ពោធ៌សាត់ ៖ សេចក្ដីរាយការណ៍ជាបន្តបន្ទាប់ចេញពីប្រជាពលរដ្ឋនិងប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកភ្នុំក្រវ៉ាញនិងស្រុកវាលវែងបានឱ្យ…គេហទំព័រក្រាំងមាស…យើងដឹងថា បច្ចុប្បន្នឈ្មួញហ៊ន ផាន្នីកំពង់តែមានឥទ្ធិពលខណះមេឈ្មួញរូបនេះបានដាក់បណ្ដាញប្រមូលទិញឈើស្ទើគ្រប់កន្លែងនៅក្នុង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុក និងបន្តដឹកចេញឆ្លងកាត់ ស្រុកភ្នំក្រវាញ ចូលក្រុងពោធិ៍សាត់ ឆ្លងខេត្តកំពង់ឆ្នាំង និងឆ្លងកាត់ខេត្តកំពង់ស្ពឺនិងដឹកចូលលក់ឱ្យក្រុមឈ្មួញនៅរាជធានីភ្នំពេញ ការដឹកជញ្ជូនឈើនេះគេសង្កេតឃើញទៅមុខដោយរលូនគ្មានការរំខានពីសមត្ថកិច្ចតាមដងផ្លូវឡើយ ។
ប្រភពបានបន្តឲ្យដឹងថាថ្មីៗនេះមេឈ្មួញហ៊ន ផាន្នី នៅតែបន្តទំលាក់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យបណ្ដាញរបស់ខ្លួនគ្រប់ទីកន្លែងប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឆ្ពោះទៅទីក្រុងភ្នំពេញបានដោយសេរីនិងមានជាលក្ខណះទ្រង់ទ្រាយធំផងដែរ។



ប្រភពចេញពីប្រជាពលរដ្ឋដែលស្រលាញ់ធនធានធម្មជាតិព្រៃឈើនិងប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកភ្នុំក្រវ៉ាញនិងស្រុកវាលវែងបានឱ្យដឹងបន្ថែមថា ទោះមេឈ្មួញហ៊ន ផាន្នី ប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឆ្ពោះទៅទីក្រុងភ្នុំពេញជាទ្រង់ទ្រាយធំ យ៉ាងនេះក្ដី
នៅតែលោកម៉ៅ ធនិនជាចៅហ្វាយខេត្តលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្ត ពោធិ៍សាត់ និងលោកម្ចាស់ជាមេព្រៃនៅតែមិនព្រមបញ្ចេញកម្លាំងទៅទប់ស្កាត់និងបង្ក្រាបនោះទេ ?នៅបន្តរក្សាភាពស្ងៀមស្ងាត់មិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ សង្ស័យសមត្ថកិច្ចក្នុងខេត្តមួយនេះចាត់ទុកមេឈ្មួញហ៊ន ផាន្នីជាប្រភព ចំណូលរបស់ពួកគេ ទើបពួកគេបណ្ដោយ ឲ្យមេឈ្មួញ ហ៊ន ផានី បន្តប្រមូលទិញឈើនិងដឹកជញ្ជូនចេញស្រេចតែអំពើចិត្តបែបនេះ ។

សូមរំលឹកថា៖ កាលពី អំឡុង ខែកក្កដា ឆ្នាំ ២០១៧ តុលាការសាលាដំបូង ខេត្តពោធិ៍សាត់ ក៏ធ្លាប់ កត់ត្រាឈ្មោះមេឈ្មួញ ហ៊ន ផាន្នី ដែលល្បីល្បាញ ខាង បន្តកាប់ព្រៃឈើនិងប្រមូលទិញឈើ ដឹកជញ្ជូនចេញពី ស្រុកវាលវែង និងស្រុកភ្នំក្រវាញយ៉ាងគឃ្លើននោះចូលក្នុងបញ្ជីខ្មៅផងដែរ ។ ប៉ុន្តែបញ្ជីខ្មៅរបស់តុលាការខេត្តពោធ៌សាត់ត្រូវបានមហាជនរិះគន់ថា គ្រាន់តែយកប្រាក់ដុល្លាពាន់ទៅទិញសាប៊ូលុច យកមកដុះលាងសើៗក៏អាចជ្រះបានដែរ ដូចជាករណីមេឈ្មួញឈើឈ្មោះ ហ៊ន ផាន្នី រស់មានសេរីភាពជារហូតមកមិនតែប៉ុណ្ណោះ មេឈ្មួញមួយនេះថ្លើមធំណាស់នៅបន្តរកស៊ីល្មើសច្បាប់ធ្វើ សកម្មភាព ប្រមូលទិញឈើ និង ដឹកជញ្ជូនឈើដោយសេរីខណះសមត្ថកិច្ចសម្ងំនៅស្ងៀមបណ្តែតបណ្តោយឲ្យមេឈ្មួញឈើហ៊ន ផាន្នីធ្វើអ្វីៗ ស្រេចតែអំពើចិត្ត របស់ខ្លួន។


ពាក់ព័ន្ធករណីនេះសារព័ត៌មាន …គេហទំព័រក្រាំងមាស … មិនទាន់អាចទាក់ទងសុំការបំភ្លឺហ៊ន ផាន្នី បាននៅឡើយទេនៅថ្ងៃ30ខែឧសភាឆ្នាំ2019នេះដោយគ្មានលេខទូរសព្ទ័ទំនាក់ទំនង ។ ទោះយ៉ាងនេះក្ដីសារព័ត៌មានយើងរង់ចាំគ្រប់សាមុីពាក់ពន្ធ័មកធ្វើការបកស្រាយរាល់ម៉ោងធ្វើការជានិច្ចដើម្បីឆ្លុះបញ្ចាំងការពិតស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

