ខេត្តកំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០២១ នេះ គណៈកម្មការដោះស្រាយវិវាទដីធ្លីស្រុកបរិបូណ៌ ដឹកនាំ ដោយលោក យឹម សារិន អភិបាលនៃគណៈអភិបាលស្រុក និងលោក ផល សុភាព អភិបាល រង ស្រុកបរិបូណ៌បានចុះដោះស្រាយ ករណីជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃមួយកន្លែងស្ថិតនៅក្នុងឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ។
-ក្នុងការចុះជួយដោះស្រាយខាងលើនេះត្រូវបានបញ្ចប់ ដោយលោកអភិបាលស្រុក និងលោកអភិបាលរង ស្រុកបានធ្វើការសម្របសម្រួលរវៀង ចុងចោទ និងអ្នកដើមចោទ ដោយលោកអភិបាល និងអភិបាលរង ប្រើយុទ្ធិសាស្ត្រឈ្នះៗដោយ ម្ចាស់ដី បានយល់ព្រមបញ្ចប់រឿង ជាមួយអ្នកភូមិ និងបើករបង ធ្វើជាផ្លូវឡើងវិញ។
-លោកអភិបាល និងលោកអភិបាលរង ស្រុកបរិបូរណ៍បានធ្វើការផ្តាំផ្ញើឲ្យបងប្អូនចេះសាមគ្គី នឹងអនុគ្រោះឱ្យគ្នាទៅវិញទៅមក ព្រោះការដោះស្រាយបញ្ចប់រឿងខាងលើនេះ គឺជាយុទ្ធសាស្ត្រឈ្នះៗគ្មានខាងណាខុសខាងណាត្រូវឡើយ។
-លោកអភិបាលនិងលោកអភិបាលរងស្រុកធ្វើការដោះស្រាយរួចមក គេសង្កេតឃើញ គូរទំនាស់ ទទួលយកទាំងទឹកមុខញញឹម ក្នុងនោះលោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណះជម្ងឺកូវីត.១៩ក្នុងព្រឹទ្ធការ២០គុម្ភះ កំពុងរីករាលដាលមិនទាន់ទប់ស្កាត់បាននៅឡើយទេ ។
-ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមយកចិត្តទុកដាក់ការពារខ្លួន តាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល (៣ការពារ និង ៣កុំ)ឲ្យបានត្រឹមត្រូវ ៖
-៣(ការពារ)
១.ពាក់ម៉ាស់
២.លាង ដៃ
៣.គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ
-(៣កុំ)
១.កុំចូលទៅកន្លែងបិទជិត
២.កុំទៅកន្លែងដែលមានមនុស្សច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម ឲ្យបានខ្ជាប់ខ្ជួន ៕