អភិបាលស្រុកស្ទោង ចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រស្រុកស្ទោង នៅបន្តហក់ឡើងជាងមុនបន្តិច

By sambo -September 30, 202209

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានប្រាប់ឲ្យដឹងថានាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង១១:៣០នាទីដល់ ម៉ោង៣រសៀល ស្ថានភាពទឹកនៅចំណុច ឃុំបន្ទាយស្ទោង  ស្រុកស្ទោង ខេត្តកំពង់ធំ គឺកើនឡើងជាងម្សិលមិញ៣ហ៊ុន ដោយឡែកសម្រាប់ ទីតាំង អាងបង្ហៀរទឹក៣០កញ្ញា នៅរក្សាស្ថានភាពទឹកលំនឹងដដែល។

លោកអភិបាលស្រុកស្ទោង បន្តឲ្យដឹងទៀតថា រដ្ឋបាលស្រុក ក៏ដូចជាថ្នាក់ខេត្ត និងថ្នាក់ជាតិ តែងតែយកចិត្តទុកដាក់តាមដាន ចុះពិនិត្យស្ថានភាពទឹកជាក់ស្តែង និងមានវិធានការត្រៀមរួចជាស្រេច នៅពេលមានគ្រោះមហន្តរាយមកដល់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។ រីឯស្ថានភាពទឹកបច្ចុប្បន្ន បើយើងស្ដារឡើងវិញនូវដំណាំស្រូវវាពិតជាពិបាក  នៅពេលនេះសង្គ្រោះបឋមមានតែការចែកស្បៀងជូនដល់ពលរដ្ឋ ។ កន្លងមករដ្ឋបាលស្រុក រួមទាំងសប្បុរសជន ចែកស្បៀងជូនប្រជាពលរដ្ឋ បានមួយចំនួន១០០០គ្រួសារ រួចហើយដែរ ក្នុងនោះមានឃុំបន្ទាយស្ទោង ឃុំរុងរឿង ឃុំសំព្រោចហើយល្ងាចនេះដែរ គឺបន្តយកស្បៀងទៅចែកជូនប្រជាពលរដ្ឋ នៅឃុំកំពុងចិនជើង ។

លោក សាយ គឹមឡម សូមជម្រាបជូនដល់ ម្ចាស់រថយន្ត ដឹកទំនិញធន់ធ្ងន់ដែលធ្វើដំណើរនៅលើកំណត់ផ្លូវជាតិលេខ៦ ស្រុកស្ទោង ជាពិសេសនៅភូមិសាស្ត្រ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវផ្អាកចរាចរណ៍ដដែល  លើកលែង តែរថយន្តដឹកទំនិញធុនតូច និងរថយន្តប្រភេទទេសចរណ៍គឺអាចចរាចរណ៍ឆ្លងកាត់មកធម្មតា។ ម្យ៉ាងវិញទៀត អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលមានលំនៅឋានកំពុងលិចលង់ដោយសារជំនន់ទឹកភ្លៀង និងចេះតាមដានរាល់ព័ត៌មានដែលអាជ្ញាធរបានផ្សព្វផ្សាយ ពីស្ថានភាព ទឹកជំនន់ ដើម្បីបញ្ជៀសគ្រោះថ្នាក់ ដោយយថាហេតុណាមួយ ជាពិសេសយកចិត្តទុកដាក់ទៅលើកុមារតូចៗ។

Leave a Reply

Your email address will not be published. Required fields are marked *