ក្រុមការងារគណះបក្សប្រជាជនកម្ពុជាឃុំឆ្នុកទ្រូ បានរៀបចំពិធី ជួបជុំពិសារអារហារសាមគ្គីជាមួយបងប្អូនខ្មែរឥស្លាមនៅចំណុចយុគន្ធ ក្រោមអធិបតីភាពឯកឧត្តម សូសុីនួន

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍​១៥កើតខែស្រាពណ៍ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣នេះក្រុមការងារ គណៈបក្សប្រជាជនកម្ពុជា ឃុំឆ្នុកទ្រូ  បានរៀបចំពិធីជប់លៀងជូនបងប្អូនខ្មែរឥស្លាមនៅចំណុច​យុគន្ធ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍។

ពិធីជប់លៀងខាងលើនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម សូសុីនួនប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំឆ្នុកទ្រូនិងលោកជុំទាវ ឯកឧត្តមប៉ែន សំបូរ អនុប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំឆ្នុកទ្រូ ឯកឧត្តមសុខ សនក្រុមការងារ ថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំឆ្នុកទ្រូនិងលោកជុំទាវ លោកលី ផល្លីន អភិបាលរងស្រុក បរិបូរណ៍ លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ និងក្រុមប្រឹក្សាឃុំ ប្រធានភូមិ អនុភូមិឆ្នុកទ្រូ រួមទាំងបងប្អូនខ្មែរឥស្លាមសរុបមានគ្នាជាង១០០នាក់ បានធ្វើការសំណេះសំណាល សាកសួសុខទុក្ខ និងបានរៀបចំអារហារសាមគ្គី បង្កភាពស្និតស្នាលក្នុងបរិយាកាស សប្បាយរីករាយក្រៃលែង។​

ក្នុងនោះឯកឧត្តមសូ សុីនួន បានក្រើនរំលឹក អបអរសាទរនូវលទ្ធិផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅក្នុងឃុំឆ្នុកទ្រូ ទទួលបានជោគជ័យដ៏ល្អនិងថ្លែង​អំណរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូទាំងមូលដែលមានភាពជឿជាក់បន្តគាំទ្រទៅបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះៗៗជារៀងរហូតមក។​

ក្នុងនោះឯកឧត្តមសូ សុីនួ​ន​ ក៏បានថ្លែងនៅចំពោះមុខ បងប្អូនខ្មែរឥស្លាមថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានបង្កើតចេញជារូបរាងរួចហើយ ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ចាត់តាំងឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុនម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីដឹកនាំ និងកសាងប្រទេសជាតិ ជាបន្តទៅទៀត។

ឯកឧត្តមសូ ស៊ីនួនបានក្រើនរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះ​ប្រជាជន​ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ ​សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ និងទទួលបាននូវសមិទ្ធផល និងភាពជោគជ័យជាច្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេចតេជោ ហ៊ុន សែន ដូចជា៖ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលបានបិទបញ្ចប់ទទួលបានការគាំទ្រពីភ្ញៀវជាតិនិងអន្តជាតិ។

ឯកឧត្តម សូ សុីនួនបានបញ្ជាក់ថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានយកអាយុជីវិត​ធ្វើជា​ដើមទុន និងពលិកម្មដ៏ធំធេង។ឯកឧត្តម បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តម កក្តិនេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីជារៀងរហូតដើម្បីថែរក្សាសុខសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច។​សមិទ្ធផល និងភាពជោគជ័យជាច្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្តេចតេជោ ហ៊ុន សែន ក៏ជាបទពិសោធន៍ដ៏ល្អសម្រាប់អោយរាជរដ្ឋាភិបាលអាណិតថ្មីយកទៅអនុវត្តបន្តទៀតផងដែរ។ ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *