អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុន សុវណ្ណារិទ្ធ គ្រោងរៀបចំពិធីប្រណាំងទូកង និងបង្កើតតំបន់ត្រជាក់ក្នុងឱកាសបុណ្យអុំទូកអកអំបុកសំពះព្រះខែនាពេលខាងមុខ

កំពង់ឆ្នាំង ÷ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង គ្រោងនិងរៀបចំពិធីប្រណាំងទូកង និងបង្កើតតំបន់ត្រជាក់អោយខ្លាំងជាងកាលពីចូលឆ្នាំទៀត ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែនាពេលខាងមុខ ។ ការថ្លែងប្រាប់បែបនេះនៅក្នុងពេលឯកឧត្តមឡើងមានប្រសាសន៍ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជានិងប្រកាសទទូលស្គាល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ចំពោះការប្រណាំងទូកងនិងរៀបចំនៅផែដើមពោធិទន្លេផ្សារក្រោម ហើយឯកឧត្តមនិងចាត់អោយក្រុមការងារ ដឹកនាំដោយឯកឧត្តម សាន់ យូ អភិបាលរងពិនិត្យនិងរៀបចំដាក់អំពូលភ្លើង និងទីតាំងដាក់ប្រគុំតន្ត្រីដើម្បីធ្វើអោយតំបន់ត្រជាក់មួយនេះក្លាយជាកន្លែងបែបប្រពៃណីមួយសម្រាប់ខេត្តកំពង់ឆ្នាំង ដែលមានការទាក់ទាញនូវភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកមកចូលលេងកម្សាន្តច្រើនកុះករ ។
ឯកឧត្តមបានបញ្ជាក់ទៀតថានៅតាមដងផ្លូវក្នុងសង្កាត់ទាំង៤ ក្រុងកំពង់ឆ្នាំង និងដាក់អំពូលភ្លើងបំភ្លឺ និងរកទីតាំងផ្សងទៀតដើម្បីធ្វើសួនថ្មីបន្ថែមទៀត គឺធ្វើយ៉ាងណាអោយក្រុងកំពង់ឆ្នាំងក្លាយជាក្រុងដែលមានសោភ័ណភាពល្អសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកាន់តែច្រើនថែមទៀត ។
ទន្ទឹមនឹងការរៀបចំ ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍បន្តថាបច្ចុប្បន្នឃើញថាការថយចុះនៃជំងឺ១៩មានភាពធូរស្រាល និងយោងប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចផ្តល់ ឱកាសអោយរាជធានីខេត្តរៀបចំពិធីប្រណាំងទូកង តាមបណ្តាខេត្តរៀងខ្លួន ឯកឧត្តមក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ ចាក់ដោយមិនគិតកម្រៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសដោយមិនរើសអើងនិន្នាការនយោបាយអ្វីឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *