បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រជុំពង្រឹងរបៀបរបបការងារតួនាទីភារកិច្ចដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព(វីដេអូ)


ខេត្តកំពង់ធំ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពង្រឹង តួនាទីភារកិច្ចរបស់កងយោធពលខេមរៈភូមិន្ទ និងត្រួតពិនិត្យការចាត់តាំងផ្សព្វផ្សាយ និងអនុវត្តសេចក្តីណែនាំលេខ០០៣/២០២០ របស់ក្រសួងការពារជាតិ ស្ដីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈ និងបទវិន័យទូទៅចំពោះកងយោធពលខេមរៈភូមិន្ទ និងលំហាត់របៀបខ.ភ.ម។

កិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាយការិយាល័យ និងផ្នែកចំណុះនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន២២នាក់ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីនាយការិយាល័យ និងស្ថាប័ន បានរាយការណ៍អំពីសកម្មភាព អនុវត្តភារកិច្ចរបស់ខ្លួនតាមការណែនាំ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងរយៈពេលកន្លងមករួចមក។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានការកោតសរសើរ និងអំណរគុណចំពោះថ្នាក់ដឹកនាំតាមស្ថាប័ននីមួយៗ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ច តាមមុខជំនាញនីមួយៗ ជូនអង្គភាព ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ជាពិសេសបានផ្សព្វផ្សាយ និងអនុវត្តបានល្អតាមសេចក្ដីណែនាំលេខ០០៣/២០២០ របស់ក្រសួងការពារជាតិ។


ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់អស់លោកនាយការិយាល័យ និងស្ថាប័នចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ខិតខំដឹកនាំបងប្អូនយោធិនក្រោមឱវាទ អនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់លើ និងត្រូវប្ដេជ្ញាចិត្តស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ពង្រឹងវិន័យ ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីទទួលបានជ័យជំនះគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ ថ្នាក់ដឹកនាំនិងអស់លោកនាយការិយាល័យ និងស្ថាប័នចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ បានប្ដេជ្ញាចិត្តគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់ឯកឧត្តមមេបញ្ជាការ។ដោយ ប៊ុន រដ្ឋា

Leave a Reply

Your email address will not be published. Required fields are marked *