ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី៤កញ្ញា២០២៣ជនសង្ស័យ២នាក់រួមនិងវត្ថុតាងដែលជាឧបករណ៍ឆក់ត្រីត្រូវបានសមត្ថកិច្ចនគបាលជំនាញស្រុកជលគីរីសហការជាមួយនគបានប៉ុសរដ្ឋបាលឃុំកោះថ្កូវឃាត់ខ្លួនបញ្ជូនមកជំនាញផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ។
លោកវរះសេនីយ៍ឯក ហ៉ឹមយ៉ុង អធិការនគបាលស្រុកជលគីរ៏បានអោយដឹងនៅវេលាម៉ោង៥និងន៨ង៣៥នាទីថ្ថៃទី៤កញ្ញា២០២៣នេះថាមុខសញ្ញាឆក់ត្រីត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើនេះមាន ១ ឈ្មោះ ឆេងសារិទ្ធិ ភេទប្រុសអាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិកថ្កូវ ឃុំកោះថ្កូវ ទី២ឈ្មោះ លាងស៊ីដែន ភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិកោះលតឃុំកោះថ្កូវស្រុកជលគីរីខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្រុកជលគីរីបានអោយដឹងទៀតថានៅមុនការឃាត់ជនសង្ស័យឆក់ត្រីទាំង២នាក់ខាងលើនេះសមត្ងកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចបានសហការជាមួយកម្លាំងនគបាលប៉ុសន៍រដ្ឋបាលឃុំកោះថ្កូវបានចុះធ្វើការបង្ក្រាបបានខណះជនសង្ស័យទាំងពីរនាក់កំពុងធ្វើសកម្មភាពនៅចំណុចព្រែកតាកែវដែលស្ថិតនៅក្នុងភូមិកោះថ្កូវឃុំកោះថ្កូវស្រុកជល់គិរីដែរកំពង់ឆ្នាំង។
លោកចេះសេនីយ៍ឯក ហ៉ឹមយ៉ុង អធិការនគបាលស្រុកជលគីរីបានបញ្ជាក់អោយដឹងទៀតថានៅក្នុងការបង្ក្រាបនោះសមត្ថកិច្ចរបស់លោកដកហូតបានក្បាលឆក់មួយគ្រឿង(១៨គ្រាប់) អាគុយ៧០អាំពែមួយគ្រឿង.ទូកបាឡាស្មាច់មួយប្រវែង៥.៩ម៉ែត្រ.ម៉ាស៉ីនសាំង១៨សេះមួយគ្រឿងនិងមនុស្ស២នាក់ដោយឡែកដងឆក់ត្រូវជនសង្ស័យបោះចោល ។
ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើនេះភ្លាមកម្លាំងជំនាញនៃអធិការនគរបាលស្រុកជល់គីរីនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះថ្កូវបានរាយការណ៍ជូនអធិការនគរបាលស្រុកជល់គីរីនិងបានរាយការណ៍ជូនលោកឧុត្តមសេនីយ៍ទោ .ខូវលី.ស្នងការនគរបាលខេត្តកំពង់ឆ្នាំងដើម្បីធ្វើការសាកសួនិងនិងបានក៍សាងឯកសារបញ្ជូនបន្តទៅផ្នឺករដ្ឋបាលជលផលកំពង់ប្រាសាទក៍សាងសុំណុំរឿងបញ្ជូបបន្តទាំងមនុស្សនិងវត្ថុតាងទៅខណ្ឌ័រដ្ឋបាលជលផលខេត្តទៅមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តដើម្បីចាត់ការបន្តទៅតាមនិតិវិធីផងដែរ ៕ងិន វាសនា