គ្រឿងក្នុងមាន់ចំនួនជាង៥តោនដឹកជញ្ជូន ដោយគ្មានលិខិតអនុញ្ញាតត្រូវបាន នគបាលសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងស្ទាក់បង្ក្រាបបាននៅក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង : នៅវេលាម៉ោង៦ល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២២ កម្លាំងនគបាលសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង មានការសង្ស័យក៏បានដេញស្ទាក់ចាប់ឃាត់រថយន្តសាំយ៉ុងពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2.M 30.47 លើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយពីបង្ក្រាបបានកម្លាំង​នគបាលសេដ្ឋកិច្ចខេត្ត ក៏បានធ្វើកំណត់ហេតុប្រគល់ឱ្យលោកក្រឹង សំអាត ប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង ។

យោងតាមការបញ្ជាក់ពីលោក.ក្រឹងសំអាត.ប្រធានការិយាលផលិតកម្មនិងបសុខព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង រួមនិងលោក អ៉ិតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងនៅ ព្រឹកថ្ងៃទី ២០ វិច្ឆិកា ២០២២ នេះថា រថយន្តដឹកកោះមាន់ត្រូវបានសមត្ថកិច្ចបង្ក្រាបខាងលើនោះមានចំនួនសរុប៣៤៥កេះប្រមាណ ជា ង ៥តោនឆ្លងកាត់ខេត្តកំពង់ឆ្នាំងគ្មានច្បាប់អនុញ្ញាតិទេ ។

លោក.អ៉ិតសុធា.ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងក្នុងការចុះត្រួតពិនិត្យបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០វិច្ឆិកា ២០២២ នេះថាវត្ថុតាងកោះមាន់ដែលត្រូវសមត្ថកិច្ចឃាត់បានខាងលើនេះនិងត្រូវបង្កើតគណៈកម្មការចម្រុះចុះធ្វើការដុតកម្ទេចចោលនៅថ្ងៃស្អែកនេះហើយ ។

បច្ចុប្បន្នរថយន្តដែលជាវត្ថុតាងដឹកជញ្ជូនកោះមាន់ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ខេត្តកំពង់ឆ្នាំង៕ ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *