បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយបើកបររថយន្តទៅបុកពីក្រោយរថយន្តដឹកដើមឫស្សី

ពោធិ៍សាត់ ៖ បុរសម្នាក់ជាពេទ្យធ្មេញ បានជង់ដើមឫស្សីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើករថយន្តមិនប្រុងប្រយ៉ាត់ជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េដឹកដើមឫស្សី ហៀរលយចេញមកក្រោយបុកធ្លាយជាប់ពីក្រោយ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។ ជនរងគ្រោះមានឈ្មោះ ដួង ចន្ថា ភេទប្រុស…

Read More

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ ករណីលួចកាប់ជនជាតិចិននិងកាំបិតខ្វែវបណ្ដាលអោយរបួសធ្ងន់ នៅស្រុកសូទ្រនិគម

សៀមរាប៖ដោយមានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប កាលពីវេលាម៉ោង០៣.២៣នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣  បានដឹកនាំជំនាញដោយលោកឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍, កម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា សហការជាមួយកម្លាំងប្រជាការពារប៉ុស្ដិ៍ពពេល និងប៉ុស្ដិ៍តាយ៉ែក ព្រមទាំងកម្លាំងការិយាល័យអន្តរាគមន៍តម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពិនិត្យស្រាវជ្រាវរៀបចំផែនការរហូតទទួលជោគជ័យបំបែកករណី…

Read More

ឯកឧត្តមអភិបាលខេត្ត ដឹកនាំក្រុមការងារចុះចែកប្លង់ដីលំនៅឋានចំនួន៤៥៣ ប័ណ្ណជូនប្រជាពលរដ្ឋចំនួ ន ៤៣០គ្រួសារនៅក្នុងឃុំសំរោងសែន

ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិ បាល ខេត្តកំពង់ឆ្នាំងនិងក្រុមការងារថ្នាក់កណ្ដាលចុះមូល ដ្ឋានស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣ បានដឹកនាំក្រុមកា រងារចុះចែកប័ណ្ណលំនៅឋានចំនួន ៤៥៣ ប័ណ្ណ ជូនប្រជាពលរដ្ឋ ចំនួន ៤៣០គ្រួ សារនៅ ក្នុងភូមិប៉ប្រក និងភូមិសំរោង…

Read More

ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងគាំទ្រចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានដកហូតយកដីព្រៃលិចទឹករបស់រដ្ឋជាង១០០ហិកតាពីជនឆក់ឱកាសមកទុកជាសម្បត្តិរដ្ឋវិញ

ខេត្តកំពង់ឆ្នាំង:ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងភាគច្រើន បានគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ ពិសេសថ្នាក់ដឹកនាំខេត្ត ដែលមួយរយៈនេះបានមានចំណាត់ការយ៉ាងម៉ឺងម៉ា ត់ចំពោះជនខិលខូចដែលបានលួចទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់៣របស់រដ្ឋ ដោយលោកបានចាត់ក្រុមការងារចុះធ្វើការពិនិត្យស្រាវជ្រា វ និងដកហូតយកដីព្រៃលិចទឹករបស់រដ្ឋជាង១០០ហិកតា មកទុកជាសម្បត្តិរដ្ឋវិញ។ដែលដីព្រៃលិចទឹកទាំងអស់ខាងលើនេះត្រូវបានជនល្មើសមួយចំនួនលួចឆក់ឱកាសទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងអំឡុងពេលដែលអាជ្ញាធរនិងសមត្ថកិច្ចកំពុងជាប់រវល់ក្នុងការរៀបចំ ការ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ចំពោះអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បើទោះជាមានភាពមមាញឹកក្នុងការការពារ និងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៣…

Read More

ឯកឧត្តមសូ ស៊ីនួននៅតែបន្តចុះណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជានៅក្នុងឃុំឆ្នុកទ្រូ

កំពងឆ្នាំង៖ ឯកឧត្តមសូ សុីនួនក្រុមការងារថ្នាក់កណ្ដាលជួយមូលដ្ឋានឃុំឆ្នុកទ្រូនៅតែបន្តចុះណែនាំដល់ប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយកម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សមកពីភូមិចំនួន៣គឺភូមិសេះស្លាប់ ភូមិឆ្នុកទ្រូនិងភូមិកំពង់ព្រះ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍មានគ្នាសរុបចំនួន២១០នាក់។ កម្មវិធីចុះផ្សព្វផ្សាយប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នៅចុងកម្មវិធីមានចាក់នំគ្រួកពិសារសាមគ្គីក្នុង(អត្ថន័យពិសារនំគ្រួក សុខសន្តិភាព)និងមានចាក់ធុងបាស់កំដរកម្មវិធីញ៉ាំងឱ្យបរិយាកាសសប្បាយរីករាយ។ នៅវេលាម៉ោង៣រសៀលថ្ងៃដដែលនោះ ឯកឧត្តមសូ សុីនួន បានជួបលោកតាលោកយាយ មកពីភូមិឆ្នុកទ្រូនិងភូមិកំពង់ព្រះមានគ្នាសរបចំនួន៤១នាក់ណែនាំរបៀបគូសសន្លឹកឆ្នោតជូនបក្សប្រជាជនឱ្យបានត្រឹមត្រូវដោយឯកឧត្តមមានប្រសាសន៍ថា…

Read More

បទវិចារណកថា៖

ប្រភពបែកធ្លាយមានបុគ្គលម្នាក់បានតាំងខ្លួនជាមនុស្សអស្ចារ្យ ពូកែចាប់កំហុសអ្នកដទៃ មិនចេះមើលកំហុសខ្លួនឯងទាល់តែសោះ ទោះប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនសូវចូលចិត្តស្ទើពេញភូមិក៏ដោយក៏បុគ្គលម្នាក់នោះពុំដែលខ្វល់ឡើយ។ -រិះគន់ក្នុងន័យស្ថាបនា៖សូមអ្នកកុំតាំងខ្លួនជាមនុស្សអស្ចារ្យ គ្រាន់តែបានទទួលភារកិច្ចបន្តិចបន្តួចមកពីថ្នាក់….ចុះជួយតាមមូលដ្ឋាននោះ។-យោងតាមការបែកធ្លាយ៖ គ្រប់កម្មវិធី អ្នកតែងតែអួតឆ្ការដៃឆ្ការជើង មើលស្រាលអ្នកដទៃមិនចេះស្មើខ្លួន ទោះគេបានចំណាយថវិការចំណាយទាំងកម្លាំងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រយោជន៍ក្នុងមូលដ្ឋាន តែអ្នកមិនដែលលើកទឹកចិត្តឱ្យគេត្រូវម្តងណាឡើយ មានតែពាក្យរិះគន់រិះគន់ជាន់ពន្លិច (និយាយជារួមគឺអ្នកដទៃធ្វើអ្វីមិនចេះត្រូវ) ចំណែកខ្លួនពុំបានធ្វើអ្វីសោះ បានត្រឹមពូកែអែបអបជាមួយថ្នាក់ដឹកនាំប៉ុណ្ណោះ។(នេះជាបំណងល្អ)🔜បើអ្នកពុំបានប្រព្រឹតដូចករណីខាងលើសូមកុំរើសខ្លួនដាក់ បើធ្លាប់មានកំហុសដូចក្នុងអត្ថន័យខាងលើត្រូវចេះកែប្រែខ្លួន ។ត្រូវចាំពាក្យថា (ចុះជួយមូលដ្ឋាន) គឺចុះជួយប្រជាពលរដ្ឋ ត្រូវស្គាល់សុខទុក្ខរបស់ពួកគាត់ចេះដោះស្រាយជូនពលរដ្ឋទើបប្រជាពលរដ្ឋស្រលាញ់…

Read More

ចំណាត់ការមន្ត្រីជំនាញនៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងស្រាលដូចសំឡី ខណះក្រុមឈ្មួញកាក់កបក្នុងការប្រមូលទិញលៀស នៅក្នុងរដូវបិទនេសាទ បានដោយសេរីគ្មានការទប់ស្កាត់

ខេត្តកំពង់ឆ្នាំង៖កាលនៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣  អង្គភាពសារព័ត៌មាន គេហទំព័រ ក្រាំងមាស បានរាយការណ៍ជូនលោកងិន ហ៊ុនប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងតាមទូរសព្ទ័ បានជួបសកម្មភាពក្រុមឈ្មួញប្រមូលទិញលៀសល្អិតៗចំណុចចុងផ្លូវ(យុគន្ធ) ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដោយក្រុមជនល្មើសប្រមូលទិញលៀសនៅរដូវបិទនេសាទដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម លោកងិន ហ៊ុនបានឆ្លើយប្រាប់តាមទូរសព្ទ័ថា ក្រុមឈ្មួញប្រមូលទិញលៀសល្អិតៗដែលក្រុមអ្នកនេសាទប្រើសាច់អួនក្រឡាញឹកនិងអូសទាញដោយប្រើម៉ាសុីន ក្នុងរដូវបិទនេសាទ លោកមិនអនុញ្ញាតិឱ្យជាដាច់ខាត ការអនុញ្ញាតិអ្វីត្រូវតែស្របតាមផ្លូវច្បាប់ទើបបាន ក្នុងនោះលោកក៏បានប្រាប់មន្ថែមថា…

Read More

កម្លាំងចម្រុះរដ្ឋបាលជលផលថ្នាក់ជាតិចុះបង្ក្រាបបទល្មើស(អូសអួន)ដោយប្រើប្តាស់កម្លាំងម៉ាស៉ីនធំៗ នៅក្នុងរដូវបិទនេសាទផ្ទុយទៅហ្នឹងផ្លូវច្បាប់ មហាជនដាក់ការសង្ស័យមន្ត្រីជំនាញក្នុងមូលដ្ឋានជាអ្នកបើកភ្លើងខៀវ

ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះរបស់រដ្ឋបាលជលផលថ្នាក់ជាតិបានចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបក្នុងទឹកដីខេត្តពោធ៌សាត់ដឹកនាំដោយលោកច្រឹងតាំងលី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប អនុប្រធានក្រុមការងារថ្នាក់ជាតិបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងនគបាលសេដ្ឋកិច្ចមានគ្នាសរុបចំនួន១៥នាក់មធ្យោបាយធ្វើដំណើរការណូតតូចធំចំនួន៣គ្រឿង។ក្នុងប្រតិបត្តិការខាងលើនេះនៅវេលាម៉ោង.៥.៣០នាទីល្ងាចនាទីថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២៣ ដោយកម្លាំងចម្រុះបានឆ្មក់ចូល ស្ងាត់ៗ មិនប្រាប់ដំណឹងដល់សមត្ថកិច្ចក្នុងមូលដ្ឋានឱ្យដឹងជាមុនឡើយ បានចាប់រឹបអូសយកឧបករណ៍បទល្មើសនេសាទ អួនប្រើ ប្រាស់កម្លាំងម៉ាស៊ីនធំៗចំនួន២វង់ ម្ចាស់ជាជនជាតិវៀតណាម ប្រព្រឹតបទល្មើសនៅចំណុចឡូត៌លេខ១ស្ថិតក្នុង ភូមិដីរនាត ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកានខេត្តពោធិ៍សាត់។ លោក ច្រឹងតាំងលីនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប…

Read More

ដែនអភិរក្សការពារត្រីមេពូជតំបន់ព្រែកខ្សាច់ ត្រីមានកំណើនកើនឡើងច្រើនជាងឆ្នាំមុនៗ ផ្ដល់ក្ដីសង្ឃឹមដល់អ្នកនេសាទក្នុងបឹងទន្លេសាប

​កំពង់ធំ ៖   នៅក្នុងឆ្នាំ២០២៣នេះ ដែនអភិរក្សការពារត្រីមេពូជ ក្នុងតំបន់ព្រែកខ្សាច់ ត្រីមានសន្ទុះកើនឡើងជាងឆ្នាំមុនៗ។ ជាក់ស្ដែងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមការងារអង្គភាព គេហទំព័រ ក្រាំងមាសបានចុះទៅដោយផ្ទាល់ដើម្បីថតផ្ដិតយករូបភាពហ្វូងត្រីនៅក្នុង ព្រែកតាខ្សាច់និង ព្រែកធ្លក ដែលជាព្រែកសម្បូ ត្រីជាងគេក្នុងក្នុងចំណោមព្រែកចំនួន៤ក្នុងតំបន់អភិរក្សព្រែកខ្សាច់។  ពេលយើងបើកកាណូតចូលទៅក្នុងព្រែកមានល្បឿនលឿនបន្តិច ត្រីក៏ចាប់ផ្ដើម (ក)ចេញជាហ្វូង…

Read More

ស្ត្រីមេម៉ាយកូនបីនាក់ក្រីក្រម្នាក់មានជំងឺរលាកស្បូនធ្ងន់ធ្ងរតម្រូវឱ្យវះកាត់បន្ទាន់ ស្នើសុំសប្បុរស ជនជួយផ្ដល់ថវិកាវះកាត់សង្គ្រោះជីវិត

ខេត្តកំពង់ឆ្នាំង :នៅថ្ងៃទី២៨មេសា២០២៣ស្ត្រីមេម៉ាយម្នាក់មានកូនបីនាក់មានជីវភាពក្រីក្រខ្វះខាតសុំផ្ទះគេស្នាក់ នៅក្នុងភូមិអូកណ្ដាល.ឃុំជ្រៃបាក់.ស្រុករលាប្អៀរ ពេលនេះមានជំងឺ រលាកស្បូនធ្ងន់ធ្ងរ តម្រូវវះកាត់ព្រឹកនេះបានលើកដៃគោរពស្នើសុំសម្ដេច ឯកឧត្តម លោកជំទាវ  លោកលោកស្រីជាសប្បុរសជនមេត្តាជួយផ្ដល់ថវិកាដើម្បីវះកាត់សង្គ្រោះជីវិតគាត់ផង។ ក្មួយស្រីឈ្មោះរ ស់សួស្ដី អាយុ១៦ ឆ្នាំជាកូនស្រីច្បង បានលើកដៃសំ ពះនិយាយឱ្យដឹងថាម្ដាយរបស់នាង ឈ្មោះម៉ោលម៉ៅ អាយុ ៤៥ ឆ្នាំជាស្ត្រីមេម៉ាយមានកូនស្រី៣នាក់ រស់…

Read More