សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ក្រោមធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង÷​ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ក្រោមធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការរួមទាំងមន្ត្រីរដ្ឋបាលខេត្តកំពង់ឆ្នាំងផងដែរ។

សន្និបាតមានការចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា ប្រធានសាលាដំបូង អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ មេបញ្ជាការកងកម្លាំងឈរជើងក្នុងភូមិសាស្ត្រខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព មន្ត្រីរាជការសាលាខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំកងកម្លាំងក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *