ប្រកាសតែងតាំងមុខតំណែង នាយទាហានចំណុះយោធភូមិភាគទី៥នៅទីបញ្ជាការតំបន់ប្រតិបត្តិសឹករពោធិ៍សាត់

ខេត្តពោធិសាត់៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ជូននាយទាហាន និងយោធិន តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងកង្គភាពការពារព្រំដែន៥០៣ យោធភូមិភាគទី៥ កងទ័ពជើងគោក ចំនួន៤រូប នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់…

Read More

នគបាលចរាចរណ៍ផ្លូវគោគក្រុងកំពង់ឆ្នាំងចុះធ្វើកាផ្សព្វផ្សាយរអប់រំណែនាំដល់សិស្សានុសិស្សនៅវិទ្យាល័យក្រុងកំពង់ឆ្នាំងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី ២០ កញ្ញា ២០២២នេះសមត្ថកិច្ចនគបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងចុះធ្វើការអប់រំណែនាំដល់ប្អូនៗសិស្សានុសិស្សដើម្បីអោយយល់ដឹងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោគនៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង។ នៅក្នុងការចុះធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ក្រុងកំពង់ឆ្នាំងលោកវរ:សេនីយ៍ទោ ហង្សប៊ុនហាក់ អធិការងក្រុងកំពង់ឆ្នាំងទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់និងលោកនាយផ្នែកយុត្តិធម៍ក្រុងកំពង់ឆ្នាំងនាយប៉ុសន៍រដ្ឋបាលខ្សាមរួមនិងសិស្សានសិស្សលោកគ្រូអ្នកគ្រូចូលរួមសុប៨៩២នាក់ដោយមានការចង្អុលបង្ហាញពីលោកឧុត្តមសេនីយ៍ទោ ខូវលី ស្នងការនគបាលខេត្តកំពង់ឆ្នាំងបានអនុញ្ញាតុិអោយកងកម្លាំងនគបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងចេញធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដលបងប្អូនប្រជាពលរដ្ឋ.បងប្អូនអាជីវក.មន្ត្រីរាជការ.សិស្សានុសិស្សនៅតាមសាលារៀន ។ លោកវរះសេនីយ៍ទោ. ហង្សប៊ុនហាក់ .បានបញ្ជាក់អោយដឹងថារាល់កាបើកបរម៉ូតូត្រូវតែពាក់មួកត្រូវនិងយកតាមខ្លួនត្រូវពាក់ស្លាកលេខអោយបានត្រឹមត្រូវ..និងមានកញ្ចក់សម្រាប់មើលក្រោយ.កង់ល្អ ហុវ្រាំងស៉ី.ភ្លើងនិងកញ្ចក់ចាំងពន្លឺត្រូវដំណើរការបានល្អហើយការបើកបរត្រូវតែមានការអព្យាស្រ័យគ្នាទៅវិញទៅមកដើម្បីការពារសុវត្ថភាព ។ អធិការរងនគបាលក្រុងកំពង់ឆ្នាំងទទួលផែននគបាលសណ្តាប់ធ្នាប់ក្រុងបានអោយដឹងទៀតថាកម្លាំងនគបាលសណ្តាប់ធ្នាប់បានចុះធ្វើការផ្សព្វផ្សាយអប់រុំណែនាំបានពីសាលាហើយគឺសាលាបុរីវិជ្ជាទី១ប្រមាណជា៣០០នាក់និងវិទ្យាល័យក្រុងកំពង់ឆ្នាំងនៅថ្ងៃនេះបាន៨៩២នាក់ដែលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនិងបន្តចុះផ្សព្វផ្សាយរហូតដល់សប្តារ៍ក្រោយ ។ អធិការរងទទួលផែនសណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថានៅសប្តារ៍ខាងមុខនេះសមត្ថកិច្ចនគបាលចរាចរណ៍និងចាប់ផ្តើមចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគហើយក្នុងនោះ អ្នកជិះម៉ូតូ.ម៉ូតូកង់បី.ម៉ូតូសណ្តោងរ៉ឺម៉ក.ក្នុងនោះអ្នកបើកម៉ូតូត្រូវមានអាយុ១៥ឆ្នាំឡើងនិងត្រូវយកភ្ជាប់តាមខ្លួននៅអត្តសញ្ញា្ញប័ណ្ណសំគាល់ខ្លួនឬលិខិតបញ្ជាកើអត្តសញ្ញាប័ណ្ណដែលមានតម្លៃស្មើ ដើម្បីជាសវៀងបញ្ហាកើតឡើង ៕

សហគមន៍នេសាទនៅឃុំស្វាយរំពារនិងឃុំសំរោងសែនត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសសមាសភាពសហសគមន៍ថ្មី

ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី១៩កញ្ញា២០២៣នេះអនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមនិងអាជ្ញាស្រុកនិងអាជា្ញមូលដ្ឋានភូមិ.ឃុំ.បានរៀបចំធ្វើការបោះឆ្នោតជ្រើសរើសសមាសភាពសហគមន៍នេសាទថ្មី ក្រោមការបោះឆ្នោតនេះបានធ្វើឡើងនៅឃុំស្វាយរុំពារ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ ពិធីនេះចូលេួមដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ទទួលបន្ទុកសហគមន៍នេសាទ លោក ពុំសុផល អភិបាលរងស្រុកកំពង់លែង.លោកនាយរងខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងរួមនិងអាជ្ញាធរ មូលដ្ឋានលោកមេឃុំ និងប្រជាពលរដ្ឋមកពីរឃុំគីឃុំសំរោងសែនន៨ងឃុំស្វាយរំពារមានភូមិ៧ភូមិបានចូលរួមសរុបជាង៤៧២នាក់ ។ ប្រជាពលរដ្ឋបានអោយដឹងតាមរយៈទូរសព្ទ័នៅរសៀលនេះថា ប្រជាពលរដ្ឋបានស្នើរសុំទៅខាងលើដើម្បីធ្វើការរុះរើសហគមន៍ចាស់ដោយធ្វើការបោះឆ្នោតជ្រើសរើសសហគមន៍ថ្មីដើម្បីថែរក្សាតំបន់អភិរក្សការពារធន់ធានធម្មជាតិដែលមានស្រាប់អោយនៅគង់វង្សដើម្បីសម្រាប់កូនចៅជំនាន់ក្រោយគ្រាដែលសហគមន៍ចាស់មានរឿងអាស្រូវលើការគ្រប់គ្រងតំបន់អភិរក្សទុកអោយកូនចៅជំនាន់ក្រោយ។ លោក ប្រាក់ លាងហួរ បានអោយដឹងនៅវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៩កញ្ញា២០២៣នេះថាការបោះឆ្នោតដើម្បីជ្រើសរើសសហគមន៍ជាថ្មីនេះ…

Read More

កម្លាំងក្រុមការងារខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំងបញ្ចេញសកម្មភាពបង្ក្រាប បទល្មើសនេសាទដូចភ្លៀងរលឹម

ខេត្តកំពង់ឆ្នាំង៖ ក្នុងរយះពេល២ថ្ងៃជាប់ៗគ្នានេះកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងក្រោមការចង្អុលបង្ហាញពីលោកងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងលោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងរដ្ឋបាលជលផលដឹកនាំដោយលោក គឹម ហេង នាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សហការជាមួយប៉ុស្តិរដ្ឋបាលឃុំកំពង់ត្រឡាច សហគមន៍(ភូមិព្រែកគន្លង ភូមិកំពង់ក្តារ ភូមិស្ទឹងស្ងួត)មានកំលាំងសរុបចំនួន១៥នាក់មធ្យោបាយធ្វើដំណើរ បាឡាស្មាច់០៣គ្រឿងបានចុះល្បាតនៅចំណុចឃុំអំពិលទឹកក្នុង(ចំណុចស្ទឹងស្ងួតនិងចំណុចឪម៉ាល់) ស្ថិតក្នុងស្រុកកំពង់ត្រឡាច បានប្រទះឃើញជាក់ស្តែងការលួចធ្វើនេសាទដោយប្រើប្រាស់ឧបកររបាំងស្បៃមុងចំនួន១៤កន្លែងសមត្ថកិច្ចបាន…

Read More

«បទវិចារណកថា» មិត្ត ភាពក្លែងក្លាយ សាហាវជាងសត្រូវចេញមុខរាប់១០០០ដង

ពាក្យមួយឃ្លាថា «មិត្តភាពក្លែងក្លាយ»គឺជាមនុស្សមានចរឹកពឹលពុលគួរឲ្យខ្លាច មនុស្សប្រភេទនេះ មិនត្រូវរាប់អានស្និតស្នាលពេកទេ?​? ប្រុងប្រយ័ត្នឱ្យបានខ្ពស់ រស់នៅឱ្យបានឆ្ងាយ ។ ខណៈសត្រូវចេញមុខស្រួលការពារទេតែមានមិត្តក្លែងក្លាយគ្រោះថ្នាក់បំផុតតួយ៉ាងមានមនុស្សខ្លះ ធ្វើការស្ថាប័នខុសគ្នាប៉ុន្តែក្នុងអាជីពតែមួយ គួរតែចេះស្រលាញ់រាប់អានគ្នា យកគតិមកគិតពិចារណាឱ្យល្អិតល្អន់ មិនគួរនៅទល់មុខធ្វើជាមនុស្សត្រឹមត្រូវ ក្រោយខ្នងពឹសពុលជាងពោះវែកទៅទៀត។​ ដោយតែភាពច្រណែនឈ្នានីស បានរៀបចំសេណារីយោ ចិញ្ចឹមចិត្តអាក្រក់គ្មានអ្វីប្លែកទេគឺរាយការណ៍ស៊កសៀតទៅអ្នកដទៃ ដើម្បីដៀមដាមវាយប្រហារ ឃ្លាតឆ្ងាយពីក្រមសិលធម៍និងវិជ្ជាជីវះគ្មានការពិតទាល់តែសោះ។ ជាធម្មតាមិត្តក្លែងក្លាយ ពិបាកចាប់កំហុសណាស់ ព្រោះគេចេះអែបអប លុតក្រាបចាក់បណ្តោយ ចិត្តជាទេវទត្ត…

Read More

កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសលបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅ ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង

(កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារនៃបញ្ជាការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុច ឃុំផាត់សណ្តាយបានចេញប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច បឹងម៉ាក្រោយភូមិនាងសាវជាប់ព្រំប្រទល់កន្លែងអភិរក្សលេខពីរស្ទួន និងចំណុចចុងព្រែកទាល់ ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខាងលើនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងទទួលផែនសេដ្ឋកិច្ច…

Read More

ខេត្តសៀមរាប នឹងរៀបចំការតាំងពិព័រណ៍រយៈពេល៥ថ្ងៃ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ

សៀមរាប៖ គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ និងអាជ្ញាធរខេត្តសៀមរាប នឹងធ្វើការតាំងបង្ហាញផលិតផលខ្មែរ រយៈពេល០៥ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។ លោក យុន លីនណេ អភិបាលរងខេត្តរង និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប បានលើកឡើងនៅក្នុងកិច្ចប្រជុំស្តីពីការតាំងពិព័រណ៍ភូមិមួយផលិតផលមួយនារសៀលថ្ងៃទី១៤ ខែកញ្ញា…

Read More

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្តតាមនិតិវិធីច្បាប់ក្នុងករណីប្រើប្រាស់និងរក្សាទុក្ខសារធាតុញៀនដោយខុសច្បាប់

   ក្រចេះ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្នុងករណីប្រើប្រាស់និងរក្សាទុក្ខសារធាតុញៀនដោយខុសច្បាប់ប្រតិបត្តិការបង្រ្កាបនេះដឹកនាំបង្រ្កាបផ្ទាល់ដោយលោកវរះសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុក ឆ្លូងក្រោម ការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណារ៉ាស្នងការនគរបាលខេត្តក្រចេះ បានសហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពស្រុក កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន  កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំពង្រ និង កម្លាំងប្រជាការពារ ព្រមទាំងមានការសម្រប សម្រួល និតិវិធី ពីឯកឧត្តម គឺ…

Read More

រដ្ឋបាលខេត្តក្រចេះ ទទួលជួបពិភាក្សាជាមួយគណៈកម្មាការព្រឹទ្ធសភាទី៧អំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់វិស័យចំនួន ៤

ខេត្តក្រចេះ៖ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមនិងមន្រ្តីមន្ទីរពាក់ព័ន្ធចំនួន ៤ វិស័យ នៃរដ្ឋបាលខេត្តក្រចេះ បានអញ្ជើញទទួលជួបពិភាក្សាជាមួយគណៈកម្មាការព្រឹទ្ធសភាទី៧ ដើម្បីស្វែងយល់ពីវឌ្ឍភាពការងារ បញ្ហាប្រឈម និងទិសដៅបន្តនៃគណៈកម្មាអប់រំ យុវជនកីឡា-ធម្មការ សាសនា-វប្បធម៌ វិចិត្រសិល្បៈ…

Read More

មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងកាណូត២គ្រឿងបុកគ្នានៅលើផ្ទៃបឹងទន្លេសាប

ខេត្តពោធិសាត់៖នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី៦​កញ្ញា២០២៣ មានហេតុការណ៍ គ្រោះថ្នាក់មួយកើតឡើង រវាងកាណូត២គ្រឿងបុកគ្នានៅលើផ្ទៃបឹងទន្លេសាបបង្កការភ្ញាក់ផ្អើលនិងបណ្តាលអោយមនុស្សប្រុសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យ។ បើយោងតាមរបាយការណ៍របស់លោកវរ:សេនីយ៍ឯក អ៊ុនស៉ី អធិការនគបាលស្រុកកណ្តៀងបានអោយដឹងនៅវេលាម៉ោង១និង៤៧នាទីថ្ងៃដដែលបានអោយដឹងថាករណីឧុបទ្វហេតុខាងលើនេះបានកើតឡើងនៅលើផ្ទៃទឹកបឹងទន្លេសាបដែលស្ថិតក្នុងភូមិកោះក្អែក.ឃុំរាំងទិល.ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ជនបង្កឈ្មោះ ង្វៀងយ៉ាំងតាំភេទប្រុសអាយុ១៦ឆ្នាំបើកការណូតស្មាចពណ័សលាយខៀវមានប្រវែង១០.៤ម៉ែត្របំពាក់ដោយម៉ាស៉ិនសាំយ៉ុងកម្កាំង៥សេះជនជាតិវៀតណាម  ដោយឡែកជនរងគ្រោះឈ្មោះ ង្វៀងយ៉ងទិន ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិវៀតណាមពួគគេទាំងពីនាក់ត្រូវជាសាច់ញ្ញាតិបងប្អូនរសនៅក្នុងភូមិ.ឃុំ.ស្រុកជាមួយគ្នាបើកបរកាណូតបាឡាស្មាច់សុះបកពណ័ខៀវប្រវែង៦.៩ម៉ែត្របំណាក់ម៉ាស៉ិនម៉ាកហ៉ីណូតាកម្កាំង១៨សេះបណ្តាលអោយរងរបួសធ្ងន់ត្រូវបានបងប្អូនសាច់ញ្ញាតិដឹកយកទៅសង្គ្រោះបន្ទាន់តែដោយស្ថានភាពរងរបួសធ្ងន់ធ្ងពេកបានស្លាប់នៅកណ្តាលផ្លូវពេលបញ្ជូនទៅមន្ទីពេទ្យ ។ ការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ចនៃមន្ត្រីជំនាញនៃអធិការនគបាលស្រុកកណ្តៀងបានអោយដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ហើយក្នុងទិសដៅច្រាស់គ្នា។​ ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅដល់លំនៅឋានជនរងគ្រោះដើម្បីធ្វើកំណត់ហេតុនិងបានប្រគលសាកសពទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ហើយពាក់ពន្ធនិងការណូតទាំង២គ្រឿងខាងលើសមត្ថកិច្ចនាំយកមករក្សារទុកនៅស្នាក់ការនគបាលប៉ុសន៍រដ្ឋបាលកោះក្អែកដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ៕