កម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលជលផល​ខេត្តកំពង់ធំក្រោមការដឹកនាំរបស់ក្រុមការងារទទួលខុសត្រូវទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឃុំពាមបាង​ស្រុកស្ទោង បានយ៉ាងល្អគួរកត់សំគាល់

កំពង់ធំ៖ កម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង នៅក្នុងរដូវបិតនេសាទឆ្នាំ២០២២នេះក្តោមកសរដឹកនាំរបស់ក្រុមការងារទទួលខុសត្រូវទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឃុំពាមបាង​ស្រុកស្ទោង បានយ៉ាងល្អគួរកត់សំគាល់។​

ជាក់ស្ដែងនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២២ កម្លាំងខណ្ឌរដ្ឋបាលជលផលក្រោមការដឹកនាំរបស់ក្រុមការងារចម្រុះដឹកនាំដោយលោក គង់សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំនិងជាប្រធានក្រុមការងារបានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលសហការណ៍ជាមួយក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន កងរាជអាវុធហត្ថផ្ទៃប្រទេសមានគ្នាសរុបចំនួន១០នាក់ មធ្យោបាយធ្វើដំណើដោយកាណូតតូចធំចំនួន៣គ្រឿងប្រើប្រាស់ប្រេងសាំងអស់ចំនួន៧០លីត្រ។​

ប្រតិបត្តការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ ប្រព្រឹតនៅត្រង់ចំណុចចាប់ពីភូមិបាឡតរហូតដល់ភូមិពាមបាងឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ សមត្ថកិច្ចបានរុះរើកាប់បំផ្លាញចោលវត្ថុតាង ឧបករណ៍នេសាទរបាំងសាច់អួនខុសច្បាប់នៅនឹងកន្លែងរួមមាន៖
.លទ្ធិផលអនុវត្តបាន(01ករណី)      
.របាំងសាច់អួនចំនួន ១២ របាំងប្រវែង ៣៦០០ម៉ែត្រ
.លូសាច់អួនចំនួន ២៤ មាត់
.ឡុកសាច់អួនចំនួន ១២ គ្រឿង
.កាបបំផ្លាញបង្គោលឈើចំនួន ៣០០០ ដើម និងចាក់ប្រលែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ១៥០ គីឡូក្រាម។

លោកចាយ កង់ម៉េងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះបានប្រាប់អង្គភាពសារព័ត៌មានគេហទំព័រ ក្រាំងមាសតាមទូរសព្ទ័ថា ការចុះបង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រឃុំពាមបាង ភាកច្រើនលោកជាអ្នកដឹកនាំកម្លាំងជលផលចូលរួមសហការជាមួយក្រុមការងារទទួលខុសត្រូវទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឃុំពាមបាង​ស្រុកស្ទោង ដែលដឹកនាំដោយដោយលោក គង់សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្នុង១ខែៗត្រូវចំណាយពេលចាប់ពី២០ទៅ២៥ថ្ងៃលោកស្ទើគ្មានពេលសម្រាកឡើយ ដឹកនាំកម្លាំងចុះបង្រ្កាបនិងចុះធ្វើការអប់រុំដល់ប្រជានេសាទឱ្យងាកមកនេសាទឧបករណ៍លក្ខណះគ្រួសារ ត្រូវបញ្ឈប់ការនេសាទឧបករណ៍ខុសច្បាប់ជាបន្ទាន់ ខណះឧបករណ៍ខុសច្បាប់បំផ្លាញមច្ឆាជាតិយ៉ាងឆាប់រហស័ម្យ៉ាងទៀតប្រឈមចំពោះមុខច្បាប់ទៀតផង។

លោកចាយ កុងម៉េងប្រាប់បន្តទៀតថា បញ្ហាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ត្រូវបានថ្នាក់លើ បង្កើតក្រុមការងារដែលមានការចូលរួមគ្រប់ស្ថាប័នពាក់ពន្ធ័ក្នុងស្រុក.ខេត្ត មិនមែនមានតែស្ថាប័នជលផលជាទទួលខុសត្រូវម្នាក់ឯងនោះទេ ផ្ទុយពីមានការរិះគន់តាមបណ្ដាញព័ត៌មានសង្គមនិងអ្នកសារព័ត៌មានមួយចំនួនតូច ដែលលោកចាត់ទុកថា ជាការរិះគន់ តាមរបៀបជាន់ពន្លិច ។

លោកចាយ កុងម៉េងប្រាប់បន្តទៀតថា លោកគាំទ្រ ការរិះគន់ក្នុងន័យស្ថាបនា ពីព្រោះការចុះផ្សាយព័ត៌មានពិតគឺជាការរិះគន់ កែតម្រូវតែប៉ុណ្ណោះ តួនាទីអ្នកសារព័ត៌មានគឺជាកញ្ចក់ឆ្លុះ បញ្ចាំងក្នុងសង្គម ត្រូវមានវិជ្ជាជីវះ និងក្រមសីលធម៌ ត្រឹមត្រូវមិនមែនយកកញ្ចក់បែកយកមកឆ្លុះបញ្ចាំងនោះឡើយ។   ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *