ឈប់បានឈប់ទៅ Facebookឈ្មោះសិប្បកម្ម ជាងថេង ដែលកំពុងឡាយបង្ហោះព័ត៌មានបំពុលសង្គម តាមរបៀបញុះញង់បណ្ដាលឱ្យមានទំនាស់កើតឡើងអាចនឹងមានទោសព្រហ្មទណ្ឌ

កំពង់ឆ្នាំង៖​ការប្រើប្រាស់ប្រព័ន្ធ ហ្វេសប៊ុក អាចបង្ហោះរូបភាពក៏ដូចជាការផ្សព្វផ្សាយនូវព័ត៌មានផ្សេងៗបានដោយសេរី មិនមានការហាមឃាត់និងគ្មានការរឹតត្បឹតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះឡើយ ប៉ុន្តែផ្ទុយទៅវិញការបង្ហោះព័ត៌មានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃឬព័ត៌មានញុះញ៉ុងដែលមានបទល្មើសជាអាទិ៍ ក៏វាអាចក្លាយទៅជាអ្នកមានទោសព្រហ្មទណ្ឌ ដោយពុំដឹងខ្លួនបានផងដែរ។ យោងតាមប្រភពពីអាជ្ញាធរនិងមន្ត្រីជំនាញក្នុងឃុំឆ្នុកទ្រូបានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា ដីព្រៃលិចទឹកនៅ ចំណុចត្រពាំង ថ្លុកត្រាវនិង ត្រពាំងសាវ៉ ស្ថិតក្នុង ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ត្រូវបានក្រុមឈ្លាតឱកាសធ្វើការឈូសឆាយរំលោភយកដីធ្វើកម្មសិទ្ធិ ។ នៅព្រឹកថ្ងៃទី១៥ខែមេសាឆ្នាំ២០២០កន្លងទៅថ្មីៗនេះលោកលីឡានាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងរួមជាមួយមន្ត្រីបរិស្ថានជាច្រើននាក់បានចុះមកធ្វើការហាមឃាត់និងយកស្លាកបំរាមមិនអោយកាប់ព្រៃលិចទឹក យកមកបោះនៅចំណុចខាងលើម្តងរួចមកហើយ។ លុះមកដល់ព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ កម្លាំងសង្កាត់រដ្ឋបាលជលផលបរិបូណ៌ កម្លាំងកងរាជអាវុធហ្ថតB04 មន្រ្តីនគបាលប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ និងមន្ត្រីបរិស្ថានស្នាក់ការឆ្នុកទ្រូច្រើននាក់បានដឹកនាំត្រាក់ទ័រមកឈូសឆាយរំលាយភ្លឺស្រែចោលទុកដីទាំងនោះជាសម្បត្តិរដ្ឋវិញ។ ទោះជាដីព្រៃលិចទឹកនេះបានក្លាយទៅជាសម្បត្តិរដ្ឋវិញហើយក៏ដោយ មានជនឆក់ឱកាសឈ្មោះក្នុងFacebook សិប្បកម្ម ជាងថេង ដែលមានចិត្តមហិច្ឆិតា បានតាំងខ្លួនជាអ្នករស់នៅក្នុង ភូមិកន្សែង ឃុំខុងរ៉ង ស្រុកបរិបូរណ៍ បានធ្វើការឃោសនាតាមរបៀប«សត្វដំរី កប់ផុងប្រយុងដើមឈើ» ដឹកនាំប្រជាពលរដ្ឋ ដោយអះអាងថាដីទាំងនោះជាដីរបស់ខ្លួនធ្លាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨២ ខកខានអាស្រ័យផល៣៨ឆ្នាំដើប្រមូលផ្តិតស្នាមមេដៃពីប្រជាពលរដ្ឋដើម្បីធ្វើការតវ៉ាសុំដីខាងលើនោះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួននិងក្រុមបក្សពួករបស់ខ្លួនទៅវិញ{ ធ្វើនំអត់ម្សៅ } ។ លើសពីនេះទៀតFacebook ឈ្មោះ សិប្បកម្ម ជាងថេង បានដឹកនាំប្រជាពលរដ្ឋ តាមបែបរៀបចំសួ ខ្លួនឯង ឆ្លើយខ្លួនឯង តាមរយះការឡាយតាមFacebookធ្វើមហាជនមានការយល់ច្រឡុំ និង បំផុសប្រជាពលរដ្ឋអោយមានកុំហឹងបង្កទៅជាទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋកើតឡើងផងដែរ ក្នុងនោះក៏បានធ្វើការវាយប្រហារដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននិងក្រុមអ្នកសារព័ត៌មាន ដោយគ្មានវត្ថុតាងត្រឹមត្រូវធ្វើជាមូលដ្ឋានបានឡើយ {ឈប់បានឈប់ទៅ ការអត់ធ្មត់ក៏មានកំណត់ដែរ}។ កុំបំពានលើសិទ្ធិអ្នកដទៃនិងកុំបំភ្លៃការពិតដើម្បីតែផលប្រយោជន៍និងមហិច្ឆតារបស់ខ្លួនវាអាចប្រឈមទៅហ្នឹងផ្លូវច្បាប់។ នៅព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០២០នេះលោកយឹម សារិន អភិបាលស្រុកបរិបូរណ៍បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា លោកបានដឹងរឿងខាងលើនោះហើយ ដោយលោកថេងម្នាក់នោះបានធ្វើការឡាយតាមFacebookធ្វើឱ្យប៉ះពាល់លើកិតិយស្ដដល់អាជ្ញាធរនិងអ្នកដទៃតាមរបៀបញុះញុងនិងបង្កអោយមានទំនាស់កើតឡើង លោកក៏បានសន្យាធ្វើការណែនាំមួយជំហានសិន ៕

Leave a Reply

Your email address will not be published. Required fields are marked *