លោក តាល់ មេល្បែងទឹកភ្លៀងប្រចាំខេត្តបាត់ដំបង សប្បាយរីកថ្លើមប្រមូលលុយដាក់ហោប៉ៅ និងចែកលុយឲ្យសមត្ថកិច្ចចាយជំនួយប្រាក់ខែបានដោយរំភើយ

បាត់ដំបង ៖ ក្រុមអ្នកញៀនល្បែងចាប់ផ្ដើមប្ដូរមកលេងល្បែង ភ្នាល់ ទឹកភ្លៀ​ង លេងចាក់ភ្នាល់ស៊ីសងលុយខ្ទង់ពាន់ខ្ទង់ម៉ឺនដុល្លាយ៉ាង​ភ្លូ​កទឹក​ ភ្លូក​ដី​ ដោយអាជ្ញាធរនិងសមត្ថកិច្ចជំនាញរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនលឺទៅវិញ។

តាមសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋខេត្តបាត់ដំបងបានឲ្យដឹងថាក្នុងរដូវ វស្សាឆ្នាំ២០១៩ ចាប់តាំង ពី​ដើមខែ​​ឧ​សភា ឆ្នាំ ២០១៩រហូតមកដល់បច្ចុប្បន្ននេះល្បែង ភ្នាល់ ទឹកភ្លៀ​ង បាននឹង​កំ​ពុងចាប់ផ្ដើម​លេងភ្នាល់ចាក់​ស៊ីសងយ៉ាង​ភ្លូ​កទឹក​ ភ្លូក​ដី​ ខណៈគេស្គាល់អ្នកទទួលខុសត្រូវ ដែលគេហៅថាមេល្បែងទឹកភ្លៀង ដេញថ្លៃ​គ្រប់គ្រង​ផ្ដាច់មុខក្នុងរដូវឆ្នាំ២០១៩នេះ គឺបានទៅលើ លោក ​តាល់ ដោយចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូចធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបងអស់រាប់ម៉ឺនដុល្លារ​ដើម្បីអាចដំណើរការ​ ការលេងល្បែងភ្នាល់​ទឹកភ្លៀ​ងនេះយ៉ាងរលូន ដើម្បីប្រមូលលុយចូលហោប៉ៅវិញយ៉ាងសន្ធឹកសន្ធាប់។

​យុទ្ធសាស្ត្រក្នុងការលេងពួកក្រុម​គេត្រូវរៀបចំយុទ្ធសាស្ត្របែបបច្ចេកទេសនៃពាក្យនិយាយតាមវិទ្យុទាក់ទង ​ ដើម្បីបំភ័ន្តភ្នែកមហាជន និ​ងកុំ​ឲ្យអ្នកត្រឹមត្រូវដឹងពីការនិយាយ ពួកអ្នក លេងភ្នាល់ទាំងអស់​ គេប្រើភាសាបំភាន់ដូចជា មួយខាំស្មើ១០០ដុល្លារ, ១គីឡូស្មើ១០០០ ដុល្លារ , មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ។ ​ហើយ​ការចាក់ភ្នាល់ជាលុយនោះ គឺពួកគេ​ដាក់​ក្រដាស​ ដើម្បី​ស៊ីសង​ ដោយគេគោរពតម្លៃ​នោះ។ ​

ប្រភពខាងលើបានឲ្យដឹងទៀតថា ​លោក​ តាល់ ​មេបនល្បែង​ ​ភ្នាល់​ទឹកភ្លៀង​ មានកន្លែងបើកល្បែងអាប៉ោង បៀរ ដ៏ធំនេះ ​បានឲ្យដឹងថា​ ការ​ភ្នាល់​ទឹក​ភ្លៀង​តាម​ទម្លាប់​ គឺនៅ​ដើមខែ​ឧសភានោះទេ​​ ប៉ុន្តែអ្វីដែលពួកគេចាប់ផ្ដើម​ដំណើរការ​តាំងពីខែមីនា ​មកម្ល៉េះ គឺ​​ជា​ការ​ប្រមូល​ជើង​ អ្នកលេងដើម្បី​​​​​​​​​​​​​​​​កុំឱ្យរ​ត់ទៅ​លេង​នៅ​ទីក្រុង​ភ្នំពេញ​។ ​ម្យ៉ាង​វិញទៀត​ការ​បើក​លេងចាប់ពីខែមីនានេះ​គ្រាន់​តែ​ជា​ការ​ ប្រមូលប្រាក់​ដើម្បី​ទូទាត់​ឱ្យ​សមត្ថកិច្ច​ និង​អាជ្ញាធរ សម្រាប់​ដោះស្រាយ​រត់ការ ហើយ ចាប់ផ្ដើមដំណើរការពេញទំហឹងគឺក្នុង ខែឧសភា​ ឆ្នាំ២០១៩​តទៅ។

ចំណែកអាគារ​ទីតាំងវិញ គឺមិន​កំណត់អាគារណាមួយច្បាស់លាស់​នោះទេ​ ដោ​យពួកគេចល័តទៅលេងលើអា​គារខ្ពស់ៗជាច្រើនអាគារ ​ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំ​​ខាងក្រោយ​ផ្សារ​ ភូ ពុយ ​ឬ ខាងក្រោយ​វត្ត​​ ​ទួល​​ដូន​ប៉ុក ក្នុងភូមិ​​អញ្ចាញ សង្កាត់អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​ ដោយ​ការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុម​អ្នកលេង​បាន​ពពាក់​ពពូន​គ្នា​លេងយ៉ាងសប្បាយ​ មិន​បន្សល់ភស្តុតាងធ្វើឲ្យមានការលំបាកដល់សមត្ថកិច្ចដែលទទួលកាដូដង្វាយសែនព្រេននោះឡើយ និងមិនឲ្យមានការរិះគន់ដល់សមត្ថកិច្ច ព្រោះទោះយ៉ាងណាសមត្ថកិច្ចក៍ត្តូវចុះត្រួតពិនិត្យបង្គ្រប់កិច្ចដែរពេកមានរូបភាពគួរឲ្យចាប់អារម្មណ៍ និងរងការរិះគន់ពីមហាជន នាំឲ្យខាតពេលវេលាខាតបង់ផលប្រយោជន៍របស់ពួកគេ។

សកម្មភាពនៃការបើកបនល្បែងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ នេះត្រូវបានមជ្ឈដ្ឋានទូទៅ រិះគន់អាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងក្នុងខេត្តយ៉ាងខ្លាំង ហើយចាត់ទុកថាផ្គើននឹងបទបញ្ជាររបស់ថ្នាក់ លើ និងមិនយកចិត្តទុកដាក់អនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋា ភិបាល ។ ការបណ្តែតបណ្តោយឲ្យកើតមានសកម្មភាពល្បែងភ្នាល់ទឹកភ្លៀង និង ល្បែង ស៊ីសង អាប៉ោង បៀរ របស់លោក តាល់ ត្រូវបានប្រជាពលរដ្ឋសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងនូវអំពើចោរកម្ម ឆក់ ប្លន់ និងអសន្តិសុខសង្គម។

ករណីខាងលើនេះ អង្គភាពគេហទំព័រ រស្មីនគររាជ មិនអាចសុំការបកស្រាយណាមួយ ពីលោក តាល់ ដែលប្រភពអះអាងថាជាមេបនល្បែងទឹកភ្លៀង និងល្បែងស៊ីសងគ្រប់ប្រភេទនោះ បាននៅឡើយទេ ។

ប្រ​ជាពលរដ្ឋក្នុងខេត្តបាត់ដំបងសំណូមពរឲ្យអភិបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ​ទាំងអស់ ក្នុងខេត្តមេត្តាចុះបង្រ្កាប និ​ងទ​ប់ស្កាត់​ឲ្យ​បា​នទាន់ពេលវេលាផង ​ដើម្បីឆ្លើយតប នឹ​ងគោលនយោបាយ ភូមិឃុំ មា​នសុវត្តិភាព របស់រាជរដ្ឋាភិបាល ៕

Leave a Reply

Your email address will not be published. Required fields are marked *