹង៥ម៉ែត្រនៅភូមិព្រៃរការ ឃុំឆក់ឈើនាង ប្រព្រិតទៅ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាននៃគណះអភិបាលខេត្តកណ្ដាល និងមានការចូលរួម ឯកឧត្តម លោកឧកញ្ញ៉ាតាក់ ជីឡៅគណះពង្រឹងស្រុកអង្គស្នួក នាយឧត្តមសេនីយ៍ ស៊ូ គឹមស្រ៊ុន គណះពង្រឹងឃុំឆក់ឈើនាង លោកនឹម នារ៉ាដេតអភិបាលស្រុកអង្គួស្នួល លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ជុំវិញស្រុកអង្គស្នួលនិងប្រជាពលរដ្ឋបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ។

នាឱកាសនោះលោកនឹម នារ៉ាដេតអភិបាលស្រុកអង្គស្នួល បានមានប្រសាសន៍ ស្វាគមន៍ គណះធិបតីនិងស្វាគមន៍ភ្ញៀវកិតិយស្ត៍ ដែលបានអញ្ជើលចូលរួមក្នុងពិធីបើកការដ្ឋាននោះផងដែរ។

ឯកឧត្តម បណ្ឌិតម៉ៅ ភិរុណអភិបាលនៃគណះអភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាលសួសុខទុក្ខជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋយ៉ាងស្និតស្នាលកក់ក្ដៅក្រៃលែង ក្នុងនោះឯកឧត្តម បណ្ឌិត ក៏បានបញ្ជាក់បន្ថែមការរៀបចំគម្រោងសម្រាប់អភិវឌ្ឍន៍ហេរដ្ឋារចនាសម្ព័ន្ធក្នុងស្រុកអង្គស្នួលចំនួន៤គម្រោងបន្ថែមទៀតដែលគម្រោងទី១.ជួលជុលផ្លូវបេតុងប្រវែង៣១៤ម៉ែត្រទទឹង៥ម៉ែត្រកម្រាស់ ០,១៥ម៉ែត្រនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ទឹកប្រាក់ចំនួន១៦៧០០០០០០៛ដោយប្រើប្រាស់ថវិការរបស់រដ្ឋបាលស្រុក។
គម្រោងទី២.ជួសជុលផ្លូវបេតុង ប្រវែង១៧០ទទឹង៥ម៉ែត្រសម្រាស់០,១៥ម៉ែត្រនៅភូមិស្រែកណ្ដាល ឃុំម្កាក់ ទឹកប្រាក់ចំនួន៩០០០០០០០៛ដោយប្រើប្រាស់ថវិការរបស់រដ្ឋបាលស្រុក។
គម្រោងទី៣.ជួសជុលផ្លូវបេតុងប្រវែង១៩០ម៉ែត្រទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រនៅភូមិត្រយឹង ឃុំពើក ទឹកប្រាក់ចំនួន១១៤ ០០០ ០០០៛ដោយប្រើប្រាស់ថវិការគុណប្រយោជន៍ខេត្តកណ្ដាល។
គម្រោងទី៤.ជួសជុលផ្លូវបេតុង ប្រវែង១១០ម៉ែត្រទទឹក៥ម៉ែត្រកម្រាស់០,១៥ម៉ែត្រ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលទឹកប្រាក់ចំនួន៤២៣២០០០០៛ប្រើប្រាស់ថវិការរបស់ជំនួយសហភាពអុឺរ៉ុប«EU»។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ លោកនឹម នីរ៉ាដេតអភិបាលស្រុកស្នួល បានថ្លែងការកោតសរសើរនិងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣រួមទាំងប្រជាពលរដ្ឋ និងដៃគូរអភិវឌ្ឍន៍វិស័យឯកជន និងសប្បុរជនទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគ្រប់ដំណើរការនៃការអភិវឌ្ឍន៍មូលដ្ឋានឃុំ ស្រុក កន្លងមក ដែលជាផ្នែកមួយក្នុងការអភិវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅបញ្ចប់កម្មវិធី តាំងនាមជាមន្ត្រីរាជការនៅ រដ្ឋបាលស្រុកអង្គស្នួល កងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋមានចិត្តសប្បាយក្រៃលែងដោយទទួលបានសមត្ថផលថ្មីៗបន្ថែមទៀតក្នុងនោះពួកគាត់បានថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម បណ្ឌិត ម៉ៅ ភារុណនិងសូមជូពរឯកឧត្តម បណ្ឌិតដែលជានិច្ចឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ចំពោះសុខទុក្ខប្រជាពលរដ្ឋនិងតែងតែជួយដោះស្រាយនូវរាល់សំនូមពរដែលជាតម្រូវការចាំបាច់របស់ពលរដ្ឋជាបន្តបន្ទាប់។ ក្នុងនាមរដ្ឋបាលស្រុកនិងប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួលសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណអភិបាលនៃគណះអភិបាលខេត្តកណ្ដាលនិងសូមបួងសួងដល់ទេវតាឆ្នាំថ្មីឆ្នាំកុរឯកស័ក ព.ស២៥៦៣ជួយថែរក្សាការពារឯកឧត្តម បណ្ឌិតនិងលោកជុំទាវ ព្រមទាំងក្រុមគ្រួសារ ចៅប្រុស ចៅស្រីសូមជួបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណះ សុខះ និងពលះកំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *