សមត្ថកិច្ចរដ្ឋបាលជលផលបានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅព្រុំប្រទល់៣ខេត្តសម្រួលអោយប្រជាពលរដ្ឋនៅខាងក្រោមទឹកធ្វើប្រហុក ផ្អក

សមត្ថកិច្ចរដ្ឋបាលជលផលបានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅព្រុំប្រទល់៣ខេត្តសម្រួលអោយប្រជាពលរដ្ឋនៅខាងក្រោមទឹកធ្វើប្រហុក ផ្អក

ខេត្តកំពង់ឆ្នាំង៖សមត្ថកិច្ចចម្រុះរបស់រដ្ឋបាលជលផល ថ្នាក់កណ្តាល រួមមានកម្លាំងនាយកដ្ឋានកិច្ចការិយាល័យវិវាទ កម្លាំងនាយកដ្ឋានកិច្ចការរដ្ឋបាលនិងនិតិកម្ម សហការជាមួយកម្លាំងអធិការដ្ឋានខាងត្បូងនិងខាងជើងបឹងទន្លេសាប សង្កាត់ ផ្នែកជលផលឃុំ ផាត់សណ្ដាយ សង្កាត់ស្រុកឃុំឆ្នុកទ្រូ ផ្នែកជលផលផ្សារឆ្នាំង សង្កាត់ ផ្នែកជលផលកំពង់លួងនិងក​ម្លាំង ខណ្ឌ​រដ្ឋបាលជលផល កំពង់ឆ្នាំង កំពង់ធំ និងពោធ៌សាត់មានគ្នាចំនួន២២នាក់ ដឹកនាំដោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផល មធ្យោបាយកាណូតតូចធំចំនួន៨គ្រឿង ។​យុទ្ធនាការចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទខាងលើនេះ នៅថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៤ខែ ធ្នូ ឆ្នាំ២០១៩ នៅព្រំប្រទល់ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ចំណុចមុខព្រែកតាពេជ្យ ក្នុងលំហរទន្លេសាប មានរបាំងសាច់អួន ក្រឡាញឹកប្រវែងលើសការកំណត់ដាក់រាយប៉ាយជាច្រើនខ្សែ ឃើញបទល្មើសបែបនេះ លោក អេង ជាសាន បានបញ្ជាកម្លាំងឲ្យចុះរុះរើ និងកម្ទេចចោលទទួលបានលទ្ធិផល៖
-របាំងសាច់អួនប្រវែង៣០០០ម៉ែត្រ
-លបលូចំនួន៣០គ្រឿង
-បង្គោលចំនួន៦០០ដើម
-ប្រលែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន៥០០គីឡូក្រាម។​

-រំលឹកផហដែរ ៖ នៅថ្ងៃទី៣ ខែធ្នូម្សិលមិញនេះសមត្ថកិច្ចរដ្ឋបាលជលផលថ្នាក់កណ្ដាល កម្លាំងនាយកដ្ឋានកិច្ចការិយាល័យវិវាទ កម្លាំងនាយកដ្ឋានកិច្ចការរដ្ឋបាលនិងនិតិកម្ម សហការជាមួយកម្លាំងអធិការដ្ឋានខាងត្បូងនិងខាងជើងបឹងទន្លេសាប សង្កាត់ ផ្នែកជលផលឃុំ ផាត់សណ្ដាយ សង្កាត់ស្រុកឃុំឆ្នុកទ្រូ ផ្នែកជលផលផ្សារឆ្នាំង ខណ្ឌ​រដ្ឋបាលជលផល កំពង់ឆ្នាំង កំពង់ធំមានគ្នាចំនួន១៧នាក់មធ្យោបាយកាណូត៩គ្រឿង ដឹកនាំដោយលោកហុង ហុីនាយករដ្ឋានកិច្ចការិយាល័យវិវាទ។​

-ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រុំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំទទួលលទ្ធិផល៖
-របាំងសាច់អួនប្រវែង២៥០០ម៉ែត្រ
-លបលូចំនួន២៥គ្រឿង
-លែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន២៥០គីឡូក្រាម។​

-ក្នុងយុទ្ធនាការបង្ក្រាបរបស់សមត្ថកិច្ចរដ្ឋបាលជលផលខាងលើនេះ ដើម្បីចាត់វិធានការលើឧបករណ៍នេសាទខុសច្បាប់ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើនេសាទលក្ខណៈគ្រួសារនៅខាងក្រោមខ្សែទឹក ម្យ៉ាងទៀតនៅរដូវនេះជារដូវទឹកស្រក សម្រួល ឱ្យប្រជាពលរដ្ឋធ្វើនេសាទសម្រាប់ធ្វើប្រហុក ផ្អក បំរ៉ុងទុកផងដែរ។​

-ក្នុងនោះលោកអេង ជាសាន្ត ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ប្រភេទ សហគមន៍ នេសាទ និងប្រជាពលរដ្ឋ សូមចូលរួមសហការទប់ស្កាត់ រាយការណ៍ និងបង្ក្រាបបទ​ល្មើសនេសាទនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ជាមួយកម្លាំងរដ្ឋបាលជលផល ដើម្បីរក្សាបាននូវពូជត្រីឲ្យបានគង់វង្ស៕

Leave a Reply

Your email address will not be published. Required fields are marked *