ផ្ទះប្រជាពលរដ្ឋចំនួន២៧​ខ្នង​ត្រូវអគ្គិ​ភ័យ​ឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់​ផ្សារ​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ ផ្តើម​ចេញ​ពី​រោង​ឆ្អើរ​​ត្រី

​​

កំពង់ឆ្នាំង ៖ផ្ទះចំនួន២៧​ខ្នង​ត្រូវអគ្គិ​ភ័យ​លេបត្របាក់ទាំងស្រុង ផ្តើមចេញពីការឆ្អើរត្រីខ្វះការប្រុងប្រយ័ត្ន បានបង្ករឲ្យមានអគ្គិភ័យ ឆាបឆេះ នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ។
លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង របស់ស្នងការដ្ឋាន បានចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ ។

លោក អៀរ ប៊ុនធឿន បានឲ្យដឹងបន្ថែមទៀតថា អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន២៧ខ្នង ។ ចំពោះមូលហេតុគឺផ្តើមចេញពីរោងឆ្អើរត្រី ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គេឃើញវត្តមាន លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្រ៊ន សំឬទ្ធី ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត រួមនឹងមន្ត្រីជាច្រើនទៀត ក្នុងការដឹកនាំចុះជួយអន្តរាគមន៍ យ៉ាងសាស្រាក់សាស្រាំផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *