លោក ចាន់ សារិតរងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកនិងលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូបាននាំអំណោយពីសប្បុរសធម៌ ខ្មែរ-អាមេរិចកាំងមកចែកជូនចាស់ជរាទីទាល់ក្រងាយរងគ្រោះចំនួន២៣នាក់(មានវីដេអូ)

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨ នេះលោកចាន់ សារិតរងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកនិងជាប្រធានស្នាក់ការចរាចរណ៍ផ្លូវទឹិកឃុំឆ្នុកទ្រូនិងលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បាននាំអំណោយពីជនសប្បុរសធម៍ឈ្មោះសុខុម សំរិទ្ធនិងអ្នកស្រីសមភារម្យ ដែលត្រូវជាប្រពន្ធជនជាតិខ្មែរ សញ្ជាតិអារិចកាំង រស់នៅរដ្ឋវាស៊ីនតោនឌីស៊ី សហរដ្ឋអារិចយកមកចែកជូនចាស់ជរាងាយរងគ្រោះចំនួន២៣នាក់ដែលមានជីវភាពទីទាល់ក្រខ្លាំងជាងគេម្យ៉ាងទៀតទើបតែបំលាស់ទីពីទឹកមករស់នៅលើគោកថ្មីៗនេះ តាំងនៅតាមបណ្ដោយផ្លូវចូលវត្តយុគន្ធស្ថិតក្នុងភូមិ-ឃុំ ឆ្នុកទ្រូស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង។

លោកចាន់ សារិតនិងលោកសាំង គឹមស៊នបានពាំនាំនូវអំណោយសប្បុរសធម៍ពីលោកសុខុម សំរិទ្ធនិងភរិយា ដែលជាជនជាតិខ្មែរ សញ្ជាតិអារិចកាំងមកចែកជូនលោកតាលោកយាយ២៣នាក់ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាមទឹកស៊ាវអុីវចំនួន៤ដបប៊ីចេង២ថង់=កន្លះគីឡូក្រាមអំបិល១ថង់=១គីឡូក្រាមនិងទឹកប្រាក់២០០០០៛ក្នុងនោះលោកឡុង ស្រូយ ជួយថវិការផ្ទាល់ខ្លួនក្នុងម្នាក់ៗ៥០០០៛បន្ថែមទៀត ក្នុងនោះលោកសាំង គឹមស៊នក៏បានចំណាយថវិការផ្ទាល់ខ្លួនចំនួន២០ម៉ឺនរៀលចូលរួមកសាងនៅវត្តយុគន្ធផងដែរ។

នាឱកាសនោះលោកសាំង គឹមស៊នបានធ្វើការសំណេះសំណាលនិងសាកសួរសុខទុក្ខលោក តាលោកយាយដែលកំពង់ជួបការលំបាក និងផ្តាំផ្ញើអោយមើលថែរក្សាសុខភាពអោយបានល្អ រស់ដោយមានអនាម័យល្អពោលគឺហូបស្អាត រស់នៅស្អាត ប្រកបដោយសុខមាភាព។ ពេលជួបភាពទ័លលំបាកខ្លាំងត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានអោយបានទាន់ពេលវេលា។ លោក សាំង គឹមស៊នបានលើកឡើងទៀតថាប្រជាពលរដ្ឋខ្មែរគ្រប់រូបអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនអោយប្រជាពលរដ្ឋរស់នៅដោយភាពអត់ឃ្លានឡើយ តាមគោលនយោបាយដ៍ប្រពៃថ្លៃថ្លារបស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុនសែន។

ជាកិច្ចបញ្ចប់ប្រជាពលរដ្ឋដែលបានទទួលអំណោយខាងលើបានជូនពរដល់ម្ចាស់អំណោយសប្បុរសធម៍ខាងលើនេះអោយជួបប្រទះតែសេចក្តីសុខ សប្បាយនិងទទួលបានជោគជ័យគ្រប់ពេលវេលា។

Leave a Reply

Your email address will not be published. Required fields are marked *