អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកបរិបូរណ៍ បានចុះ សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារទឹកទន្លេឡើងលិចផ្ទះចំនួន១៥គ្រួសារ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែវិច្ឆិការឆ្នាំ២០២២នេះឯកឧត្តមអ៊ុក សារុនសមាជិកក្រុមប្រឹក្សាខេត្ត លោកចេង ចាន់ដូណាអភិបាលនៃគណះអភិបាលស្រុកបរិបូរណ៍ លោកឃួន សៅរុំ​ប្រធានក្រុមប្រឹក្សាស្រុក លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ លោក លោកស្រីអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកបរិបូរណ៍និងសហការី  បានចុះសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារក្រីក្រចំនួន១៥គ្រួសារ រងគ្រោះដោយសារទឹកទន្លេឡើងលិចផ្ទះនៅចំណុច(អ្នកតាទាំង) ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍…

Read More

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំងៈនាថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រាព្ធពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាល ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម…

Read More

រដ្ឋបាលខេត្តកំពង់ធំ បានចុះពិនិត្យស្ថានភាពទឹកជំនន់ជន់លិចផ្លូវជាតិលេខ៦ តំបន់ទំនប់បង្ហៀរទឹក៣០កញ្ញា

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំដឹកនាំក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុកចុះពិនិត្យស្ថានភាពទឹកជន់លិចផ្លូវលេខ៦ ជន់ដោយទឹកភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្ក មានការរងការខូចខាចដំណាំស្រូវ និងលេចលំនៅដ្ឋានរបស់បងប្អូនដែលកំពុងរស់នៅ។ ឯកឧត្តមថ្លែងដូច្នេះនៅរសៀលថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២ ដោយសង្កេតឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ មូលហេតុដោយសារមានការបើកអាងទឹកនៅតំបន់ដែលសម្បូរទឹកធ្វើឱ្យមានការលិចផ្លូវជាតិលេខ៦យើងនេះ។ កងកម្លាំងទាំងបីក៏បានសហការគ្នា ដើម្បីជួយច្រកដីដាក់ក្នុងបេ យកមកទប់នៅតាមចិញ្ចឹមថ្នល់កុំឲ្យវាហូរដាច់ជាបន្តទៀត។

ឃាតកម្មប្លន់សម្លាប់ជនរងគ្រោះមានខ្នោះដៃនោះ គឺជាបក្សពួកតែមួយ ព្រោះតែឥទ្ធិពលថ្នាំញៀន សមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន២នាក់នាំមកធ្វើត្រាប់

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបុរីអូរស្វាយ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ យកមកធ្វើត្រាប់នៅចំកើតហេតុ ដែលជនសង្ស័យវៃប្លន់សម្លាប់ជនរងគ្រោះយកម៉ូតូ ព្រោះតែរឿងថ្នាំងញៀន។ អំពើឃាតកម្មគិតទុកជាមុនកើតឡើង កាលពីថ្ងៃទី១៦ ខែកញ្ញា រហូតដល់១៨ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានគេប្រទះឃើញសាកសពជនរងគ្រោះ ដេកស្លាប់ នៅក្បែបង្គោលសេវ៉ា០៩៧ ដោយដៃជាប់ខ្នោះ។…

Read More

ផ្ទះប្រជាពលរដ្ឋ ១០៣ ខ្នងនៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែងត្រូវទឹកទន្លេឡើងលិចផ្ទះសំណូមពរអាជ្ញាធរស្រុកនិងខេត្តជួយមានវិធា នការ

កំពង់ឆ្នាំង លោក ប៉ាត់ គន  មេឃុំផ្លូវទូក ស្រុកកំពង់លែងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះបានរាយការណ៍ឲ្យដឹងថា គិតមក ដល់ល្ងាចថ្ងៃនេះ ផ្ទះប្រជាពលរដ្ឋចំនួន ១០៣ខ្នងហើយ ត្រូវបានទឹកទន្លេឡើងលិច ដែលផ្ទះស្ថិតនៅក្នុងភូមិពាមខ្នងឃុំផ្លូវទូក ស្រុកកំពង់លែងមានផ្ទះខ្លះត្រូវលិចពាក់កណ្ដាលផ្ទះ និងផ្ទះមួយ ចំនួនទៀតលិចពី២ទៅ៤ទឹក ។ក្នុងហេតុការណ៍នេះប្រជាពលរដ្ឋជាម្ចាស់ផ្ទះបានលើកធ្នើក្នុងផ្ទះឲ្យផុតទឹកដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។ លោកមេឃុំផ្លូវទូកបានបន្តឲ្យដឹងថាស្ថានភាពទឹកទន្លេពេលនេះនៅបន្តឡើងជារៀងរាល់ថ្ងៃនៅឡើយ ។…

Read More

រដ្ឋបាលស្រុកបរិបូរណ៍ដឹកនាំដោយលោកចេង ចាន់ដូណាអភិបាលគណះអភិបាលស្រុកបរិបូរណ៍បានដឹកនាំកម្លាំងចុះពិនិត្យមើល ស្ថានភាពទឹកទន្លេ កំពង់បន្តហក់ឡើង ធ្វើឱ្យផ្ទះប្រជាពលរដ្ឋនៅភូមិឆ្នុកទ្រូ ចំនួន៤០ខ្នងហើយត្រូវបានលិច

ខេត្តកំពង់ឆ្នាំង÷នៅល្ងាចថ្ងៃទី ២៧ខែកញ្ញាឆ្នាំ ២០២២នេះ លោកចេង ចាន់ដូណា អភិបាលគណះអភិបាលស្រុកបរិបូរណ៍រួមដំណើរដោយ លោកផល សុភាពអភិបាលរងស្រុកលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ បានចុះត្រួតពិនិត្យមើល ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបំលាស់ទីផ្ទះពីទឹកឡើងគោកនៅក្នុងចំណុចអ្នកតាទាំង ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។​ ក្នុងឱកាសនោះ លោកចេង…

Read More

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះបានចែកភេសជ្ជៈ និងថវិកាជូនមន្ត្រីសា លាខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំង៣ក្នុងខេត្តសរុបចំនួន ១៩៧ នាក់

កំពង់ឆ្នាំង ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាល នៃគណៈអភិបាលខេត្តកំព ង់ឆ្នាំងនៅល្ងាចថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ២០២២នេះ ត្រូវនឹងបិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ បានចែកភេស ជ្ជៈចំនួន ៥៧៨ កេស និងថវិកាជា ង១៥លានរៀល ជូនដល់ថ្នាក់ដឹក នាំ និងមន្ត្រីនៅក្នុងរដ្ឋបាលសាលា ខេត្តកំពង់ឆ្នាំងក្រោមឱវាទ ដើម្បីថ្នាក់ដឹកនាំ និងមន្ត្រីរបស់យើងបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាបុណ្យប្រពៃណីជាតិ…

Read More

បនល្បែងខុសច្បាប់គ្រប់ប្រភេទនៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានបញ្ចប់ ​​ក្រោយមានបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន

ខេត្តកំពង់ឆ្នាំង៖មួយសប្តាហ៍ចុងក្រោយនេះ គឺចាប់ពីថ្ងៃទី ១៧ ខែកញ្ញា មកដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ក្រោមបញ្ជាផ្ទាល់ពីឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងឯកឧត្តម ខូវ លីស្នងការនគបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជា ឱ្យអាជ្ញាធរនិងសមត្ថកិច្ច តាមស្រុក ក្រុង យ៉ាងតឹងរឹង ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបល្បែងស៉ីសងឲ្យមានប្រសិទ្ធភាព…

Read More

ឯកឧត្តម ឧត្តមសេនីយ៍ទោអ៊ូ សុប៊ុណ្ណាស្នងការនគរបាលខេត្តក្រចេះ អញ្ជើញជួបសំណេះ​សំណាលជាមួយនគរបាលព្រំដែនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តក្រចេះ៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានស្នងការនគរបាលខេត្តក្រចេះ ដឹកនាំលោក លោក លោកស្រីជាស្នងការរង និង មន្ត្រីនគរបាលក្នុងខេត្ត ចុះជួបសំណេះ​សំណាលសាកសួរសុខទុក្ខ កងកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៦១៩ ដឹកនាំ ដេាយ លេាក វរសេនីយ៏ឯក ម៉ៅ រុន ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។…

Read More