
ខេត្តកំពត ទីតាំងសង្វៀន ជល់មាន់លាយឡុំជាមួយវង់ល្បែងបៀរនិងអាប៉ោង គ្មានច្បាប់អនុញ្ញាតិមួយកន្លែងស្ថិតនៅក្នុង ភូមិឈើទាល ឃុំឈូក ស្រុកឈូកខេត្តកំពត កំពង់ដំណើរការលេងបានដិយសេរី គ្មានការរំខាន ពីសមត្ថកិច្ចនិងអជ្ញាធរមូលដ្ឋានឡើយ ។
ប្រជាពលរដ្ឋបានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងថា បនល្បែងនេះបានបើកលេងយូរមកហើយក្រុមញៀនល្បែងមកលេងគគ្រឹកគគ្រេងលេងភ្នាល់ចាញ់ឈ្នះលុយខ្ទង់ពាន់ដុល្លា មានអ្នកខ្លះចាញ់លក់អស់ដីអស់ផ្ទះនិងទ្រព្យសម្បត្តិគ្មានសល់ បង្កើនឱ្យមានទំនាស់ប្តីប្រពន្ធនិងមានការព្រួយបារម្មអាចហ្នឹងបង្កឱ្យមានចោរឆក់ចោរប្លន់ ជនបងតូចបងធំដែលនាំឱ្យប៉ះពាល់គោលនយោបាយៅូមិ.ឃុំមានសុវត្តិភាពថែមទៀតផង។
ការបណ្តែតបណ្តោយអាជ្ញាធរ ស្រុកឈូកនេះធ្វើអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនសប្បាយចិត្តឡើយ ដោយប្រជាពលរដ្ឋនៅទីនោះបានអះអាងថា បនល្បែងស៊ីសង ជល់មាន់និងអាប៉ោងបៀរនេះមានខ្នងធំនៅពីក្រោយទើបសមត្ថកិច្ចនិងអាជ្ញាធរមិនហ៊ានចុះមកហាមឃាត់និង បង្ក្រាបម្ដងឡើយ។
ប្រភពដដែលប្រាប់បន្តទៀតថា.ម្ចាស់ទីតាំង បនល្បែងខាងលេីនេះ បានវិចលុយដើររត់ការគ្រប់ស្ថាប័នជាប្រពន្ធ័ ទេីបល្បែងសុីសងមួយនេះ បានដំណេីរការដោយ រលូនគ្មានការរំខានបែបនេះ។

ប្រជាពលរដ្ឋ ស្នេីរអោយលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត គួរចាត់តាំងកងកម្លាំងជំនាញមានវិធានការក្តៅចុះមកទប់ស្កាត់និងបង្ក្រាបអោយមានប្រសិទ្ធភាពផង ខណះទីតាំងសង្វៀន ជល់មាន់និង អាប៉ោងបៀរខាងលើនេះធ្វើអោយប៉ះពាល់សុន្តិសុខសង្គមយ៉ាងខ្លាំងប្រជាពលរដ្ឋរស់នៅគ្មានភាពកក់ក្ដៅនោះឡើយ។ការចុះផ្សាយនេះអង្គភាពសារព័ត៌មានយើងមានគោលបំណងនិងជាសារមួយផ្ញើជូនទៅសមត្ថកិច្ចជំនាញនិងអជ្ញាធរជួយទប់ស្កាត់ល្បែងខុសច្បាប់អោយមានប្រសិទ្ធភាពដើម្បីចូលរួមការពារគោលនយោបាយភូមិ.ឃុំសុវត្តិភាពទាំង៩ចំណុចជាមួយរដ្ឋាភិបាលតែប៉ុណ្ណោះ៕
