ភ្នំពេញ៖ លោកឧកញ៉ា ហ៊ី គឹមហុងអគ្គនាយកក្រុមហ៊ុន ពិភពដីមាស រួមទាំងកងអង្គរក្ស ចំនួន១៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅវេលារសៀលថ្ងៃទី០៧ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធ បានប្រើហឹង្សាមកលើសមត្ថកិច្ច ។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅស្នាក់ការក្រុមហ៊ុន ពិភពដីមាស ដែល ស្ថិតនៅ ភូមិ ត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីប្រជាពលរដ្ឋ បានផ្ទុះការតវ៉ា ដុតកង់រថយន្ត ដើម្បីទាមទារប្រាក់ ដែលពួកគាត់ទិញ ដី លោកឧកញ៉ារូបនោះ ត្រឡប់មកវិញ។
តាមព័ត៌មានអោយដឹងថា នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី០៧ខែ សីហា ឆ្នាំ ២០២៣ ប្រជាពលរដ្ឋ ដែលបានទិញដី ពីក្រុមហ៊ុន ពិភពដីមាស បាននាំគ្នា ជួបប្រមូលម្តុំជាថ្មីនៅ ស្នាក់ការក្រុមហ៊ុន ដែលស្ថិត ភូមិ ត្រពាំងថ្ងាន់ សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ដើម្បី អោយក្រុមហ៊ុនសងប្រាក់ដើមត្រឡប់មកវិញបន្ទាប់ពីក្រុមហ៊ុន ខានបង់ការប្រាក់តាមកិច្ចសន្យារយះពេល៥ខែ( ទិញ ដីមានការប្រាក់)មកហើយ។
តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ ជួប ប្រមូលផ្តុំតវ៉ានៅវេលារសៀល ប្រជាពលរដ្ឋ ក៍បាននាំគ្នា ដុតកង់រថយន្តដើម្បីទទួចអោយ អោយលោកឧកញ៉ចេញមុខ មកដោះស្រាយ ។ខណះនោះ សមត្ថកិច្ច ខណ្ឌ ព្រែកព្នៅ និងនគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ក៍បានចុះទៅអន្តរាគមន៍ និងសាកសួរ ម្ចាស់ក្រុមហ៊ុន ហើយត្រូវបានអង្គរក្សារារាំង ប្រើហឹង្សាវាយមកលើសមត្ថកិច្ចបណ្តាលអោយរងរបួស ហើយ ត្រូវបានកម្លាំងសមត្ថកិច្ច ក៍បានផ្ទុះអាវុធជាច្រើនគ្រាប់គំរាម និងឃាត់កងអង្គរក្សាបានជាបន្តបន្ទាប់ចំនួន១៤នាក់។
លោកឧត្តមសេនីយ៍ ត្រីសាន សុខ សីហា អ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយសារព័ត៌មានដឹងថា នៅរសៀលនេះ សមត្ថកិច្ច ចម្រុះនៃស្នងការនគរបាលរាជធានីភ្នំពេញដោយអនុវត្តដិការរបស់ព្រះរាជអាជ្ញារអមសាលាដំបូង រាជធានីភ្នំពេញសមត្ថកិច្ច យើងបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន ពិភពដីមាសរួមជាមួយ កងអង្គរក្ស មួយចំនួនដែលបានហឹង្សាមកលើសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ ក៍បានបញ្ជាក់ អោយដឹងទៀតថា សរុបរួមបាននាំខ្លួនមនុស្ស ចំនួន១៤នាក់ ដែលពាក់ព័ន្ធទី១ម្ចាស់ ដីឡូតិ៍ ពិភពដីមាស និងទី២ អង្គរក្សចំនួន១៣នាក់ ដែលបានរារាំង បង្កហឹង្សាមកលើសមត្ថកិច្ចហើយបាននាំខ្លួនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីសាកសួរ៕