រថយន្តដឹកអ្នកដំណើរមួយគ្រឿងបើកបរក្នុងល្បឿនលឿន មេឃកំពង់តែភ្លៀង រ៉េ ចង្កូតទៅបុកបង្គោលភ្លើងរបួសមនុស្សធ្ងន់និងស្រាលចំនួន៨នាក់

ខេត្តពោធិ៍សាត់៖ រថយន្តប្រភេទតូយូតាហាយយ៉ាសមួយគ្រឿងដឹកអ្នកដំណើរពេលមេឃកំពុងធ្លាក់ភ្លៀង បានបើកបរក្នុងល្បឿនលឿន មកដល់ផ្លូវកោង ទប់ចង្កូតមិនហ្នឹង រអិលក្រឡាប់រថយន្តទៅបុកបង្គោលភ្លើងរបួសមនុស្សប្រុសស្រីធ្ងន់និងស្រាលចំនួន០៨នាក់ នៅក្នុងខណះនោះគេសង្កេតឃើញ ឯកឧត្តមខូយ រីដា អភិបាលគណះអភិបាលខេត្តពោធ៌សសត់ចុះជួយនិងអន្តរាគមន៍ផ្ទាល់ដល់ជនរងគ្រោះផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង ៤:៣០នាទី ល្ងាចថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៥០.១៥១ ចំនុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមសាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ឲ្យដឹងថា ក្នុងពេលមេឃកំពង់តែភ្លៀងរលឹមមានរថយន្ដម៉ាក តូយូតា ហាយយ៉ាសមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC. 8834 បានដឹកអ្នកដំណើរដោយ បើកបររថយន្តពីទិសខាងលិចទៅខាងកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវកោង ក៏បានរអិលរថយន្តក្រឡាប់ជ្រុលទៅបុកខឿន និង បោកផ្ទុបបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន០៨នាក់បួសធ្ងន់និងស្រាលពាសពេញផ្លូវតែម្ដង។

យោងតាមរបាយការណ៍ពីអធិការស្រុកក្រគរបានអោយដឹងថា ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួន ក្នុងនោះអ្នករួចដំណើរក្នុងរថយន្តមានចំនួន ០៨នាក់ រងរបួសធ្ងន់ចំនួន០៥នាក់ (ស្រី០៣នាក់)ពុំទាន់ស្គាល់់អត្តសញ្ញាណ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកអ្នករបួសស្រាលចំនួន០៣នាក់ រួមមាន៖
១/ ឈ្មោះ សាវន ឆវ័ន ភេទប្រុស អាយុ 21ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ២/. ឈ្មោះ យាត សំអាត ភេទប្រុស អាយុ42ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរចារ ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ៣/. ឈ្មោះ ទិរ សាទី ភេទប្រុស  អាយុ 31ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុក  ខេត្តកណ្តាល។

លោកអធិការបានប្រាប់បន្តទៀតថា ក្រោយពេលកើតហេតុលោកបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីជួយអន្តរាគមន៍ជួយសង្គ្រោះដោយមានការជួយនិងអន្តរាគមន៍ដោយផ្ទាល់ពីលោកអភិបាលខេត្ត និង យករថយន្តសង្រ្គោះដឹកអ្នករងរបួសទៅកាន់មន្ទីពេទ្យដោយអ្នករបួសធ្ងន់ទៅមន្ទីពេទ្យខេត្តនិងអ្នករបួសស្រាលបញ្ជូនទៅមណ្ឌលសុខភាពស្រុកក្រគរ។​ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *