លោកអ៊ុច សុផលជាមេធាវីតំណាងឱ្យលោកឧកញ្ញ៉ា ទៀ វិចិត្តបានផ្ញើលិខិតមួយសន្លឹកឱ្យការិយាល័យគេហទំព័រ (ក្រាំងមាស) បំភ្លឺនិងកែតម្រូវ នូវការផ្សាយរបស់សារព័ត៌មាន ក្រាំងមាស ដែលបានចុះផ្សាយកាលពីថ្ងៃ ៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះដែលមានចំណងជើងថា៖ ថវិការរដ្ឋរាប់លានដុល្លា​ត្រូវបាត់បង់ក្នុង១ខែៗ ដោយស្នាដៃលោកឧកញ៉ា ទៀ វិចិត្រ រកសុីដឹកទំនិញនិងមុខជំនួញដឹងប្រេងមិនព្រមបង់ពន្ធចូលរដ្ឋនោះ

(ខេត្តព្រះសីហនុ)៖សេចក្តីរាយការជាបន្តបន្ទាប់ចេញពីប្រជាពលរដ្ឋនិងអាជីវករមួយចំនួនបានឱ្យអង្គភាព សារព័ត៌មានយើងដឹងថា លោកឧកញ៉ា ទៀ វិចិត្រ បានរកសុីមុខជំនួញប្រេងគេចពន្ធជាច្រើនឆ្នាំ ការរកសុីបែបនេះបានធ្វើឱ្យលោកឧកញ៉ា ទៀ វិចិត្រ ប្រែក្លាយខ្លួនទៅជា​អ្នកមាន​លុយរយលានដុល្លានិងមានទ្រព្យសម្បត្តិ មហាសាលយ៉ាងឆាប់រហ័ស ថែមទាំង​ក្លាយទៅជា​ម្ចាស់​អាជីវកម្ម ​រមណីយដ្ឋាន ​លើ​កោះ​មួយ ចំនួន​នៅតាមឆ្នេរសមុទ្រទៀតផង​។

សេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមថា លោកឧកញ៉ា ទៀ វិចិត្រ និងក្មួយប្រុសឈ្មោះឌី ដែលជាឈ្មួញ នាំ​ប្រេងនិង​ទំនិញគេចពន្ធផ្សេងៗជាច្រើនទៀតចូលមកលក់ចែកចាយនៅក្នងខេត្តព្រះសីហនុ និងតាមបណ្ដាខេត្តមួយចំនួនផ្សេងទៀត ដែលធ្វើឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ប្រាក់ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​ដែលប្រភពអះអាងថា ខ្ទងលានដុល្លា។

សេចក្ដីរាយការណ៍អះអាងថា លោកឧកញ៉ា ទៀ វិចិត្រម្នាក់នេះជាឈ្មួញធំបំផុតដែលពូកែខាងនាំទំនិញនិងប្រេងគេច់ពន្ធនិងបានសុខតែរហូត ដោយខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅទីនោះមិនហ៊ានប៉ះពាល់ ដោយលោកឧកញ៉ា ទៀ វិចិត្រមានខ្នងបង្អែកសុទ្ធតែមន្ត្រីក្រាក់ៗដែលគេដឹងថា ដូចជាលោក ទៀ វិញ ជា​មេបញ្ជាការ​កងទ័ពជើងទឹក និង​មានបងប្រុស​ឈ្មោះ ទៀ សុខា ជា​មេបញ្ជាការរង​កងទ័ព​ជើង​ទឹក ហើយ​មាន​អ៊ុំ​ប្រុស​ឈ្មោះ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែលជា​បង្អែក​ដ៏​រឹងមាំ ក្រុមឈ្មួញតូចតាច​ដ៏ទៃទៀត​មិនហ៊ានរកសុីប្រកួតប្រជែង​ជាមួយ​ឧកញ៉ា ទៀ វិចិត្រ ក្នុងការ​នាំចូល​ប្រេងគេចពន្ធ និង​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ទៀត​ ចូលមកលក់ចែកចាយនៅតាមបណ្ដាខេត្តនានាមួយចំនួនដួចជាខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប ខេត្តកំពត និងដឹកចូលរាជធានីភ្នំពេញនោះឡើយ។

ដើម្បីឆ្លើយតបទៅនិងមតិរិះគន់របស់មហាជននេះ សារព័ត៌មានយើង ស្នើសុំមន្ត្រីជំនាញថ្នាក់ជាតិជាពិសេសប្រមុខរដ្ឋាភិបាលសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចេញវិធានការស៊ើបអង្កេតនិងធ្វើការស្រាវជ្រាវ ទប់ស្កាត់ជាបន្ទាន់ ពីព្រោះមុខជំនួញប្រេងគេចពន្ធជាច្រើនឆ្នាំរបស់លោកឧកញ៉ា ទៀ វិចិត្រនេះបានធ្វើឱ្យថវិការរដ្ឋបាត់បង់ខ្ទង់រយលានដុល្លា បញ្ហា​នេះអង្គភាពប្រឆាំងអំពើពុករលួយ មិនគួមើលរំលងនោះឡើយ ខណះករណី​នេះបានល្បីទៅដល់ស្រទាប់ប្រជាពលរដ្ឋ និងមហាជនចាប់ផ្ដើមធ្វើការិះគន់ជាបណ្ដើរៗហើយ បើមិនទប់ស្កាត់នោះទេ?ករណីនេះនិងអាចជះឥទ្ធិពលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកដល់រដ្ឋាភិបាលមិនខាន។​

ទោះបីលោក ទៀ វិចិត្រ បច្ចុប្បន្នគាត់កំពុងសម្ដែងធ្វើជាឧកញ៉ាចិត្តធម៌ ដើម្បីបិតបាំងនូវអំពើល្មើសច្បាប់របស់ខ្លួន ក៏ដោយ នៅតែមហាជនដឹងការពិតធ្វើការរិះគន់ចំៗ នូវល្បិចប្រជាពិថុត ក្រោមរូបភាព លួចជាតិមួយលានដង រួចធ្វើល្អមួយដង!​ គឺមិនអាចលុបលាងទោសកំហុសរបស់ខ្លួនឱ្យជ្រះស្រឡះបានឡើយ។

នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ នេះ គេហទំព័រ ក្រាំងមាស បានទទួលលិខិតមួយសន្លឹកដែលផ្ញើមកតាមប្រពន្ធ័Telegramរបស់លោកយី ចាន់រ៉ា មកប្រពន្ធ័Telegramចាងហ្វាង (ក្រាំងមាស)ដើម្បីបំភ្លឺនិងកែរតម្រូវ ដែលមានអត្ថន័យពឹស្ដារនៅខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *