តើពិតកំរិតណា?ល្បីរន្ទឺថា លោកឈិន តួ នាយរងអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប ប្រចាំខេត្តកំពង់ឆ្នាំងមានដីព្រៃលិចទឹកតំបន់ ៣ ច្រើនហិចតា មិនព្រមចេញមុខសារភាពទទួលកំហុស បែរជាឲ្យសាច់ញាតិសារភាពជំនួស ដើម្បីបិតបាំងអំពើអាក្រក់របស់ខ្លួន

ខេត្តកំពង់ឆ្នាំង៖ បន្ទប់ពីមានបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២១ មកគេសេង្កតឃើញ មានប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅក្នុងស្រុកជល់គិរី ស្រុកកំពង់លែងនិងស្រុកបរិបូណ៌ ជាច្រើនរយនាក់ មានដីព្រៃលិចទឹកក្នុងតំបន់ ៣ បានចេញមកសារភាពប្រគល់ដីជូនរដ្ឋវិញ ក្នុងនោះ នៅស្រុកកំពង់លែង មានក្រុមឈ្មួញ ចំនួន ១៣នាក់ត្រូវបានគេដឹង មានម្ចាស់ដីខ្លះជា មន្ត្រី រាជការថ្នាក់ធំៗក្រាក់ៗក្នុងខេត្ត ពួកគេបានព្រមប្រគល់ដីឲ្យរដ្ឋវិញចំនួន ជាង២ពាន់ហិចតា ដោយគ្មានលក្ខខណ្ឌ នៅចំណុចគោកព្រះ ស្ថិតក្នុង ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថែមទាំងធ្វើលិខិតសុំទោសសម្ដេចតេជោហ៊ុន សែនថែមទៀតផង។

ដោយឡែកនៅស្រុកបរិបូណ៌ ក៏មានប្រជាពលរដ្ឋជាច្រើនរយនាក់ចេញទៅសារភាព ប្រគល់ដីឲ្យរដ្ឋវិញដោយគ្មានលក្ខខណ្ឌនិងមានប្រជាពរដ្ឋខ្លះបានធ្វើការរិះគន់ចំៗទៅដល់មន្ត្រីជលផលម្នាក់ឈ្មោះឈិន តួ មានតួនាទីជានាយរងអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប ប្រចាំការនៅខេត្តកំពង់ឆ្នាំង បានយកតួនាទី មកឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣ រាប់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ តើមន្ត្រីបែបនេះឬដែលគេចាត់ទុកជាមន្រ្តីជើង១០ឬមន្ត្រីគ្រាប់ល្ពៅស្ងោរថ្នាក់ទី១នោះ  ។

-យោងតាមប្រភពប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងស្រុកបរិបូណ៌មានប្រជាពលរដ្ឋខ្លះលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា លោកឈិន តួ មានដីតំបន់៣ច្រើនកន្លែង ទី១.នៅចំណុចត្រពាំង( កែ.ស.វាល) ជាប់ផ្លូវថ្មីចូលទៅភូមិ(សេះស្លាប់) មានទំហុំ ទទឹង៥០ម៉ែត្របណ្ដោយ១២០ម៉ែត្រ ។ ប្រភពប្រាប់ថា ដី១ក្បាលនេះ លោកឈិន តួ បានឈូសទន្ទ្រានតាំងពីឆ្នាំ២០១៩មកម្លេះ កាលនោះប្រជាពលរដ្ឋភូមិសេះស្លាប់ បន្លាស់ទីពីទឹកមករស់នៅលើកគោកវិញ ដើម្បីបិតបាំងកុំឲ្យមានការបែកធ្លាយទៅដល់ថ្នាក់លើ គេជ្រកក្រោមឡេសបម្លាស់ទី។ក្រោយពីការឈូសឆាយបានហើយលោកឈិន តួ បានឲ្យដីនោះទៅប្រពន្ធលោក សុផាតធ្វើស្រែ ដល់ដើមឆ្នាំ២០២១ លោកឈិន តួដកប្រគល់ឲ្យបងថ្លៃសាច់ខាងប្រពន្ធឈ្មោះរដ្ឋាធ្វើស្រែវិញ។

ប្រភពបានបន្តទៀតថា កន្លែងទី២.  នៅចំណុចខ្លាក្រហ៊ឹម ចំណុចត្រពាំង(ច្រមាស)និងខាងជើងឈាងខាងលិច ផ្ទះប្រជាពលរដ្ឋភូមិសេះស្លាប់ ដីជិត៤ហិចតាត្រូវបានលោកឈិន តួ យកគ្រឿងចក្រមកឈូសទន្ទ្រានយកធ្វើកម្មសិទ្ធ នៅរដូវប្រាំងអំឡុងខែ៥និងខែ៦ ឆ្នាំ២០២១ ដីនេះ លោកឈិន តួបានឲ្យបងថ្លៃសាច់ខាងប្រពន្ធឈ្មោះរដ្ឋាកាន់កាប់ធ្វើស្រែជំនួស ដើម្បីគេចផុតពីបញ្ជីឈ្មោះ ខណៈខ្លួនជាមន្ត្រីជំនាញ មានដីព្រៃលិចទឹក គេចផុតពីការសារភាពប្រគល់ដីជូនរដ្ឋវិញ និងល្បីថាមានដីច្រើនកន្លែងផ្សេងទៀត ក្រុមសារព័ត៌មានកំពុងធ្វើការស្រាវជ្រាវបន្ថែម នេះជាប្រភពប្រជាពលរដ្ឋលើកឡើងតែប៉ុណ្ណោះ ។

-តើប្រភពខាងលើនេះមានការពិតកម្រិតណា? មជ្ឈដ្ឋានប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់អាជ្ញាធរខេត្តកំពង់ឆ្នាំងសំណូមពរដល់ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល  ពិសេសអង្គភាពប្រឆាំងអំពើពុករលួយឯកឧត្តមឱម យិនទៀងមេត្តា ទម្លាក់កម្លាំង ចុះមកស្រាវជ្រាវរកការពិតផង!! ដើម្បីលុបបំបាត់កុំអោយមានការរិះគន់ ដើម្បីកុំឲ្យមានការយល់ច្រឡុំខឹងគោវ៉ៃរទេះជាដើម  ខណៈដល់ពេលប្រើ អភិក្រមទី៥ គឺអភិក្រមវះកាត់ហើយ ។

-ករណីខាងលើនេះអង្គភាពសារព័ត៌មានយើង មិនអាចសុំធ្វើការបកស្រាយណាមួយពីលោកឈិន តួ បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១៤ ធ្នូឆ្នាំ២០២១នេះ ដោយប្រព័ទ្ធទូរសព្ទរបស់លោកមិនអាចទំនាក់ទំនងបាន។ ទោះជាយ៉ាងនេះក៏ដោយ អង្គភាព សារព័ត៌មានយើង ស្វាគមន៍លោកឈិន តួ និងរាល់សាម៉ីពាក់ព័ន្ធ មកធ្វើការបកស្រាយ នៅការិយាល័យ សារព័ត៌មានយើង រាល់ម៉ោងធ្វើការជានិច្ច ដើម្បីឆ្លុះបញ្ចាំងការពិតសុក្រឹតនិងយុត្តិធម៌ ស្របទៅតាម ក្រមសីលធម៌ និង វិជ្ជាជីវៈ នឹងស្របតាមច្បាប់ស្ដីអំពីរបបសារព័ត៌មានផងដែរ។

-អង្គភាព សារព័ត៌មានយើង យកព័ត៌មានខាងលើនេះយកមកផ្សព្វផ្សាយគ្មានគោលបំណងអ្វីផ្សេង គឺដើម្បីចូលរួមទប់ស្កាត់និងការពារធនធានធម្មជាតិព្រៃលិចទឹកជាមួយរដ្ឋាភិបាលតែប៉ុណ្ណោះ
និងដើម្បីចូលរួម វែកមុខមន្ត្រី និងក្រុមឈ្មួញ ខិលខូចដែរបានបំផ្លាញធនធានធម្មជាតិយកមកដុសក្អែលតាមផ្លូវច្បាប់ និងឲ្យបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសិទ្ធិភាពជានិរន្តផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *