បញ្ជូនខ្លួន ឧត្ដមសេនីទោ ម្នាក់ និងបក្ខពួក៤នាក់ទៀត ទៅកាន់តុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នារសៀលថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចពិតជាបានបញ្ជូនខ្លួនមន្រ្តីថ្នាក់ផ្កាយ២មួយរូប   និង បក្ខពួក៤នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនរាប់រយគីឡូ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់ឲ្យដឹងថា មានមន្ត្រីនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការសើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយទេ។

បច្ចុប្បន្ន មន្ត្រីពាក់ផ្កាយ២ និងបក្សពួក ៤នាក់នោះត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកដល់សាលាដំបូងហើយប៉ុន្តែ មិនទាន់បានបើកការស៊ើបសួរនៅឡើយទេ ដោយលើកពេលទៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ២០២៣នឹងបន្តការសួចម្លើយតាមនិតិវិធីច្បាប់៕( ព័ត៌មានបឋម)ដកស្រង់ចេញពីបណ្ដាញសង្គម

Leave a Reply

Your email address will not be published. Required fields are marked *