ខេត្តសៀមរាប៖ នៅថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥នៅវេលាម៉ោង ៣:១៩នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្ស បម្រើការងារ នៅដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្ត្រខេត្តសៀមរាបម្នាក់ឈ្មោះលោក គង់ សុគន្ធា បានទទួល មរណភាពក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ។
-ការទទួលមរណភាពរបស់លោក គង់ សុគន្ធា មន្ទីរបរិស្ថានឧទ្យានុរក្ស ម្នាក់នេះ គឺជាការបាត់បង់នូវធុនធានមនុស្សដ៏ល្អ និងជាការបាត់បង់ឆ្មាំការពារព្រៃដ៏ឆ្នើមមួយរូប ដែលកន្លងមក លោក តែងតែ ពុះពារគ្រប់ឧបសគ្គ ខិតខំ ជំនះរាល់ការលំបាក និងបានលះបង់បូជាកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងជាការបាត់បង់ជា ស្វាមីជា ឳពុក ជាទីស្រលាញ់ និងប្រកប ដោយព្រហ្មវិហារធម៌។
ក្នុងនោះគេសង្កេតឃើញ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្សទាំងអស់ នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានសូមបួងសួងឱ្យវិញ្ញាណខន្ធ លោក ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
-បច្ចុប្បន្នត្រូវបានក្រុមគ្រួសារយកសពទៅធ្វើបុណ្យ តាមប្រពៃណី នៅក្នុងគេហដ្ឋានស្ថិត នៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។