កំពង់ឆ្នាំងៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់
ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២ ០២២ បានដឹកនាំការប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងដើម្បីត្រួតពនិត្យលទ្ធផលការងារអនុវត្តន៍កន្លងមកនិងលើកទិសដៅអនុវត្តបន្តដោយបានដាក់វិធានការយ៉ាងម៉ឹងម៉ាត់ដល់លោកអភិបាលក្រុងស្រុកជាពិសេសមេប៉ុស្តិ៍រដ្ឋបាល និងមេឃុំ ជាអ្នកគ្រប់គ្រងផ្ទាល់នៅមូលដ្ឋាន ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទពិសេសឡូតូ កន្ទុយលេខ និងតាមអនឡាញជល់មាន់ជាបន្ទាន់តាមបទបញ្ជារបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ។ កិច្ចប្រជុំក៏មានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក អធិការ ក្រុងស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលទាំង៧១ចូលរួមផងដែរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដាក់ចេញនូវទិសដៅសំរាប់អនុវត្តមានៈបង្ក្រាបល្បែងស៊ីសងនេះបើធ្វើមិនបាននោះមេប៉ុស្តិ៍មេឃុំត្រូវទទួលខុសត្រូវជាមួយ ស្រុកក្រុងហើយក្រុងស្រុកត្រូវទទួលខុសត្រូវជា មួយខេត្ត និងស្នងការខេត្ត។
ចំណែកខេត្ត និងត្រូវទទួលខុសត្រូវចំពោះ មុខសម្តេចប្រមុខរាជរដ្ឋាភិបាល។ បង្ក្រាបបទល្មើសនេសាទទីបញ្ជាការ
ស្រាលទាំង ៥កន្លែងក្នុងខេត្ត ត្រូវតែដឹកនាំបង្ក្រាបឲ្យអស់
បើឃុំសង្កាត់ក្រុងស្រុកណាធ្វើមិនបានអនុវត្តន៍គឺត្រូវទទួល
ខុសត្រូវចំពោះមុខសម្តេចប្រមុខរាជរដ្ឋាភិបាល ។ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អភិបាលក្រុងស្រុកត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ប្រជាការពារ និងមេភូមិត្រូវមានប៉ុស្តិ៍ប្រចាំការ២៤ម៉ោងនៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ ទងគ្រប់មូលដ្ឋាន ដើម្បីក្តាប់សភាពការណ៍ និងសហការគ្នាបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា ។ ជំរុញការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតនិងអត្តសញ្ញាណប័ណ្ណហួសសុពលភាពឲ្យបានទាន់ពេលវេលាមុនពេលចុះឈ្មោះបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែ១០នេះ។ ការអភិវឌ្ឍភូមិឃុំ សង្កាត់ អភិបាល ក្រុងស្រុកត្រូវជំរុញឲ្យមេភូមិធ្វើផែនទីនៅតាមភូមិរយៈពេលមួយអាទិត្យទៀតត្រូវមានលទ្ធផលរាយការណ៍មកខេត្ត ។ រៀបចំសោភ័ណ
ភាពនិងសួនច្បារនៅតាមសាលាឃុំសង្កាត់ និងសាលាក្រុងស្រុកឱ្យបាន តាមការណែនាំកន្លងមក ។ជម្រុញាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋា់អោយបានគ្រប់ដូស។ ត្រូវបន្តដោះស្រាយទំនាស់នានាដែលនៅសេសសល់តាមមូលដ្ឋានឲ្យអស់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះសំណុំរឿងដែលដោះស្រាយមិនចេញត្រូវបញ្ជូនទៅតុលាការ ។ ត្រូវរៀបចំផែន
ការត្រៀមដោះស្រាយគ្រោះមហន្តរាយដោយកំណត់ឲ្យថ្នាក់ឃុំ សង្កាត់ ត្រូវមានអង្ករស្តុកទុកក្នុង ១ឃុំ ៥ តោន, ថ្នាក់ ក្រុងស្រុក៥០តោន និង ថ្នាក់ខេត្តត្រូវមាន៤០០តោន។រៀបចំ
ផែនការបុណ្យអុំទូកថ្នាក់ខេត្តនិងប្រជុំពិភាក្សា ជាមួយថ្នាក់ក្រុងស្រុករៀបចំធ្វើនៅមាត់ទន្លេផ្សារក្រោមក្រុងកំពង់ឆ្នាំង។
ក្រុងស្រុកត្រូវជួសជុលទូកសម្រាប់អុំប្រណាំងឡើងវិញតាមមន្ទីរអង្គភាពត្រូវត្រៀមរៀបចំធ្វើប្រទីបបណ្តែត តាំងភ្លើង
បំភ្លឺ និងបាញ់កាំ ជ្រួចអបអរសាទរ ក្នុងឱកាសបុណ្យអ៊ុំទូកអកអំបុកសំពះព្រះខែខាងមុខ ឯកឧត្តម នាយឧត្តម
សេនីយ៍ សៅ សុខា បានជួយឧបត្ថម្ភថវិកាដល់ខេត្តចំនួន ២០០ លានរៀលផងដែរ។ ត្រៀមរៀបចំតំបន់ត្រជាក់នៅក្នុងក្រុងកំពង់ឆ្នាំងដោយប្រគល់ភារកិច្ចជូនឯកឧត្តម សាន់យូ អភិបាលរងខេត្តជាអ្នករៀបចំជាក់ស្ដែង ។
នៅចុងបញ្ចប់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឧបត្ថម្ភដល់លោកមេឃុំ ចៅសង្កាត់ទាំង៧១ឃុំ សង្កាត់ក្នុង១នាក់ៗ ៥ ម៉ឺនរៀល , ឧបត្ថម្ភដល់ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទ៥ គោលដៅក្នុង១គោលដៅៗ១ពាន់ដុល្លារ, ឧបត្ថម្ភដល់ស្នងការនគរបាលខេត្តរៀបចំប្រព័ន្ធវិទ្យុងទាក់ទង ជាមួយភូមិឃុំ១ម៉ឺនដុល្លាផងដែរ។