កម្លាំងប៉ុស្ដ៍នគបាលរដ្ឋបាលឃុំឆ្នុកទ្រូចុះល្បាតប្រទះឃើញបទល្មើសរបាំងសាច់អួនជាក់ស្ដែងបង្ក្រាបបាន៥កន្លែង

ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣កម្លាំងប៉ុស្ដ៍នគបាលរដ្ឋបាលឃុំឆ្នុកទ្រូដឹកនាំដោយលោកវរសេនីយ៍ត្រីសេង ឌីនាយប៉ុស្ដ៍នគបាលកម្លាំងចំនួន៣នាក់មធ្យោបាយបាឡាស្មាច់១គ្រឿងបានចុះល្បាតនៅចំនុចជ្រោយស្លែងចំណុចព្រែកក្រពើចំណុចព្រែកជម្រៅស្ថិតក្នុងភូមិឆ្នុកទ្រូនិងភូមិកំពង់ព្រះបានប្រទះឃើញរបាំងសាច់អួនក្រឡាញឹកនិងមានប្រវែងៗលើសការកំណត់ស្ដីអំពីច្បាប់ជលផលជាក់ស្ដែងចំនួន៥របាំង។​

ក្នុងប្រតិបត្តការបង្ក្រាបខាងលើនេះ សមត្ថកិច្ចកាប់បំផ្លាញចោលនៅនឹងកន្លែង ប្រវែង៥៥០ម៉ែត្រលបលូសាច់អួនចំនួន៥គ្រឿងកាប់បង្គោល២៨០ដើមនិងបានចាក់លែងកូនត្រីល្អិតៗចូលបឹងវិញចំនួន៥០គីឡូក្រាម។

នាឱកាសនោះលោកវរសេនីយ៍ត្រីសេង ឌីនាយប៉ុស្ដ៍នគបាលរដ្ឋបាលឆ្នុកទ្រូបានធ្វើការអំពាវនាវដល់អ្នកនេសាទនៅក្នុងបឹងទន្លេសាបទាំងអស់ពិសេសអ្នកនេសាទនៅតំបន់ខាងលើសូមបញ្ឈប់ការនេសាទឧបកឧបករល្មើសច្បាប់ជាបន្ទាន់ ខណះឧបករច្បាប់ស្តីអំពីជលផលបានហាមឃាត់គឺជាឧបករបំផ្លាញមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរធ្វើឱ្យមច្ឆាជាតិរលាយហិនហោចយ៉ាងឆាប់រហ័ស ដូចជាបំផ្លាញខ្លួនឯងយ៉ាងដូច្នោះដែរ ម្យ៉ាងទៀតបើសមត្ថកិច្ចវែករកមុខឃើញ បងប្អូនប្រឈមហ្នឹងផ្លូវច្បាប់ថែមទៀតផង។​ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *