គ្រេាះថ្នាក់ចរាចរណ៍គួរអេាយរន្ធត់បង្កឱ្យមានអ្នករងរបួស ធ្ងន់និងស្រាលចំនួន២នាក់

ខេត្តត្បូងឃ្មុំ៖ ករណីគ្រេាះថ្នាក់ចរាចរណ៏មួយគួរអេាយរន្ធត់ បង្ករឱ្យមានមនុស្សរងរបួសចំនួន២នាក់  កាលពីវេលាម៉េាង ៨.៣០ យប់ នាថ្ងៃ ០៥ ខែ០៨ ឆ្នាំ ២០២៣ នៅត្រង់ចំណុចភូមិ ស្ពានចង្គម ឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ជាប់ព្រំព្រទល់ស្រុកស្នួល ខេត្តក្រចេះ ។

ករណីគ្រេាះចរាចរណ៏នេះ  ដោយរថយន្តម៉ាក​វេអងគ្មានស្លាកលេខ .ដឹកដំឡូងមីស្រស់ចេញចំណុច ឃុំក្រញ៉ូងសែនជ័យ (ហៅ K.3 )  ឆ្ពោះយកទៅលក់ច្រកដូង7ដេីម ក្នុងឃុំដា ស្រុកមេត   ខណះពេលនេាះ មានរថយន្ត ម៉ាក កាមារីពណ៍ខ្មៅ១គ្រឿង ស្លាកលេខ សៀមរាប 2.A  29 ០៤  បេីកបញ្ច្រាសទិសគ្នា   ស្រាប់តែមកដល់កេីតហេតុ ខាងលេី រថយន្តកាមារីពណ៍ខ្មៅ បេីកបរ ដេាយខ្វះការប្រុងប្រយ័ត្ន បានរេចង្កួតមកខាងឆ្វេងដៃ មកបុករថយន្ត វេ អង ចំហៀងបន្ទាប់កង់មុខ  បណ្ដាលអាយរថយន្ត ដឹកដំឡូងមីក្រឡាប់ទៅស្ដាំដៃ   ចំណែក រថយន្តកាមារីពណ៍ខ្មៅ  ខ្ទេចខ្ទីគ្មានសល់ហេីយបានជ្រុលមកធ្លាក់ប្រឡាយចិញ្ចេីមផ្លូវខាងស្ដាំដៃ   ខាងក្រេាយរថយន្ត  វេអង ប្រហែល២៥ម៉ែត្រ ។

យោងតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា បន្ទាប់ពីរថយន្តទាំង2គ្រឿងបានបុកគ្នា  គឺមានរបួសទាំងសងខាង  អ្នកបើក​រថយន្ត វេអង របួសស្រាល  អ្នកបើក​រថយន្ត កាមារី អ្នកបេីកបរ ឈ្មេាះ  អេាក សុលឹម ភេទប្រុស អាយុ 42ឆ្នាំ មានទីលំនៅ ភូមិ ដួង ឃុំ ឃ្សឹម ស្រុក ស្នួល ខេត្តក្រចេះ  របួសធ្ងន់  នឹងឈ្មេាះ ភី  សុខណា នៅភូមិ ឃុំជាមួយគ្នា របួលធ្ងន់ទាំងពីនាក់  បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ខេត្តត្បូងឃ្មុំ ។

វត្ថុតាង ខាង  ជំនាញចរាចរណ៏  នៃអធិការដ្ឋាននគរបាលស្រុក មេមត់ ដឹកនាំ វរសេនីយ៏ទេា ស៊ុន គឹម ស៊ន បានចុះមកវាស់វែង នឹងចាត់ការតាមនិតិវិធីច្បាប់ចរាចណ៏ផ្លូវគេាកបន្ត ៕ដោយតា ប៉ៃលិន

Leave a Reply

Your email address will not be published. Required fields are marked *